តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលបើកបរនៅរដូវភ្លៀង។ វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និងភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះដែលបង្កឲ្យមានការច្រែះ ខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា ៖
1. ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវរបស់រថយន្ត
ការមើលឃើញច្បាស់នៅពេលបើកបរជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ ឬពេលភ្លៀងខ្លាំង ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសំអាតចង្កៀងចេញ ឬប្តូរអំពូលថ្មីតែម្តង។
2. ពិនិត្យផ្នែកដំបូល កញ្ចក់ទ្វាររថយន្ត
ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើក ជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថា តើវាដំណើរការធម្មតាឬទេ? លើសពីនេះទៅទៀត ដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយ ដូចជាការបិទមិនជិតដោយសារធូលីដី ឬមានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេច ជ្រៀបទឹកភ្លៀងស្រក់ចូលរថយន្ត។
3. ពិនិត្យផ្លិតទឹក
ជាមួយគ្នានេះដែរ អ្នកត្រូវពិនិត្យមើលប្រតិបត្តិការផ្លិតទឹកមុខក្រោយ ជៀសវាងមានការរហែកជ័របក់ទឹក ឬផ្លិតទឹកមិនដំណើរការប្រក្រតីទៅតាមចលនាលឿនយឺតជាដើម។
4. ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត
ពេលអ្នកបើកបរកាត់ទឹក ឬចតក្នុងទឹកជម្រៅណាមួយ ទឹកអាចជ្រៀបចូលក្នុងគ្រឿងបង្គំមួយចំនួននៃផ្នែកខាងក្រោមរបស់រថយន្តបាន ដូចនេះអ្នកត្រូវពិនិត្យមើលប្រព័ន្ធជើងក្រោមរថយន្តជៀសវាងបញ្ហាទឹកជ្រៀបដល់ទីតាំងសុវត្ថិភាពណាមួយបាន។ អ្នកត្រូវពិនិត្យទៅលើប៉ាឡុង តើវាមានរបូត ឬរលុងកន្លែងណាមួយឬអត់? និងត្រូវពិនិត្យមើលការលេចជ្រាបមានដូចជា បូម កាទែម៉ាស៊ីន និងប្រអប់លេខជាដើម។
ប្រការសំខាន់មួយទៀតត្រូវពិនិត្យមើលកៅស៊ូការពារដី មានដូចជាកៅស៊ូរឺទីលចង្កូត កៅស៊ូអាប៊ូហ្សេ កៅស៊ូទាំងអស់នេះ គឺសម្រាប់ការពារដី និងទឹកមិនឲ្យចូលនៅពេលអ្នកបើកបរកាត់ទឹក កាត់ភក់ ដែលអាចធ្វើឲ្យគ្រឿងបង្គំផ្នែកខាងក្រោមច្រែះ ធ្វើឲ្យការបើកបរមានបញ្ហា។ ចំណុចចាំបាច់មួយទៀត អ្នកត្រូវពិនិត្យមើលកាឡេខ្វែង ប្រសិនបើកាឡេខ្វែងរថយន្តអ្នករលុងនឹងធ្វើឲ្យប៉ះពាល់ដល់ការដាក់លេខ ធ្វើឲ្យរថយន្តកន្ត្រាក់នៅពេលបើកបរ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យប្រេងប៉ុងថា មានការលេចជ្រាបដែរឬទេ ជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានពេលបើកបរផ្លូវឆ្ងាយ។
5. ត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងរថយន្ត
ហ្វ្រាំង គឺជាប្រព័ន្ធមួយដ៏សំខាន់ដូចប្រព័ន្ធផ្សេងៗទៀតដែលមាននូវក្នុងតារាងត្រួតពិនិត្យរថយន្តផងដែរ ។ អ្នកគួរយករថយន្តទៅត្រួតពិនិត្យដោយជាងជំនាញនូវយានដ្ធានដើម្បីធានាថា ស្បែកហ្វ្រាំងនៅមានកំរាស់ក្រាស់ និងមិនខូចគុណភាព។ មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យប្រេងហ្វ្រាំងផងដែរ។
6. ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត
ដោយសារខ្សែពានទាំងនេះធ្វើមកពីកៅស៊ូ ហេតុនេះហើយប្រសិនបើវាដាច់ ឬរហែក ម៉ាស៊ីនទាំងអស់ក្នុងរថយន្តនឹងលែងដំណើរការ។ កត្តាមួយទៀត គឺពេលដែលខ្សែពានទាំងនេះត្រូវទឹក វាបង្កើតឲ្យមានភាពរអិល និងមានភាពលំបាកក្នុងការអូសម៉ាស៊ីន។ ដូច្នេះហើយ អ្នកគួរឧស្សាហ៍ឆែកមើលខ្សែពានម៉ាស៊ីនកុំឲ្យមានការលេចធ្លាយទឹកពីគម្របរថយន្តចូលទៅខាងក្នុង និងគួរប្ដូរវាចោលពេលដែលវាមានភាពចាស់ខ្លាំង។
7. ត្រួតពិនិត្យសំបករថយន្ត
ការត្រួតពិនិត្យសំបកកង់មិនសំដៅតែលើសំពាធកង់មួយមុខនោះទេ យើងត្រូវពិនិត្យមើលកាលបរិច្ឆេទនៅលើសំបកកង់ ប្រសិនបើសំបកកង់រថយន្តផុតថ្ងៃហួសកំណត់អ្នកត្រូវប្តូរចេញភ្លាមទោះបីជាក្រឡាកង់នៅមានកំរាស់ក្រាស់ក៏ដោយ។ មួយវិញទៀត អ្នកត្រូវពិនិត្យមើលកម្រិតនៃកម្រាស់សំបកកង់ដែលបានកំណត់ដោយរោងចក្រផ្ទាល់ថា ដល់ពេលដែលគួរប្តូរសំបកកង់ ឬនៅ ។
8. ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត
អ្នកគួរពិនិត្យនៅលើក្បាលអាគុយ ប្រសិនបើក្បាលអាគុយមានស្នឹម អ្នកគួរយកទឹកក្ដៅមកលាងសំអាតត្រង់កន្លែងដែលមានស្នឹម ដែលអាចបង្កឲ្យមានបញ្ហាពេលបញ្ឆេះរថយន្ត ។ ម្យ៉ាងទៀត គួរពិនិត្យកម្រិតអាស៊ីតក្នុងអាគុយ បើកម្រិតអាស៊ីតឡើងខ្ពស់នោះបញ្ជាក់ថាដល់ពេលប្ដូរអាគុយថ្មីហើយ។
9. លាងសំអាត និងប៉ូលារថយន្តឲ្យបានត្រឹមត្រូវ
នៅក្រោមលក្ខខណ្ឌអាកាសធាតុសើមវាជាការលំបាកខ្លាំងណាស់ក្នុងការលាងសំអាតស្នាមទឹកជាប់លើថ្នាំរថយន្ត។ ទោះជាយ៉ាងណាក៏ដោយ ការលាង និងប៉ូលារថយន្តបានត្រឹមត្រូវ អាចជួយសំអាតស្នាមទាំងនោះបាន។ ការសំអាតកញ្ចក់រថយន្តបានស្អាតល្អ ក៏អាចជួយលោកអ្នកមើលបានច្បាស់ពេលបើកបរផងដែរ។ ម្យ៉ាងទៀត លោកអ្នកគួរប្រើទឹកជូតកញ្ចក់ដើម្បីសំអាតកញ្ចក់ជុំវិញរថយន្តបានស្អាតល្អ។
10. ត្រូវប្រុងប្រយ័ត្ន កុំបើកបរលឿនពេកនៅពេលភ្លៀង
បន្ទាប់ពីអ្នកបានធ្វើតាមគន្លឹះមួយចំនួនដែលបានរៀបរាប់ខាងលើ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅរដូវភ្លៀង។ អ្នកមិនត្រូវចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗនោះទេ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ការធ្វើបែបនេះ នឹងជួយរក្សាលំនឹងកង់ជៀសវាងការរអិល។ អ្នកគួរបើកបរនៅជួរកណ្ដាលនៃផ្លូវ ព្រោះពេលមានភ្លៀងធ្លាក់ ផ្នែកសងខាងផ្លូវតែងមានទឹកលិច។
ដូចនេះហើយ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះអ្នកអាចយករថយន្តទៅយានដ្ឋានជួសជុល និងថែទាំរថយន្ត ឬអ្នកមកកាន់មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត Ford ផ្ទាល់ដើម្បីឲ្យជាងដែលមានជំនាញច្បាស់លាស់ធើ្វការត្រួតពិនិត្យ ឬជួសជុលរថយន្តអ្នកមុនរដូវវស្សាខិតជិតមកដល់។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...