ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​យ៉ា និយម​លេងខ្លួន​សិច​ស៊ី​គាប់​ភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​យ៉ា​យ៉ា ជាតា​រា​មួយ​ដួង​ដែល​លេចធ្លោ​ដោយ​សម្រស់​សិច​ស៊ី ។ នាង​និយម​បង្ហាញ​ដើមទ្រូង​ដ៏​គួរ​គាប់​នេត្រ​បុរស ព្រ​ទាំង​សាច់​ទ្រលុកទ្រលន់​គួរ​ឲ្យ​ក្នាញ់ ។ ភាព​លេចធ្លោ​ផ្នែក​សម្រស់​សិច​ស៊ី​នេះ ជា​ជាង​ផ្នែក​អាជីព​សិល្បៈ​របស់​នាង ។ យ៉ា​យ៉ា…

រាជធានី​ភ្នំពេញ​៖​យ៉ា​យ៉ា ជាតា​រា​មួយ​ដួង​ដែល​លេចធ្លោ​ដោយ​សម្រស់​សិច​ស៊ី ។ នាង​និយម​បង្ហាញ​ដើមទ្រូង​ដ៏​គួរ​គាប់​នេត្រ​បុរស ព្រ​ទាំង​សាច់​ទ្រលុកទ្រលន់​គួរ​ឲ្យ​ក្នាញ់ ។ ភាព​លេចធ្លោ​ផ្នែក​សម្រស់​សិច​ស៊ី​នេះ ជា​ជាង​ផ្នែក​អាជីព​សិល្បៈ​របស់​នាង ។

យ៉ា​យ៉ា ជា​តារា​សម្ដែង​មួយ​រូប​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​រឿង​ជា​ច្រើន ។ ក្នុង​អាជីព​របស់​ខ្លួន​យ៉ា​យ៉ា មិន​ល្បីឈ្មោះ​ខ្លាំង​ដូច​តារា​ឯក ផ្សេង​ៗ​នោះ​ទេ តែ​នាង​ក៏​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​បាន​តាម​រយៈ​ការ​និយម​ភាព​សិច​ស៊ី បែប​ជានា​រី​សិល្បៈ ឬ​ក៏​នារី​ទាន់សម័យ ។ ក្នុង​ការ​ស្លៀកពាក់ នារី​សិច​ស៊ី​រូប​នេះ​និយម​ឈុត​ដែល​រំលេច​ឡើង​នូវ​សម្រស់​ដើមទ្រូង និង​សាច់​ស​ទ្រលុក ។

រូប​សម្រស់ និង​ភាព​សិច​ស៊ី​ដ៏​ទាក់ទាញ សម​ណាស់​តែ​យ៉ា​យ៉ា មាន​ម្ចាស់​ស្នេហ៍​ទៅ​ហើយ តែ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​និយាយ​ថា​«​រឿង​ផ្ទាល់ខ្លួន​នៃ​បេះដូង​នាង​ខ្ញុំ​នៅ​មិន​ទាន់​តម្កល់ចិត្ត​ផ្តោត​លើ​បុរស​ណាមួយ​នោះ​ទេ សុំ​ធ្វើខ្លួន​ឲ្យ​នៅ​ទំនេរ​បន្តិច​សិន ព្រោះ​អ្នក​ធ្លាប់​ទាក់ទង​ចេញ​លក្ខណៈ​មក​ប្រចណ្ឌ​ពេក​យើង​ជានា​រី​សិល្បៈ​ងាយ​ថត​សម្តែង​ប៉ះ​ដៃជើង​ណាស់​ជាមួយ​តួ​ប្រុស បើ​មាន​ស្នេហ៍​ប៉ះ​អ្នក​ប្រចណ្ឌ​មិនល្អ​ទេ ដូច្នេះ​នៅ​ម្នាក់ឯង​សិន​ទៅ »​។

ក្នុងអំឡុងពេល​នេះ​យ៉ា​យ៉ា ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​មួយទៀត​ចំពោះ​ភាព​មានបាន​របស់​នាង ដោយ​នាង​បាន​ចាយ​ដើមទុន​ច្រើន​រាប់​ម៉ឺន​ដុល្លារ​បើក​អាជីព​ថ្មី​ក្រៅពី​សិល្បៈ ។ ការ​ប្រើ​ទឹកប្រាក់​ច្រើន​ស​ន្ឋឹ​ក​បែប​នេះ មិន​ខុស​ពី​តារា​ផ្សេង​ទៀត​ដែរ នាងរង​នូវ​ការ​ម៉ៃ​ពី​មហាជន​ខ្លះ​ថា ប្រាកដជា​មាន​ប្រុស​ស្នេហ៍​ជា​អ្នក​មាន​ជួយ​ទំនុកបម្រុង​ហើយ ឬ​បើ​មិន​ដូច្នេះ​ទេ បុរស​អ្នកមាន​ណា​ម្នាក់​ជួយ​នាង​ក្នុង​បំណង​ថ្ពក់​ស្នេហ៍​នាង​។ ទោះជា​យ៉ាងណា​ក្ដី​មហាជន​ខ្លះ​យល់​ផ្ទុយ​ដែរ​ថា នេះ​ជា​ការ​ម៉ៃ​ដែល​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ដ្បិត​តារា​ខ្លះ​ក៏​មាន​ភាព​ធូរធារ​មិន​ពឹង​លើ​ការ​ទំនុកបម្រុង​របស់​បុរស​ណា​ដែរ ។

ចំពោះ​យ៉ា​យ៉ា ជាតា​រា​ថ្មី​មួយ​ដួង​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​មានបាន ។ នាង​មាន​ទំនុក​ចិត្តជា​ខ្លាំង​ក្រោយ​ពេល​ដាក់​ទុន​លើ​មុខរបរ​ក្រៅ​សិល្បៈ​របស់​នាង​មួយ​នោះ ។ នាង​មាន​ទំនុកចិត្ត​ដ្បិត​វា​កំពុង​តែ​កាក់​កប​សមបំណង​ហើយ​នាង​ចាត់​ទុក​នេះ​ជា​ជោគជ័យ​ចំពោះ​អ្វី​ដែល​នាង​ធ្វើ​ក្រៅពី​អាជីព​សិល្បៈ ។ ទោះជា​យ៉ាងណា​ក្ដី​រូប​នាង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ វា​មិនមែន​ផ្ដាច់មុខ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ