ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូន​​ៗធ្លាក់​កប់ក្នុងភក់ល្បាប់១យប់ទល់​ភ្លឺ…​មិន​អី

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​តូច​ៗ៣​នាក់​ដោយសារ​ទឹកដោះ​ម្តាយ​ថ្លៃ ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា បន្ទាប់​ពី​ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ ជាប់​កប់​ក្នុង​ភក់ល្បាប់​អស់​រយៈពេល​មួយ​យប់ ស្ថិត​នៅ​ក្បែរ​ផែ​ប្រេង​កំ​ពេញ…

ខេត្តព្រះសីហនុ ៖ ​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​តូច​ៗ៣​នាក់​ដោយសារ​ទឹកដោះ​ម្តាយ​ថ្លៃ ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា បន្ទាប់​ពី​ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ ជាប់​កប់​ក្នុង​ភក់ល្បាប់​អស់​រយៈពេល​មួយ​យប់ ស្ថិត​នៅ​ក្បែរ​ផែ​ប្រេង​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ សមត្ថកិច្ច​បានការ​បំភ្លឺ​ពី​អ្នក​អាណាព្យាបាល​ក្មេង​ប្រុស​ទាំង​៣​នាក់​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បាត់​ខ្លួន​ពី​ផ្ទះ កាលពី​វេលា​ម៉ោង​ប្រមាណ​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​២៧ កក្កដា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដាទេ​ី​ប​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ស្វែងរក​ឃេ​ី​ញ ខណៈ​ពួក​គេ​នៅ​ត្រាំ​ក្នុង​រណ្តៅ​ដីល្បាប់​មាន​ភក់​មួយ​កន្លែង​ក្បែរ​វត្ត​ពោធិ​មាន​ជ័យ និង​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​តូច​ៗ៣​នាក់​នោះ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា រស់នៅ​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គេ​បានឃើញ​ក្មេង​ៗ​ទាំង​៣​នាក់​នោះ រត់​លេង​តាម​រថយន្ត​ដង្ហែរ​សព​ទៅ​កាន់​វត្ត​ពោធិ៍​មាន​ជ័យ​ដែល​ទំនង​ពួក​គេ​តាម​រើស​លុយ ដែល​គេ​បាច​តាម​ដងផ្លូវ​ដោយ​ក្រុម​គ្រួសារ​សព​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ។

ក្រោយ​ពី​បញ្ចប់​ពិធី​ដង្ហែ​សព ក្មេង​ៗ​ទាំង​៣​នាក់​នោះ​បាន​នាំ​គ្នា​ទៅ​លេង​ភក់​ក្នុង​រណ្តៅ​កាយ​ដី​មួយ​កន្លែង​នៅ​ជិត​វត្ត​ពោធិ៍​មាន​ជ័យ បណ្តាល​ឲ្យ​ជាប់​នៅ​ក្នុង​ល្បាប់​ភក់​នោះ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​នោះ​ឡើយ និង​ថា​ដោយសារ​តែ​ពេល​យប់ មិន​មាន​មនុស្ស​ចាស់​នៅ​ជិត​ឬ​មាន​អ្នក​ឃើញ​ហេតុការណ៍ ទើប​ធ្វើ​ឲ្យ​ក្មេង​ទាំង​៣​នាក់​ជាប់​នៅ​ក្នុង​ល្បាប់​ភក់​នោះ​អស់​ពេល​ពេញ​មួយ​យប់​តែ​ម្តង ។

ឪពុក​ម្តាយ​ក្មេង​ប្រុស​៣​នាក់ (​គ្រួសារ​ផ្សេង​គ្នា​) គឺជា​អ្នក​ប្រកប​របរ​នេសាទ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​២៧ កក្កដា ខណៈ​ដែល​វិល​ត្រលប់​មក​ពី​ប្រកប​របរ​នេសាទ​វិញ ស្រាប់តែ​មិនឃើញ​កូន​ក៏​ផ្អើល​ឆោឡោ​ដល់​អ្នក​ភូមិ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​គ្នា​ក្នុងភូមិ និង​ព្រះសង្ឃ​គង់នៅ​វត្ត​ពោធិ៍​មាន​ជ័យ​ជា​ច្រើន​អង្គ រួម​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់​រលក​ផង បាន​លើកគ្នា​ដើរ​រក​ជាមួយ​ក្រុម​គ្រួសារ​ដែល​បាត់​កូន​មួយ​យប់​ទល់​ភ្លឺ ទើប​រក​ឃើញ​ក្មេង​ទាំង​៣​នាក់ នាំ​គ្នា​អង្គុយ​នៅ​ក្នុង​ល្បាប់​ភក់​មួយ​កន្លែង មាន​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​ផ្ទះ ដែល​ពួក​គេ​ម្នាក់​ៗ​ខ្លួនប្រាណ​ទាំងមូល​ប្រឡាក់ប្រឡូស​ដោយ​ភក់​ឃើញ​តែ​ប្រឡង់​ភ្នែក​និង​មាន​សភាព​ហត់​ហេវ​ងងុយដេក​យ៉ាង​ខ្លាំង ។

លោក​អនុសេនីយ៍ឯក បូ ណាំ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​និង​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ម្នាក់​ដែល​បាត់​ខ្លួន ក្នុង​ចំណោម​ក្មេង​ទាំង​៣​នាក់ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ សហការ​ជាមួយ​ក្រុម​គ្រួសារ​ក្មេង​ ដែល​បាត់​ខ្លួន​ទាំង​៣​គ្រួសារ​រួម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ទាំង​ព្រះសង្ឃ​ផង ​បាន​ដើរ​រុករក​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក៏​ប្រទះ​ឃើញ​ក្មេង​ប្រុស​ទាំង​៣​នាក់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​រណ្តៅ​ដី​ទំនាប​មាន​ទាំង​ភក់​យ៉ាង​ក្រាស់ គឺ​ជាប់ផុង​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​មិន​រួច ដោយសារ​តែ​មាន​ស្ថានភាព​ស្អិត​ខ្លាំង ។ ក្រោយ​ពេល​រក​ឃើញ​ក៏​នាំ​គ្នា​ទៅ​ជួយ​លើក​ទាញ​កុមារ​ទាំង​៣​នាក់​ពី​ក្នុង​ភក់​នាំ​មក​លាង​សម្អាត​ភក់​ចេញ​ដែល​មើលទៅ​គួរ​ឱ្យ​អាណិត​ក្រៃ​លែង ។

ក្មេង​ដែល​បាត់​ខ្លួន​ទាំង​៣​នាក់​មានឈ្មោះ​ដូច​ខាងក្រោម ​៖
១-​ឈ្មោះ ចៅ កៅ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ជា​កូន​ឈ្មោះ ថុ​ង អៀង (​ដែល​ដាក់​ពាក្យ បណ្តឹង​) ។
២-​ឈ្មោះ ចៅ មឿ​ន ភេទ​ប្រុស អាយុ ៣​ឆ្នាំ ។
៣-​ឈ្មោះ អឹ​ម សំណាង ភេទ ប្រុស អាយុ​៥​ឆ្នាំ ។

បន្ទាប់​ពី​រក​ឃើញ ឪពុក​ម្តាយ​កុមារ​ខាងលើ​បាន​ថ្លែងអំណរគុណ ដល់​សមត្ថកិច្ច​និង​បងប្អូន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​រុករក​កុមារ​ទាំង​៣​នាក់​ខាងលើ​បាន​ទាន់​ពេលវេលា ៕​ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ