ខេត្តរតនគិរី ៖ ឈើកកោះចំនួន៩សន្លឹកដែលក្រុមឈ្មួញដឹកយកទៅលាក់ទុកនៅក្បែរក្រុមហ៊ុន SK (ឥណ្ឌា) រង់ចាំសភាពការស្ងប់ស្ងាត់ និងដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរុករកឃើញបង្ក្រាប និងរឹបអូសយកទៅរក្សារទុកអស់ទៅហើយ ។
ការចុះបង្ក្រាបរឹបអូសគំនរឈើកកោះប៉ុន្មានសន្លឹកខាងលើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៨និង៣៩នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចនៅក្បែរក្រុមហ៊ុន S.K (ឥណ្ឌា) ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ក្នុងការចុះបង្ក្រាបនោះដែរដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្តរួមទាំងកម្លាំងខេត្តមូលដ្ឋាន និងផ្នែករដ្ឋបាលព្រៃឈើលំផាត់កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំត្រពាំងក្រហមក៏បានចូលរួមផងដែរ ។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានប្រាប់ថា ឈើដែលរឹបអូសបានខាងលើជាប្រភេទឈើលេខ១ កកោះមានចំនួន៩សន្លឹក ប្រភេទក្តារងឿ មានមុខកាត់ធំៗប្រវែង៣ទៅ៤ម៉ែត្រ ស្មើនឹង២,០៨០ម៉ែត្រគូប ។
ក្រោយពីធ្វើការចុះរឹបអូសឈើកកោះនោះបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការប្រមូលដឹកជញ្ជូនយកទៅផ្ញើទុកនៅក្រុមហ៊ុន SK (ឥណ្ឌា) ជាបណ្តោះអាសន្នចាំបន្តតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ