នេះចាត់ទុកសំណាងមែនទែនហើយ…ករណីឆេះវីឡាតឿ
- សៀមរាប
ខេត្តសៀមរាប៖ បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក មិន ចន្ថា អធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគងបានប្រាប់នៅថ្ងៃទី៣ សីហា នេះថា ផ្ទះវិឡាតឿទំហំ៥×១២ ម៉ែត្រ…
ខេត្តសៀមរាប៖ បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក មិន ចន្ថា អធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគងបានប្រាប់នៅថ្ងៃទី៣ សីហា នេះថា ផ្ទះវិឡាតឿទំហំ៥×១២ ម៉ែត្រ…
ខេត្តសៀមរាប៖ បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក មិន ចន្ថា អធិការដ្ឋាននគរបាលស្រុកប្រាសាទ បាគងបានប្រាប់នៅថ្ងៃទី៣ សីហា នេះថា ផ្ទះវិឡាតឿទំហំ៥×១២ ម៉ែត្រ ជញ្ជាំងថ្មប្រក់ក្បឿងមួយខ្នង ដែលត្រូវអគ្គិភ័យឆេះសម្ភារអស់មួយចំនួននោះ គឺបង្កឡើងដោយម្ចាស់ផ្ទះបូមសាំងដាក់លក់នៅខាងមុខផ្ទះ រួចហៀរទៅប៉ះចំចង្ក្រានហ្គាស ដែលកំពុងដាំបាយនៅខាងក្នុងទើបបណ្តាលឱ្យឆេះបែបនេះ តែសំណាងល្អ បានសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជួយទាន់ ដោយក្នុងហេតុការណ៍នេះ ពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ភ្លើងឆេះផ្ទះលក់ចាប់ហួយនោះ កើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០២ សីហា ស្ថិតនៅចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ក្រូច ពូច ភេទស្រី អាយុ៧៤ឆ្នាំ ត្រូវបានភ្លើងឆេះផ្ទះ នៅចំណុចភូមិស្ទឹង ឃុំបាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ចុះពីផ្លូវលេខ៦ ចម្ងាយពីអធិការ១៥០០ម៉ែត្រ។
លោកបញ្ជាក់ទៀតថា ការខូចខាតរួមមានផ្ទះប្រភេទវិឡាតឿទំហំ៥×១២ ម៉ែត្រ កម្ពស់៤ម៉ែត្រ ជញ្ជាំងថ្មប្រក់ក្បឿង អស់យាបមុ ៤០%សាំង២កាន ៦៨លីត្រ ម៉ាស៊ូត១កាន ៣៨លីត្រ និងអីវ៉ាន់ចាប់ហួយ សរុបជាទឹកប្រាក់ប្រហែល១៥០០ដុល្លារ។ ករណីនេះ មិនបានធ្វើឱ្យប៉ះពាល់ខូចខាតទាំងស្រុងនោះទេ ដោយសារកម្លាំងនគរបាលយើងគ្រប់គ្រងទាន់ពេលវេលា។
ក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍ប្រើប្រាស់ទឹកអស់១ឡាន កម្លាំងប៉ុស្តិ៍ និងប្រជាការពារ និងប្រជាពលរដ្ឋជួយអន្តរាគមន៍ជាច្រើននាក់ផងដែរ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ