ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពិតជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​បាន គ្រាន់តែ​ចេះ​តែ​វិធី​នេះប៉ុណ្ណោះ

4 ឆ្នាំ មុន

ថ្វីបើ​ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់​ក៏​ដោយ តែ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​វា​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​បាន ព្រោះ​វា​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ដូច​ជា ការ​បង្ក​រោគ​នៅ​ក្នុង​ប្រហោង​​ឆ្អឹង​មុខ ឬ​រលាក​សួត​បន្ថែម​ទៀត​ក៏​មាន​។ ដល់​ពេល​រដូវ​កើត​ជំងឺ​ផ្តាសាយ​អ្នក​គួរតែ​ការពារ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ​៖ ១-ចាក់​វ៉ាក់សាំង​ការពារ ៖ ធម្មតា​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​នៅ​ក្នុង​ទីផ្សា​ស្រុង​យើង​កំពុង​តែ​ចរាចរណ៍​ច្រើន​គួរ​សុំ​ដែរ ដូច្នេះ​អាច​ប្រើប្រាស់​បាន​។…

ថ្វីបើ​ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់​ក៏​ដោយ តែ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​វា​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​បាន ព្រោះ​វា​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ដូច​ជា ការ​បង្ក​រោគ​នៅ​ក្នុង​ប្រហោង​​ឆ្អឹង​មុខ ឬ​រលាក​សួត​បន្ថែម​ទៀត​ក៏​មាន​។ ដល់​ពេល​រដូវ​កើត​ជំងឺ​ផ្តាសាយ​អ្នក​គួរតែ​ការពារ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ​៖

១-ចាក់​វ៉ាក់សាំង​ការពារ ៖ ធម្មតា​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​នៅ​ក្នុង​ទីផ្សា​ស្រុង​យើង​កំពុង​តែ​ចរាចរណ៍​ច្រើន​គួរ​សុំ​ដែរ ដូច្នេះ​អាច​ប្រើប្រាស់​បាន​។ យក​ល្អ​គួរតែ​ចាក់​វ៉ាក់សាំង​នេះ​មុន​រដូវ​ជំងឺ​ផ្តាសាយ ២​ស​ប្តា​ហ៍​ដើម្បី​រាង​កាយ​បង្កើត​ជា​ប្រព័ន្ធ​ភាពស៊ាំ​ទាន់​ពេល​។

២-លាងដៃ​នឹង​សាប៊ូ​និង​ទឹក ៖ កុំ​បារម្ភ​អី​បើសិនជា​ដៃ​អ្នក​ស្ងួត តែ​ការ​លាងដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​ច្រើន​ដង​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​បាន​។ អ្នក​គ្រាន់តែ​ត្រដុស​លាង​ជាមួយ​សាប៊ូ​តិច​ជាង ២០​វិនាទី ហើយ​លាង​វា​ចេញ​ជា​ការ​ស្រេច​ទៅ​ហើយ​។

៣-ដាក់​ទឹក​អនាម័យ​លាងដៃ​ជាប់​ខ្លួន ៖ ធម្មតា យើង​មិន​អាច​មាន​សាប៊ូ​នៅ​ជាប់​ខ្លួន​រហូត​នោះ​ទេ ប៉ុន្តែ អ្នក​អាច​មានទឹក​អនាម័យ​សម្រាប់​លាងដៃ​មួយ​ដប​តាម​ខ្លួន​បាន ហើយ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៀត​ផង​។ យក​ល្អ​គួរតែ​ជ្រើសរើស​ទឹក​អនាម័យ​ដែល​មាន​ជាតិ​អាលកុល​។

៤-ចៀសវាង​ការ​ប៉ះពាល​មុខ ៖ មិន​មាន​មាន​តែ​ជំងឺ​មុន​នៅ​លើ​មុខ​ដែល​ត្រូវ​ហាម​ប្រើ​ដៃ​ប៉ះ​ទេ តែ​ពេល​មាន​ជំងឺ​ផ្តាសាយ​ហើយ​ក៏​ហាម​ប៉ះ​ដែរ​។ ធម្មតា​មេរោគ​ជំងឺ​ផ្តាសាយ​អាច​រស់នៅ​លើ​របស់​អ្វីមួយ​បាន​រហូត​ដល់ ៨​ម៉ោង​ឯណោះ ដូច្នេះ​បើសិនជា​ដៃ​អ្នក​ប៉ះពាល់​នឹង​មេរោគ​ដោយ​ចៃដន្យ​ហើយ​មិនដឹង​ខ្លួន ហើយ​ដៃ​នោះ​ទៅ​ប៉ះ​មាត់ ភ្នែក ឬ​ច្រមុះ វា​នឹង​បង្ក​ជំងឺ​នៅ​ទីនោះ​បានជា​មិន​ខាន​ឡើយ​។

៥-នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ ៖ មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ផ្តាសាយ​អាច​ងាយ​នឹង​ចម្លង​ទៅ​អ្នក​ដទៃ​ខ្លាំង​ណាស់ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ជិត​ស្និទ្ធ​។ ហេតុ​ដូច្នេះ​ហើយ​ចូរ​កាត់​បន្ថយ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​នេះ​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ចៀសវាង​ការ​ប្រើប្រាស់​របស់​រួម​គ្នា​នឹង​អ្នកជំងឺ​។ អ្នកជំនាញ​និយាយ​ថា អ្នកជំងឺ​ផ្តាសាយ​អាច​ចម្លង​ដល់​អ្នក​ដទៃ​បាន​រហូត​ដល់ ២​ស​ប្តា​ហ៍​ក្រោយ​ចេញ​រោគ​សញ្ញា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ