ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីង អុីង បញ្ចេញ​សាច់​សខ្ចី​សិច​ស៊ី​គាប់​ភ្នែក​ក្រោយ​បែក​ស្នេហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ អុីង អុីង បាន​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​២​សន្លឹក តាម​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​រូបភាព​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ និង​ទាក់ភ្នែក​បុរស​ៗ​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ អុីង អុីង បាន​បញ្ចេញ​រូបភាព​ដ៏​សិច​ស៊ី​២​សន្លឹក តាម​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​រូបភាព​នេះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ និង​ទាក់ភ្នែក​បុរស​ៗ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​តារា​រូប​នេះ ទើបតែ​ផ្តាច់ចំណង​ស្នេហ៍​ពី​តារាចម្រៀង​វ័យក្មេង​លោក ម៉ា ចាន់​បញ្ញា ។

ជាមួយ​ឈុត​ហែល​ទឹក អុីង អុីង បាន​បញ្ចេញ​សាច់​យ៉ាង​.​សខ្ចី រួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​បង្អួត​ភ្នែក​មហាជន ជា​ពិសេស​បុរស​ៗ​តែ​ម្តង ក្នុង​ពេល​ដែល​រូបភាព​ទាំងនោះ​បាន​ទទួល​ការ​លើក​ស​សើរ​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន ។

បើ​ទោះបីជា​រូបភាព​របស់​តារា​ស្រី​រូប​នេះ ជា​រូបភាព​បែប​សិល្បៈ ឬ​ក្រៅ​សិល្បៈ​ក៏​ដោយ ប៉ុន្តែ អុីង អុីង ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​តែងតែ​បញ្ចេញ​នូវ​រូបភាព​សិច​ស៊ី​ស្រស់​ស្អាត​បែប​នេះ​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្លាចញញើត​ពី​ការ​រិះគន់​របស់​មហាជន​នោះ​ឡើយ ។ ក្រៅពី​នេះ នាង​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចាប់​អារ​ម្ម​ម​ណ៍​ខ្លាំង ព្រោះថា នាង​តែងតែ​លេងខ្លួន​ស្អាត​បែប​ស៊ី​វី​ល័យ និង​មិន​សិច​ស៊ី​ពេក​នោះ​ទេ ។

តារា​សម្តែង អុីង អុីង ត្រូវ​បាន​មហាជន​ទទួលស្គាល់​នូវ​រូប​សម្រស់​ដែល​មើលទៅ​ដូច​កូនកាត់​ច្រើន​សាសន៍ ជាមួយ​សាច់​សខ្ចី ធ្វើ​ឲ្យ​បុរស​ៗ​ឈ្លក់​វង្វេង និង​មាន​ទេ​ព្យ​កោសល្យ​ដ៏​ប៉ិន​ប្រសប់​លើ​ផ្នែក​សិល្បៈ ខណៈ​ពេល​ដែល​នាង​តែង​លេច​វត្ត​មាននៅ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម និង​ភាពយន្ត​ផ្សេង​ៗ ។

យ៉ាងណាមិញ មួយ​រយៈ​នេះ​នាង​ហាក់​មើលទៅ​មិនសូវ​ជា​សប្បាយចិត្ត​ឡើយ បន្ទាប់​ពី​បែក​ស្នេហ៍​ដែល​ធ្លាប់​បាន​សាង​រួម​គ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម ដោយ​មិន​នឹក​ស្មាន​ដល់ ។ តែ​ទោះជា​យ៉ាងណា នាង​បាន​ផ្អឹប​រឿង​មិន​សប្បាយចិត្ត​នេះ​ចោល​មួយ​ឡែក ដោយ​ងាក​មក​ប្រឹងប្រែង​នៅ​ក្នុង​អាជីព​សិល្បៈ ។

តារា​សម្ដែង​សាច់​សខ្ចី​រូប​នេះ បាន​សម្រេចចិត្ត​ប្រកាស​ក្ដែ​ង​ៗ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ពី​ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​សង្សារលោក ម៉ា ច័ន្ទ​បញ្ញា ដែល​ដំណឹង​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង ព្រោះ​គូរ​ស្នេហ៍​វ័យ​ក្មេង​រូប​នេះ​កន្លង​មក មិន​ដែល​មាន​បញ្ហា​ឈាន​ដល់​ការ​ប្រកាស​បែក​គ្នា​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ