ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រង​សម្ពាធ​ពី​ចំហាយ​ខ្យល់ព្យុះ​ដែល​បំ​លែងខ្លួន​យ៉ាង​លឿន​ស្ទើរ​មិន​អាច​ស្មាន​ដល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំពុង​រង​សម្ពាធ​ពី​ចំហាយ​ខ្យល់ព្យុះ​ដែល​បាន​បំ​លែងខ្លួន​យ៉ាង​លឿន​ស្ទើរ​មិន​អាច​ស្មាន​ដល់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ពី​ការ​វិវត្តន៍​នៃ​ស្ថានភាព​អាកាសធាតុ​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ចាប់តាំងពី​ថ្ងៃ​ទី​៧-១០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំពុង​រង​សម្ពាធ​ពី​ចំហាយ​ខ្យល់ព្យុះ​ដែល​បាន​បំ​លែងខ្លួន​យ៉ាង​លឿន​ស្ទើរ​មិន​អាច​ស្មាន​ដល់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ពី​ការ​វិវត្តន៍​នៃ​ស្ថានភាព​អាកាសធាតុ​នៅ​ថ្ងៃ​ទី​៧ សីហា​ថា ចាប់តាំងពី​ថ្ងៃ​ទី​៧-១០ ខែសីហា​នេះ​ទៅ ស្ថានភាព​ក្នុង​តំបន់​មានការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​ស្ទើរតែ​អាច​និយាយ​បាន​ថា មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈកាល​កន្លង​មក ។

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងកើត​ហ្វី​លី​ពី​ន មានការ​កកើត​ឡើង​នូវ​ព្យុះ​ដល់​ទៅ​៣ ស្ថិត​ក្នុង​កន្សោម​នៃ​ប្រព័ន្ធ​តែ​មួយ​រួម​មាន ៖​ព្យុះ​ទី​៤ ឈ្មោះ​ហ្វ្រ​ង់​ស៊ី​ស​កូ (Francisco) ដែល​មាន​ទិស​ដៅ​ឆ្ពោះទៅ​កាន់​ឧបទ្វីប​កូរ៉េ ។ ព្យុះ​ទី​៩ ឈ្មោះ​ឡេ​ឌី​ម៉ា (Lekima) ដែល​មាន​ទិស​ដៅ​ឆ្ពោះទៅ​កាន់​តៃវ៉ាន់ ។​ព្យុះ​ទី​១០ ឈ្មោះ​ក្រសារ (Krosa) ដែល​ជា​ឈ្មោះ​កម្ពុជា​យើង​បាន​ដាក់​ដែល​មាន​ទិស​ដៅ​ឡើង​ទៅ​លើ​ភាគ​ខាងជើង ។

សូម​បញ្ជាក់​ជូន​ថា ព្យុះ​ទាំង​៣​នេះ​មិន​បោកបក់​ចូល​ក្នុង​កម្ពុជា​យើង​នោះ​ទេ ។ ប្រភព​បាន​បន្ត​ថា ប្រ​ព​ន្ធ័​សម្ពាធ​ទាប (ITCZ) ដែល​លាតសន្ធឹង​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​ដែល​នៅ​ខាង​ចុង​កន្លង​មក​ភ្ជាប់​នឹង​សម្ពាធ​ទាប (Low) បច្ចុប្បន្ន​សម្ពាធ​ទាប​បាន​បំប្លែង​ខ្លួន​ទៅ​ជា​វិ​សម្ពាធ​សកម្ម (Active Low) ហើយ​ក៏​ត្រូវ​បាន​អូស​ទាញ​ដោយ​ប្រព័ន្ធ​ព្យុះ​ទាំង​៣​ដូច​បាន​ជម្រាប​ជូន​ខាងលើ ។ មាន​ន័យ​ថា ប្រព័ន្ធ​សម្ពាធ​ទាប និង​មានការ​ប្រែ​ប្រ​ល​ខុស​បន្តិច​ពី​ការ​ជូនដំណឹង ប្រចាំ​ស​ប្តា​ហ៍​កន្លង​មក ។ ដូចនេះ​សម្រាប់​កម្ពុជា​យើង ។

ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ដដែល​គ្រាន់តែ​នៅ​តំបន់​មាត់សមុទ្រ ភ្លៀង ខ្យល់ នៅ​តែ​បន្ត​កើត​មាន និង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ បណ្តា​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់​វៀតណាម បរិមាណ​ភ្លៀង​នឹង​កើនឡើង​ខ្លាំង ពិសេស​ខេត្តក្រចេះ និង​ត្បូងឃ្មុំ ដែល​អាច​បង្ក​ឡើង​មាន​ជា​ជំនន់​ទឹកភ្លៀង ។ កម្លាំង​ខ្យល់​នៅ​មាន​កម្រិត​ខ្លាំង​ដដែល គឺ​១៥-២០ ម៉ែត្រ​ក្នុង​មួយ​វិនាទី ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ