ចាំ​ណ៎ា​! បើ​បុរស​ធ្វើ​រឿង​ទាំងនេះ​ក្រោយ​ពី​រួមមេត្រីរួច ​កុំ​បោះបង់​គាត់​ចោល​អី (18+)


មាន​ពេលវេលា​ច្រើន​ណាស់​ដែល​អ្នក​តែងតែ​ឆ្ងល់​ថា តើ​វា​គឺជា​សេចក្តី​ស្រឡាញ់​ពិត ឬ​គ្រាន់តែ​រួម​ភេទ​ដើម្បី​រំដោះ​ភាព​ត្រេកត្រអាល​ខាង​ផ្លូវភេទ​ទេ? បើសិនជា​ការ​ស្ទាប់អង្អែល និង​ការ​ថ្នាក់ថ្នម​របស់​គាត់​នៅ​តែ​បន្ត ឬ​បញ្ជាក់​អំពី​ភាព​ត្រេក​ត្រា​ល​នោះ ខ្ញុំ​អាច​ឆ្លើយ​បាន សកម្មភាព​ទាំងនេះ​កើតឡើង​ដោយសារ​តែ​អ័រម៉ូន​ជំរុញ​ខ្លាំង​។​

នោះ​ហើយ​គឺជា​មូលហេតុ​ដែល​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​អាកប្បកិរិយា​តិចតួច​ទាំង​នេះឯង​។ មែនហើយ យក​ល្អ​កុំ​ទាន់​យល់​ច្រឡំ​អំពី​តិច​និ​ច​រួម​ភេទ​ដូច​ជា ការ​ថ្នាក់ថ្នម ការ​អោប ឬ​ថើប ទាំងនេះ​អី​។ បើសិនជា​អ្នក​សង្កេត​ឃើញ​ថា ខាង​ប្រុស​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​មែន​ក្រោយ​ពី​រួម​ភេទ​រួច មាន​ន័យ​ថា គាត់​ជា​បុរស​ដែល​ល្អ​ដែល​អ្នក​អាច​ផ្ញើ​ខ្លួន​ជាមួយ​បាន​ហើយ​។

១-គាត់​នៅ​តែ​ថើប​អ្នក​នៅ​ពេល​ភ្ញាក់​ពី​គេង ៖ ចូរ​កុំ​ទាន់​យល់​ច្រឡំ​អំពី​ការ​ថើប​របស់​គាត់​ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​មាន​ភាព​ត្រេកត្រអាល​ខាង​ផ្លូវភេទ​អី​។ ប៉ុន្តែ ការ​ថើប​ដែល​មាន​លក្ខណៈ​ថ្នម​ៗ ប្រកបដោយ​តណ្ហា ជា​ពិសេស​ក្រោយ​ពី​ភ្ញាក់​ពី​គេង​មួយស្របក​រួច​នឹង​អាច​បង្ហាញ​អំពី​រឿង​មួយ​ផ្សេង​ទៅ​វិញ​ទេ​។

២-ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ ៖ ស្នេហា​មិន​បាន​បញ្ចប់​ឡើង​ក្រោយ​ពី​រួម​ភេទ​រួច​។ មនុស្ស​ដែល​ស្រឡាញ់​គ្នា​ពិត​នឹង​បន្ត​ងូតទឹក​ឲ្យ​ដៃគូរ​ខ្លួន​ក្រោយ​ពី​ភ្ញាក់​ពី​គេង​រួច​ដើម្បី​សម្អាតខ្លួន និង​ផ្តល់​ភាព​ស្រស់ស្រាយ​ដល់​គេ​។ អ្នកខ្លះ​អាច​នឹង​ទៅ​ផ្ទះបាយ​ដើម្បី​ឆុង​កាហ្វេ​ឲ្យ​គ្នា​ញ៉ាំ ឬ​អាហារ​ពេល​ព្រឹក​ថែម​ទៀត​ផង​។

៣-បន្ត​ការ​ជជែក​គ្នា​ទៀត ៖ បុរស​ម្នាក់​ដែល​គ្មាន​អ្វី​និយាយ​សោះ​ក្រោយ​ពី​រួម​ភេទ​រួច​មិន​អាច​ចាត់​ទុក​ថា​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​បាន​ឡើយ​។ ការ​និយាយ​គ្នា​បន្ត​ក្រោយ​ពី​រួម​ភេទ​រួច​គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ទាំង​ពីរ​ឈាន​ដល់​ទំនាក់ទំនង​ស្នេហា​មួយ​កម្រិត​ទៀត​។ រឿង​នេះ​មិនមែន​តែងតែ​និយាយ​អំពី​អារម្មណ៍​នៃ​ការ​រួម​ភេទ​ទេ តែ​អាច​នឹង​មានរឿង​ផ្សេង​ៗ​ច្រើន​ណាស់​ដែល​អាច​និយាយ​បាន​ដូច​ជា បំណង​ពេល​អនាគត ឬ​ការ​ចង​ចាំ​កាលពី​កុមារភាព​ជាដើម​។

៤-គាត់​និយាយ​សរសើ​អ្នក ៖ មនុស្ស​ប្រុស​ដែល​មានរឿង​និយាយ​ច្រើន​អំពី​រាង​កាយ​ដែល​គេ​ចាប់អារម្មណ៍​ប្រាប់​អ្នក មាន​ន័យ​ថា គាត់​ជា​បុរស​ដែល​ល្អ​ក្នុង​ការ​រួម​រសនៅ​ជាមួយ​គ្នា​ហើយ​។ គាត់​ទំនងជា​អាច​និយាយ​​សរសើរ​អំពី​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ប្រាប់​ក្រោយ​ពី​រួម​ភេទ​រួច ជា​ពិសេស​ភាព​ប៉ឹ​ន​ប្រសព្វ​ដែល​អ្នកមាន​។ ចូរ​ចាំ​ថា អ្វី​ដែល​គាត់​និយាយ ភាគច្រើន​គឺជា​រឿង​ពិត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ