ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរ​ទាំងអស់​លុប​ចោល​នៅ​ព្រលាន​យន្តហោះ​ (មាន​វីដេអូ)

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង ប្រកាស​លុប​ចោល​សម្រាប់​ថ្ងៃ​ទី​១២ ខែ​​សីហា​ ឆ្នាំ​២០១៩ រាល់​ជើងហោះហើរ​ទាំងអស់​របស់​យន្តហោះ មក​ពី​បាតុកម្ម​ដ៏​ធំ​ក្នុង​ព្រ​លាន​នោះ​ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា លើកលែងតែ​ការ​ហោះ​ចាកចេញ​ដែល​មាន​ក្នុង​បញ្ជី​រួច​ហើយ…

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង ប្រកាស​លុប​ចោល​សម្រាប់​ថ្ងៃ​ទី​១២ ខែ​​សីហា​ ឆ្នាំ​២០១៩ រាល់​ជើងហោះហើរ​ទាំងអស់​របស់​យន្តហោះ មក​ពី​បាតុកម្ម​ដ៏​ធំ​ក្នុង​ព្រ​លាន​នោះ​ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា លើកលែងតែ​ការ​ហោះ​ចាកចេញ​ដែល​មាន​ក្នុង​បញ្ជី​រួច​ហើយ និង​ការ​ហោះហើរ​មក​ដែល​កំពុង​ធ្វើ មក​កាន់​ក្រុង​ហុងកុង រាល់​ការ​ហោះហើរ​ដទៃ​ៗ​ទៀត​ត្រូវ​លុប​ចោល​ទាំងអស់​។

នេះ​ជា​សេចក្ដីសម្រេច​ចម្បង​មួយ​សម្រាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ដ៏​មមាញឹក​នោះ ដែល​ក្នុង​ឆ្នាំ​២០១៨​ ក្លាយជា​ព្រ​លាន​យន្តហោះ​មមាញឹក​ទី​៨​នៃ​ពិភពលោក ជាមួយ​អ្នកដំណើរ​៧៤​លាន​នាក់​។

ទី​ខាង​មុខ​នៃ​កន្លែង​អ្នកដំណើរ​មក​ដល់ ដែល​ចាប់តាំងពី​ថ្ងៃ​ទី​៩​សីហា​មក ក្លាយជា​កន្លែង​អង្គុយ​ធ្វើ​បាតុ​កម្ម របស់​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​១២​សីហា​មានការ​ប្រមូលផ្ដុំ​បាតុករ កាន់តែ​ច្រើន​ទើប​មានការ​សម្រេច​លុប​ចោលការ​ហោះហើរ​ទាំង​អស់បែប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូពី ៖ Erin Hale & Coconuts Hong Kong)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ