ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ពីរ​គូ​បង្ហាញ​សញ្ញា​ជិត​ចូល​រោងការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ពីរ​គូ​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បង្ហាញ​សញ្ញា​នឹង​ចូល​រោងការ​ឆាប់​ខាង​មុខ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែមល្ហែម និង​បើក​ជំហរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ តារាចម្រៀង​លោក គូ ម៉ា បាន​កសាង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​យ៉ាង​ផ្អែមល្ហែម​ជាមួយនឹង​តារា​សម្តែង​វ័យក្មេង​នាង…

រាជធានី​ភ្នំពេញ ៖ តារា​ពីរ​គូ​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​បង្ហាញ​សញ្ញា​នឹង​ចូល​រោងការ​ឆាប់​ខាង​មុខ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែមល្ហែម និង​បើក​ជំហរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

តារាចម្រៀង​លោក គូ ម៉ា បាន​កសាង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​យ៉ាង​ផ្អែមល្ហែម​ជាមួយនឹង​តារា​សម្តែង​វ័យក្មេង​នាង ម៉ៅ គឹ​ម​ធីតា ក្នុង​ពេល​ដែល​តារា​សម្តែង​មុខស្រស់​សម្បុរ​ស្រអែម នាង ឈុំ វ​ត្តី ក៏​បាន​និង​កំពុង​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ដែល​គេ​ស្គាល់​ថា ជា​អ្នកដឹកនាំ​ការ​សម្តែង​មួយ​រូប​គឺ​លោក រក្សា ផង​ដែរ​។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​នាង ម៉ៅ គឹ​ម​ធីតា បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​តារាចម្រៀង​លោក​គូ​ម៉ា ជាមួយនឹង​សម្លៀក​បំពាក់​ប្រពៃណី​ដូច​ទៅ​នឹង​ពី​ធី​មង្គលការ ឬ​ភ្ជាប់ពាក្យ ជាមួយនឹង​ស្នាមញញឹម ក្នុង​ពេល​ដែល​តារា​រូប​នេះ​ក៏​បាន​ប្រើប្រាស់​រូបភាព​មួ​យួ​នេះ​ធ្វើ​ជា Cover photo ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​។

ដោយឡែក​សម្រាប់​តារា​សម្តែង​នាង ឈុំ វ​ត្តី វិញ ក៏​បាន​បញ្ចេញ​នូវ​រូបភាព​ថត​មុន​រៀប​ការ​(Pre-wedding) របស់​ខ្លួន​ជាមួយ​គូស្នេហ៍ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​នាង​នឹង​គូស្នេហ៍​បាន​ស្វែង​យល់ចិត្ត​គ្នា​បាន​យ៉ាង​ល្អ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។

រូបភាព​ដ៏​ស្រស់​ស្អាត​ដែល​បាន​តុបតែង​ថត​មុន​ពិធី​រៀប​ការ​ចូល​មក​ដល់​នេះ​ត្រូវ​បាន ឈុំ វ​ត្តី បង្ហោះ​នៅ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​មិន​មានការ​លាកលៀម​អ្វី​ឡើយ បើ​ទោះបីជា​ពេល​នេះ ទីផ្សារ​សិល្បៈ​របស់​នាង​កំពុង​តែ​មានការ​កាប់​ខ្ពស់​ក៏​ដោយ​។

ឈុំ វ​ត្តី ហាក់​មិន​បាន​ចាប់អារម្មណ៍​ពី​ការ​បាត់បង់​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​របស់​នាង​ឡើយ ក្រោយ​ពេល​ដែល​នាង​បាន​បង្ហាញមុខ​គូស្នេហ៍​ប្រកបដោយ​ភាព​ផ្អែមល្ហែម​យ៉ាង​បើ​ចំហរ​ជា​បន្តបន្ទាប់​ក៏​ដោយ​។

យ៉ាងណា​ការ​បញ្ចេញ​រូបថត​មុន​រៀប​ការ​របស់ ឈុំ វ​ត្តី នា​ពេល​នេះ​រឹតតែ​បង្ហាញ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា ស្នេហា​របស់​នាង​កាន់តែ​រឹង​មាំ ហើយនឹង​មាន​ដំណឹង​ចូល​រោងការ​នា​ពេល​ខាង​មុខ​នេះ បើ​ទោះបីជា​តារា​រូប​នេះ​នៅ​មិន​ទាន់​ទម្លាយ​ពី​ការ​បរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ក្តី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ