ជម្រើសរបបអាហារមិនមែនគ្រាន់តែមានឥទ្ធិពលទៅលើរូបរាង ឬចម្អែតក្រពះតែមួយមុខទេ តែវាក៏ដើរតួនាទីដ៏សំខាន់មួយលើអ្វីដែលកំពុងតែកើតឡើងក្នុងរាងកាយដែរ ជាពិសេសកោសិកាមួយៗតែម្តង។
ហេតុដូច្នេះហើយទើបអ្នកជំនាញជាច្រើនបានយកចិត្តទុកដាក់បន្ថែមកាន់តែខ្លាំងទៅលើទំនាក់ទំនងរវាងអាហារ និងមហារីក។
ដំបូងឡើយ អ្នកស្រាវជ្រាវបានធ្វើតេស្តទៅលើសារធាតុចំនួន ១៤២ ប្រភេទដែលមានក្នុងអាហារ ហើយពិសោធន៍លើសត្វកណ្តុរ និងកោសិកាមហារីកក្រពេញប្រូស្តាតរបស់មនុស្ស។ សម្រាប់លទ្ធផលវិញគឺថា៖
១-សារធាតុ Ursolic Acid ដែលមានក្នុងសម្បកផ្លែប៉ោម
២- សារធាតុ Curcumin ដែលយកចេញពីរមៀត
៣- អង់ទីអុកស៊ីដង់ Resveratrol ក្នុងទំពាំងបាយជូរក្រហម ឬបឺរី
មានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការបញ្ឈប់ការលូតលាស់កោសិកាមហារីកក្រពេញប្រូស្តាត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សារធាតុទាំងបីនេះធ្វើការជាមួយគ្នាតែម្តង ក្នុងការបញ្ឈប់ការលូតលាស់របស់កោសិកាមហារីក។
អ្នកស្រាវជ្រាវជឿជាក់ថា បើសិនជាបើសិនជាកំហាប់នៃសារធាតុទាំងបីនេះកើនឡើងក្នុងខ្លួនតាមរយៈការញ៉ាំអាហារធម្មតា នោះវានឹងផ្តល់នូវវីធីបង្ការជំងឺមហារីកក្រពេញប្រូស្តាត ដោយមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទាំងអស់ (ប្រភពពី ៖ /www.health.com.kh/)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ