ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ខំ​លាក់បាំង​យូរហើយ ចុង​ក្រោយ​បែកធ្លាយ​ត្រឹម​ពិនិត្យ​ទឹកនោម​ខ្លាច​មាន​ផ្ទៃពោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ សុខចិត្ត​លាក់បាំង​រឿង​របស់​ខ្លួន ព្រោះ​ខ្លាច​ការ​គំរាម​សម្លាប់​ពី​បុរស​ចំណាស់​តណ្ហា​ក្រាស់​ម្នាក់​ចាប់រំលោភ​បាន​សម្រេច ម្តង ។ ទោះជា​នាង​ខំ​លាក់​យ៉ាងណា​ក៏​ដោយ តែ​ដោយសារ​នាង​បាត់​រដូវ​ព្រួយបារម្ភ​ពី​កា​មាន​ផ្ទៃពោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​ពី​គ្លី​និ​គ​ឯកជន​មួយ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ សុខចិត្ត​លាក់បាំង​រឿង​របស់​ខ្លួន ព្រោះ​ខ្លាច​ការ​គំរាម​សម្លាប់​ពី​បុរស​ចំណាស់​តណ្ហា​ក្រាស់​ម្នាក់​ចាប់រំលោភ​បាន​សម្រេច ម្តង ។ ទោះជា​នាង​ខំ​លាក់​យ៉ាងណា​ក៏​ដោយ តែ​ដោយសារ​នាង​បាត់​រដូវ​ព្រួយបារម្ភ​ពី​កា​មាន​ផ្ទៃពោះ​បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​ពី​គ្លី​និ​គ​ឯកជន​មួយ ទីបំផុត​ដឹង​ដល់​ក្រុម​គ្រួសារ​ធ្វើ​ឲ្យ​បុរស​ល្មោភកាម​ជាប់​ខ្នោះ កាល​ល្ងាច​ថ្ងៃ​ទី​០៦ សីហា​នេះ នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ខាងលើ មាន​វ័យ​១៣​ឆ្នាំ ជា​សិស្ស​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​បុរស​ខាងលើ​ល្មោភ​តណ្ហា​ជាប់​ខ្នោះ​ឈ្មោះ កែវ បឺ​ប អាយុ​៥៦​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ដោយ​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ពួក​គាត់​ដឹង​ព័ត៌មាន​ខាងលើ តាម​រយៈ​នាយក​សាលា​ខណៈ​ខាង​គ្រូពេទ្យ​នៅ​គ្លី​និ​គ​មួយ​ទាក់ទង​ប្រាប់​ពេល​ឃើញ​នាង​ទៅ​រក​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​គួរ​ឲ្យ​សង្ស័យ ។ សាច់ញាតិ​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​នាយក​សាលា​ភ្លាម​ឱ​ពុក​ម្តាយ​ក៏​ហៅ​នាង​សាកសួរ​លុះ​ដឹង​ការ​ពិត​ក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល សង្កាត់​ផ្សារ​កណ្តាល ដើម្បី​ទាមទារ​រក​យុត្តិធម៌ កាលពី​ថ្ងៃ​ព្រហស្បត្តិ​ស​ប្តា​ហ៍​មុន ។

ជនសង្ស័យ​ត្រូវ​បាន​អ្នកស្រុក​ចាប់​បាន​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ម្សិលមិញ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ខណៈ​ឃើញ​ដើរ​តាម​ដងផ្លូវ ក្រោយ​ពី​គេចខ្លួន​មួយ​រយៈ ។

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​នាង​ថា រឿង​ខាងលើ​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា​កន្លង​មកនេះ ខណៈ​នាង​កំពុង​ប្រមូល​ខោអាវ​បោក ម្យ៉ាង​បន្ទប់​ងងឹត​ស្រាប់តែ​បុរស​ចំណាស់​ខាងលើ​ដើរ​ចូល​ទៅ​ចាប់​ខ្ទប់មាត់​នាង​មិន​ឲ្យ​ស្រែក ហើយ​ដាល់​១​ដៃ​ចំពោះ​ធ្វើ​ឲ្យ​នាង​ចុក​ឆ្អល់ ខណៈ​ឪពុក​ម្តាយ​នាង​រវល់​ទៅ​លក់ដូរ​តាម​ភូមិ ។

ឆ្លៀតឱកាស​នេះ​ជនសង្ស័យ​ក៏​លើក​នាង​ដាក់​លើ​គ្រែ​រំលោភ​បាន​សម្រេច​តែ​ម្តង ។ នាង​ថា​ដោយសារ​បាត់​រដូវ​ព្រួយបារម្ភ​ពី​ការ​មាន​ផ្ទៃពោះ​ក៏​បាន​ចូល​ទៅ​គ្លីនិក​មួយ ដើម្បី​រក​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​ដឹង​អី​បែរជា​រឿង​នេះ​បែកធ្លាយ​ដឹង​ដល់​នាយក​សាលា និង​ឃើញ​សមត្ថកិច្ច​ហៅ​នាង​សាកសួរ​ជាមួយ​គ្រូ​ៗ​ទៀត​ផង ។ នាង​បញ្ជាក់​ថា មិន​ចង់​លាក់បាំង​រឿងរ៉ាវ​នេះ​ទេ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​បាន​គម្រាម​នាង​ថា បើ​ហ៊ាន​ប្រាប់​ឱ​ពុក​ម្តាយ ឬ​សាច់ញាតិ​គេ​នឹង​សម្លាប់​ចោល​ទើប​នាង​ទ្រាំ​អត់​រហូត​មក ។

សមត្ថកិច្ច​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​កំពុង​ដើរ​តាម​ផ្លូវ​ក្នុងភូមិ​ដែល​គេ​រស់នៅ ហើយ​ចាប់​ប្រគល់​ឲ្យ​កាលពី​ម៉ោង​ប្រហែល​៦​ល្ងាចម្សិលមិញ ។ យោង​តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា គេ​ពិតជា​បាន​លួងលោម​រំលោភ​ក្មេង​ស្រី​ខាងលើ​បាន​ម្តង​មែន ។ ករណី​នេះ​សមត្ថកិច្ច​ប្រាប់​ថា កំពុងធ្វើការ​នៅឡើយ ហើយ​ក្រោយ​បញ្ចប់​កា​សាកសួរ និង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ