ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ចាត់វិធានការ​…​តែងតាំង​តាម​ការ​សូក​ប៉ាន់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​ព្រមាន​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ ចំពោះ​រាល់​ការ​តែង​តាំង​មិន​ប្រក្រតី ក្នុង​រូបភាព​សូកប៉ាន់…

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​ព្រមាន​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ ចំពោះ​រាល់​ការ​តែង​តាំង​មិន​ប្រក្រតី ក្នុង​រូបភាព​សូកប៉ាន់ ដើម្បី​ផលប្រយោជន៍​បុគ្គល​ព្រោះថា បើ​យើង​ជ្រើសរើស​ការ​តែងតាំង​តាម​របៀប​សូកប៉ាន់​នោះ វា​មិន​អាច​ធ្វើ​ឲ្យ​អង្គភាព​មួយ​ធានា​បាន​កត្តា​សាមគ្គីភាព ឯកភាព រួម​ទាំង​ប្រសិទ្ធ ភាព​ការងារ​ឡើយ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ព្រមាន​ដូច្នេះ ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ នៅ​បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការជ្រើសរើស​រើស​ថ្នាក់ដឹកនាំ​អង្គភាព ឬ​មេ​បញ្ជាការ នាយសេនាធិការ បាន​ត្រឹមត្រូវ​គឺជា​កត្តា​ធានាបាន​សាមគ្គីភាព ឯកភាព និង​ប្រសិទ្ធភាព​ការងារ ។

គោលការណ៍​របស់​កងទ័ពជើងគោក គឺ​ការ​ជ្រើស រើស​ថ្នាក់ដឹកនាំ​អង្គភាព​ចាប់ពី​ថ្នាក់​តំបន់​ប្រតិបត្តិការ​​សឹក​រង និង​កង​ព្រំដែន​ឡើង​ទៅ ត្រូវ​មាន​គណៈកម្ម​ការ​កងទ័ពជើងគោក​មួយ​ដើម្បី​ពិនិត្យ​វាយតម្លៃ សំដៅ​ធានា​បាន​តម្លាភាព​និង​ប្រសិទ្ធភាព ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ខេត្ត​ព្រះ​សីហ​នុ​គឺជា​ខេត្ត​ដែល​មាន​សក្ដានុ​ពល​នៃ​ការ​រីក​ចម្រើន ដូច្នេះ​យើង​ទាមទារ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ដែល​មានលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ការងារ​សន្តិសុខ​ផ្សេង​ៗ ក្នុង​នោះ ផ្ដោត​លើ​មេបញ្ជាការ និង​នាយសេនាធិការ​ដែលមាន​សមត្ថភាព និង​ឆន្ទៈ​នៅ​ក្នុង​ការងារ ។

ផ្ទុយទៅ​វិញ បើ​ការ​ជ្រើសរើស ការ​តែងតាំង មិន​ប្រក្រតីក្នុង​រូបភាព​សូកប៉ាន់​ដើម្បី​ផលប្រយោជន៍ សូម​រក​ឱ្យ​ឃើញ​នូវ​ភ័ស្តុតាង និង​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ព្រោះ​យើង​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព ហើយ​នេះគឺជា​អ្វី​ ដែល​ជា​ការ​ខិតខំ​របស់​យើង ដើម្បី​ផ្ដល់​ឱកាស​ទៅ​ដល់​អ្នក​ខិតខំ​ប្រឹងប្រែង អ្នក​ដែល ធ្វើការ​យូរ​នៅ​ក្នុង​អង្គភាព ។

ទន្ទឹម​នោះ ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាពគឺ​ផ្ដោត​លើ​យុត្តិធម៌​សម្រាប់​បុគ្គល និង​យុត្តិធម៌ សម្រាប់​អង្គភាព ។ បើ​យើង​ផ្តោត​យុត្តិធម៌​សម្រាប់បុគ្គល គឺ​យើង​ថ្លឹងថ្លែង​យុត្តិធម៌​សម្រាប់​អង្គភាព ប្រសិទ្ធភាព​ការងារ និង​ការ​ដឹកនាំ​បញ្ជា ។

លោក ហុ​៊​ន ម៉ា​ណែ​ត ថ្លែង​ថា នេះ​គឺជា​គោលការណ៍​របស់​កងទ័ពជើងគោក ដើម្បី​បញ្ជាក់ឲ្យ​នាយទាហាន ថ្នាក់ដឹកនាំ​នៅ​ក្នុង​អង្គភាព​បានយល់​ច្បាស់ ព្រោះ​ការ​ដំឡើង​ឋានៈ ការ​តែង​តាំងមុខងារ​ណាមួយ មិនមែន​ជា​ការ​ផ្ទេរសិទ្ធិ​អំណាចនោះ​ទេ ។ ប៉ុន្តែ គឺជា​ការ​ផ្ទេរ​ការ​ទទួលខុសត្រូវបន្ត វេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការ​បំពេញភារកិច្ច​របស់​កង​យោធ​ពល​ខេមរភូមិន្ទ ៕​ (សម្រួួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ