ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ រិះគន់​អា​មេ​រិ​ក​រឿង​មូលដ្ឋាន​យោធា​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ហៅ​ទ​ង្វើ​របស់​អា​មេ​រិ​ក​ធ្វើ​មក​លើ​កម្ពុជា​មាន​ចេតនា​អាក្រក់​ក្នុង​ការ​ចោទប្រកាន់​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​បង្កើត​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ធ្វើ​ច្បាប់​ស្តី​ពី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​២០១៩ ដែល​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ហៅ​ទ​ង្វើ​របស់​អា​មេ​រិ​ក​ធ្វើ​មក​លើ​កម្ពុជា​មាន​ចេតនា​អាក្រក់​ក្នុង​ការ​ចោទប្រកាន់​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​បង្កើត​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ធ្វើ​ច្បាប់​ស្តី​ពី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​២០១៩ ដែល​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ព័​ទ​នៅ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះ​សីហ​នុ​របស់​កម្ពុជា ។

យ៉ាងណា​ក្តី​អតីតមន្ត្រី​ជាន់ខ្ពស់​លោក គង់ គាំ បាន​សោកស្តាយ​ចេតនា និង​កាយវិការ​សហរដ្ឋអាមេរិក​មួយ​ចំនួន​រហូត​មក​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​មួយ​ចំនួន​រវាង​គ្នា​មាន​ធ្លាក់​ចុះ​ជាមួយ​កម្ពុជា ។ លោក​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែល​លើកលែង តែ​ក្នុង​ក្រប​ខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ