រាជធានីភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងចំនួន១៣បទ ជូនលោកស្រីតាត គឹមលន ភរិយារបស់លោកគង្គ ប៊ុនឈឿន។
បទចម្រៀងទាំង១៣បទនោះជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកគង្គ ប៊ុនឈឿន ១-បទលាហើយសោភិនី ច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
២-បទជួបភ័ក្ត្រជួបស្នេហ៍ ច្រៀងដោយលោកអុឹង ណារី និងអ្នកស្រីរស់ សេរីសុទ្ធា ។
៣-បទអាទិត្យវង្សាស៊ីសូរិយាវង្ស ច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
៤-ក្មេងវាយស្បែកជើង ច្រៀងដោយលោកអុឹង ណារី ប៉ែនរ៉ន តាត សំណាង និងណារ៉ា សុផុន ។
៥-ទៅលេងបាត់ដំបង ច្រៀងដោយលោកមាស សាម៉ន ។
៦-ទឹកភ្នែកឳពុក ច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
៧-ភ្លេងមច្ចុរាជ ច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
៨-បទជំនោរប៉ៃលិន ច្រៀងដោយអ្នកស្រីរស់ សេរីសុទ្ធា ។
៩-បទអ្នកលេងស្មងតាន់ ច្រៀងដោយលោកមាស សាម៉ន ។
១០-បទវិមានទឹកភ្នែក ច្រៀងដោយលោកអុឹង ណារី ។
១១-បទស្រណោះផ្កាក្ទម្ព ច្រៀងដោយលោកស៊ីន ស៊ីសាមុត ។
១២-បទនឹកឃើញអូនផង ច្រៀងដោយអ្នកស្រីហួយ មាស ។
១៣-បទបូតសណ្ដែក ច្រៀងដោយលោកស៊ីន ស៊ីសាមុត និងអ្នកស្រីប៉ែន រ៉ន ។
បន្ទាប់ពីបានពិនិត្យ និងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់លើបទចម្រៀងទាំង១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកគង់ ប៊ុនឈឿន តាមការស្នើសុំសិទ្ធិគ្រប់គ្រងរបស់លោកស្រីតាត គឹមលន ភរិយារបស់លោកគង្គ ប៊ុនឈឿន រួចមក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងទាំង១៣បទនោះជូនលោកស្រីតាត គឹមលន គ្រប់គ្រងតាមការស្នើសុំ ។
សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសិទិ្ធប្តឹងទាស់ជូនដល់ភាគីពាក់ព័ន្ធទាំអស់រយៈពេល១ខែ ដោយគិតពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ