ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​រហូត​បង្ហូរឈាម​ក្នុងពន្ធនាគារ​… អ្នកទោស​១៦​នាក់​ត្រូវកាត់​ក្បាល (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ អ្នកទោស​យ៉ាងតិច​៥២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​២៩ ខែ​​កក្កដា ឆ្នាំ​២០១៩ ​ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា ក្នុង​ពន្ធនាគារ​មួយ​នា​ភាគ​ខាងជើង​ប្រេ​ស៊ី​ល ដែល​នោះ​ជា​ការ​កាប់សម្លាប់​គ្នា​យា​៉​​ង​រង្គាល​ថ្មី ក្នុង​ពន្ធនាគារ​នៃ​តំបន់​យុទ្ធសាស្ត្រ​នោះ…

ប្រទេស​ប្រេ​ស៊ីល ៖ អ្នកទោស​យ៉ាងតិច​៥២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​២៩ ខែ​​កក្កដា ឆ្នាំ​២០១៩ ​ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា ក្នុង​ពន្ធនាគារ​មួយ​នា​ភាគ​ខាងជើង​ប្រេ​ស៊ី​ល ដែល​នោះ​ជា​ការ​កាប់សម្លាប់​គ្នា​យា​៉​​ង​រង្គាល​ថ្មី ក្នុង​ពន្ធនាគារ​នៃ​តំបន់​យុទ្ធសាស្ត្រ​នោះ ដែល​បណ្ដា​ក្រុម​ឧក្រិដ្ឋជន​ឈ្លោះ​គ្នា​លើ​ការ​រត់ពន្ធ​កូ​កា​អុី​ន​។

អាជ្ញាធរ​ពន្ធនាគារ​មូលដ្ឋាន​បញ្ជាក់​ថា អ្នកទោស​១៦​នាក់​ត្រូវ​គេ​កាត់​ក្បាល​។ ហើយ​ការ​បះបោរ​ចាប់ផ្ដើម​នា​វេលា​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​តំបន់ ​ALTAMIRA រដ្ឋ​ប៉ា​រ៉ា​ ស្ថិត​ក្នុង​តំបន់​អា​ម៉ា​ហ្សូ​ន​។ ឆ្មាំ​គុក​២​នាក់​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​ព ្រោះ​គោលដៅ​គឺ​ចង់​បង្ហាញ​ថា ​នោះ​ជា​ការ​ទូទាត់​បញ្ជី​គ្នា តែ​រវាង​បណ្ដា​ក្រុម​ដែល​ប្រជែង​គ្នា​ធ្វើ​បងធំ​ប៉ុណ្ណោះ ហើយ​ពុំ​មែន​ជា​ការ​បះបោរ ​ដើម្បី​តវ៉ា​ប្រឆាំង​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​ឡើយ​។ នេះ​ជា​ការ​អះអាង​របស់​អភិបាល​រដ្ឋ​ប៉ា​រ៉ា លោក​JARBAS VASCONCELOS​។

ពួក​អ្នកទោស​នៃ​ផ្នែក​ពន្ធនាគារ​សម្រាប់​ដាក់​បណ្ដា​សមាជិក​នៃ​ក្រុម​ឧក្រិដ្ឋ​មួយ បាន​លុក​ចូល​ក្នុង​ផ្នែក​មួយ​ទៀត​​ជា​កន្លែង​ឃុំឃាំង​ពួក​អ្នកទោស​នៃ​ក្រុមប្រឆាំង​គ្នា មុន​ពេល​ដុត​ទីនោះ​។ អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ពន្ធនាគារ​និយាយ​ថា អ្នកទោស​ជា​ច្រើន​នាក់​អាច​ស្លាប់​ដោយ​ថប់ដង្ហើម ​ព្រោះ​ពុល​ផ្សែង ហើយ​តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ក្បាល​អ្នកទោស​៦​នាក់ ដែល​គេ​យក​មក​គរ​នៅ​ជាប់​នឹង​ជញ្ជាំង​មួយ​។ អ្នកទោស​ម្នាក់​បន្ទាប់​មក​បាន​យក​ក្បាលមនុស្ស​មួយ​មក​ទាត់​ដូច​បាល់​។ ក្នុង​វី​ដេ​អូ​មួយ​ទៀត​គេ​អាច​ឃើញ​បណ្ដា​សាកសព​មនុស្ស ដែល​មាន​ភ្លើង​ឆេះ​រោល​នៅ​លើដំបូល​មួយ ជា​កន្លែង​ដែល​ពួក​គេ​រត់គេច​ចេញពី​ផ្សែ​ខ្មៅ​យ៉ាង​ក្រាស់ ចំណែក​អ្នកទោស​ប្រដាប់​ដោយ​ដាវ​ក៏​បានរ​ត់ទៅ​កាន់​ទីនោះ​ដែរ​។

ក្រសួងយុត្តិធម៌​ប្រេ​ស៊ី​ល​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា យើង​នឹង​រៀបចំ​កន្លែង​សម​ស្រប​ក្នុង​បណ្ដា​ពន្ធ​នា​សហព័ន្ធ ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​មាំទាំ​សម្រាប់​បញ្ជូន​បណ្ដា​មេដឹកនាំ ដែល​ចូលរួម​ក្នុង​ការ​បះបោរ​ទៅ​កាន់​ទីនោះ​។ កាលពី​ខែកញ្ញា​កន្លង​ទៅ អ្នកទោស​៧​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​បះបោរ​នៅ​ក្នុង​ផ្នែក​ដដែល​នោះ​ដែរ​នៃ​ពន្ធនាគារ​ALTAMIRA ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ euronews (en français) & AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ