ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្តីបន្ទោស​ចង់ឱ្យ​កូន​ល្អ បែរជា​កម្ទេច​គ្មាន​សល់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​សាំង​ចាក់​ដុត​ផ្ទះ​របស់​ខ្លួន​ឆេះ​គ្មាន​សល់ ព្រោះតែ​ខឹង​សុំ​លុយ​ម្តាយ​មិន​បាន ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​ក្តី ឃុំ​ធម្មតា​អរ…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​សាំង​ចាក់​ដុត​ផ្ទះ​របស់​ខ្លួន​ឆេះ​គ្មាន​សល់ ព្រោះតែ​ខឹង​សុំ​លុយ​ម្តាយ​មិន​បាន ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រៃ​ក្តី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

យុវជន​ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ​សង្ហា អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ក្បឿង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​សុំ​លុយ​ម្ដាយ​ចំនួន​២០​ដុល្លារ​ដើម្បី​យក​ទៅ​ទិញ​ស្រា​ផឹក តែ​ត្រូវ​ម្តាយ​ប្រាប់​ថា ពុំ​មាន​លុយ​នោះ​ទេ ហើយ​ស្ត្រី​ជា​ម្ដាយ​ក៏​បាន​ស្ដីបន្ទោស​ជនសង្ស័យ​ជា​ច្រើន​ថា «​ខ្លួន​ពេញ​រូប ពេញ​រាង គួរ​ណាស់​តែ​ខិតខំ​ស្វែងរក​ការងារ​ធ្វើ​យក​ប្រាក់​កម្រៃ​ដើម្បី​មក​ចិញ្ចឹមជីវិត តែ​នេះ​ខ្លួន​ប៉ុន​ម៉ែ​ទៅ​ហើយ​នៅ​តែ​មក​លាដៃ​សុំ​លុយ​ម៉ែ មិន​គិត​អាណិត​ម៉ែ​ទាល់តែ​សោះ​»​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ម្ដាយ​ស្ដីបន្ទោស​បែប​នេះ​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​កូន​មានការ​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​បានរ​ត់ទៅ​ទិញ​សាំង​យក​មក​ចាក់​នៅ​លើ​ផ្ទះ ហើយ​ដុត​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ព្រះ​អា​គី​បាន​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​សាំង​ចាក់​ដុត​ផ្ទះ​ម្ដាយ​ប្រាកដ​មែន ព្រោះ​ខឹង​សុំ​លុយ​ម្ដាយ​មិន​បាន ។ បន្ទាប់​ពី​ស្ដាប់​ចម្លើយ​សារភាព​រួចរាល់ សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ