ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​នៅ​រុ​ស្ស៊ី ​ចាប់ខ្លួន​ជាង​១​ពាន់​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មិន​ដល់​១​ស​ប្ដា​ហ៍​ផង​ក្រោយ​ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ ពុំ​ធ្លាប់​មាន​ពី​មុន​មក​របស់​ពួក​ប្រឆាំង កងកម្លាំង​ប៉ូលិស​លើក​នេះ​មិន​ផ្ដល់​ឱកាស​ឲ្យ​ពួក​អ្នក​តវ៉ា​ទៀត​ទេ ដោយ​នា​ថ្ងៃ​ទី​២៧​កក្កដា ពួក​គេ​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​មូ​ស្គូ ត្រូវ​បាន​ប៉ូលិស​ប​ង្រា្ក​ប​ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ដល់​ជាង​១០០០​នាក់​។ ប្រមូល​កម្លាំង​ដ៏​ច្រើន​កងកម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​ពួក​បាតុករ​ដ៏​ច្រើន ដែល​នា​វេលា​រសៀល​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​សំខាន់​មួយ​នៃ​ក្រុង​មូ​ស្គូ…

ប្រទេស​រុ​ស្ស៊ី ៖ មិន​ដល់​១​ស​ប្ដា​ហ៍​ផង​ក្រោយ​ការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ ពុំ​ធ្លាប់​មាន​ពី​មុន​មក​របស់​ពួក​ប្រឆាំង កងកម្លាំង​ប៉ូលិស​លើក​នេះ​មិន​ផ្ដល់​ឱកាស​ឲ្យ​ពួក​អ្នក​តវ៉ា​ទៀត​ទេ ដោយ​នា​ថ្ងៃ​ទី​២៧​កក្កដា ពួក​គេ​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​មូ​ស្គូ ត្រូវ​បាន​ប៉ូលិស​ប​ង្រា្ក​ប​ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ដល់​ជាង​១០០០​នាក់​។

ប្រមូល​កម្លាំង​ដ៏​ច្រើន​កងកម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​ពួក​បាតុករ​ដ៏​ច្រើន ដែល​នា​វេលា​រសៀល​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​សំខាន់​មួយ​នៃ​ក្រុង​មូ​ស្គូ គឺ​មហាវិថី​ស្វេ​ស្កា​អុី​យ៉ា​ដោយ​ស្រែក​ពាក្យ​ថា គួរ​ខ្មាស់​អៀន​ណាស់​ឬថា​យើង​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​មួយ​។ ពួក​គេ​ត្រូវ​កងកម្លាំង​ប៉ូលិស​បំបែក​ឲ្យ​រត់​ទៅ​កាន់​បណ្ដា​ដង​វិ​ថី​ដែល​នៅ​ក្បែរ​។ យោង​តាម​តួលេខ​ផ្លូវការ​របស់​ប៉ូលិស​ក្រុង​មូ​ស្គូ​ថា មនុស្ស​ប្រមាណ​ជា​៣៥០០​នាក់ ក្នុង​នោះ​មាន​អ្នកកាសែត​វិជ្ជាជីវៈ​ឬ​មិន​វិជ្ជាជីវៈ​ប្រមាណ​ជា​៧០០​នាក់ បាន​ចូលរួម​ធ្វើ​បាតុ​កម្ម ហើយ​មនុស្ស​ប្រមាណ​ជា​១០១៧​នាក់​ត្រូវ​ចាប់ខ្លួន​ពី​ការ​ប្រព្រឹត្ត​បទល្មើស​។

អង្គការ​លើកលែងទោស​អន្តរជាតិ​AMNESTY INTERNATIONAL កាលពី​យប់​ថ្ងៃ​ទី​២៧​កក្កដា​បាន​បរិហារ​ការ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​ប៉ូលិស​រុ​ស្ស៊ី ដោយ​អំពាវនាវ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​ពួក​អ្នក​តវ៉ា​ដោយ​សន្តិវិធី​។ តាម​TWITTER​មេដឹកនាំ​ប្រឆាំង​ម្នាក់​លោកស្រី​អុី​លី​យ៉ា​ឡា​ស៊ីន​ដែល​ប្រកាស​​ពី​បាតុកម្ម​ធំ​ថ្មី​នៅ​ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី​៣​សីហា​និយាយ​ថា អាជ្ញាធរ​បោះបង់​ចោល​ហេតុផល​ទាំង​ស្រុង ដោយ​ធ្វើ​សម្មភាព​ដ៏​សាហាវ​។

មុន​ពេល​បាតុកម្ម​នោះ​មេដឹកនាំ​ប្រឆាំង​ច្រើន​នាក់​ក្នុង​នោះ​មាន​លោកស្រី​អុីលី​យ៉ា​ឡា​ស៊ី​ន ព្រមទាំង​លោក​លី​អ៊ូ​បូ​វ​ស៊ូ​បុល​និង​លោក​ឌី​មី​ទ្រី​ហ្គូ​ត​កូវ​បាន​ត្រូវ​ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​២៧​កក្កដា​។ តែ​បន្តិច​ក្រោយមក​អ្នក​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​។ ប៉ុន្តែ​លោកស្រី​អុី​លី​យ៉ា​ឡា​ស៊ី​ន ​និង​លោក​លី​អ៊ូ​បូ​វ​សូ​៊​បុល​ត្រូវ​ចាប់ខ្លួន​ជា​ថ្មី​នា​វេលា​ល្ងាច ពេល​មានការ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ទ្រូ​ប​ណា​អុី​យ៉ា​។ ចំណែក​ផ្ទះ​របស់​មេ​ដឹក​នាំ​ប្រឆាំង​ច្រើន​រូប​ត្រូវ​ឆែកឆេរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ