ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ថ្មី​ជាង​៣០ បណ្តាក់ទុន​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ខណៈ EBA ស្ថិត​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មហាជន​ភាគច្រើន​មើលឃើញ​ថា​វិស័យ​មួយ​នេះ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ​អាច​នឹង​បាត់បង់​ភាព​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់ទុន​បង្កើត​រោងចក្រ​ថ្មី​នៅ​កម្ពុជា ព្រោះ​វិស័យ​សំខាន់​មួយ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប ។ ជាក់ស្តែង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)…

​រាជធានី​ភ្នំពេញ​៖ ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មហាជន​ភាគច្រើន​មើលឃើញ​ថា​វិស័យ​មួយ​នេះ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ​អាច​នឹង​បាត់បង់​ភាព​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់ទុន​បង្កើត​រោងចក្រ​ថ្មី​នៅ​កម្ពុជា ព្រោះ​វិស័យ​សំខាន់​មួយ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប ។

ជាក់ស្តែង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ថ្មី​ៗ​នេះ​ក៏​បាន​សុំ​ព្យូ​រការ​ពិភាក្សា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បមា​សម្រាប់​កម្មករ​-​កម្មការិនី ដោយ​បាន​បញ្ជាក់​ហេតុផល​ថា «​ភាព​មិន​ច្បាស់លាស់​ជុំវិញ​បញ្ហា​ដក​គម្រោង​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ មាន​ន័យ​ថា​យើង​មិន​ស្ថិត​នៅ​ក្នុង​ជំហរ​ណាមួយ​ដែល​ត្រូវ​ធ្វើការ​ចរចារ​សំខាន់​ៗ​ណាមួយ ដែល​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ​ទេ ។ យើង​ទន្ទឹងរង់ចាំ​ចូលរួម​ការ​ចរចារ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​ឡើង​វិញ នៅ​ពេល​យើង​មាន​ភាព​ច្បាស់លាស់​អំពី​បញ្ហា EBA» ។ ​ក៏​ប៉ុន្តែ ខណៈ EBA កំពុង​ស្ថិត​ជា​ចំណោទបញ្ហា​នៅឡើយ គេ​កត់សម្គាល់​ឃើញ​ថា​ក្នុងរយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ឧស្សាហកម្ម​កាត់ដេរ​មួយ​នេះ​ទទួល​បាន​ក្រុមហ៊ុន ឬ​រោងចក្រ​ថ្មី​ប្រមាណ​ជាង​៣០​រោងចក្រ​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​ផលិត​នឹង​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ទីផ្សារ​ខាងក្រៅ​។

លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​ពិព័រណ៍​ឧស្សាហ​ម្ម​គ្រឿងយន្ត
កម្ពុជា​អន្តរជាតិ​កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា​ថា នៅ​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​មាន​រោងចក្រ​ថ្មី​បើក​ប្រមាណ​៣៤​រោងចក្រ ហើយ​ក្នុង​នោះ​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​។ ​លោក​បាន​បន្ត​ថា «​ក្នុង​ឧស្សាហកម្ម​យើង​បើ​មើល​ជា​រួម​មាន​ដំណើរការ​នៅ​ល្អ​ប្រសើរ​មិន​មាន​ជា​អ្វី​ជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ បើ​ទោះបី​នៅ​ស្រុក​យើង​បញ្ហា​ប្រឈម​តម្លៃ​ភ្លើង​,​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ និង​ការ​ចំណាយ​ខ្ពស់​លើ​ការ​ផលិត​បើ​ប្រៀបធៀប​និង​ប្រទេស​ជិតខាង​ក៏​ដោយ​»​។ លោក​បាន​គូសបញ្ជាក់​ថា «​ជា​រួម​វិស័យ​វាយនភ័ណ្ឌ​ក្នុង​ប្រទេស​យើង​នៅ​តែ​មាន​ភាព​សកម្ម​ភាពល្អ​ប្រសើរ ហើយ​អ្នក​វិនិយោគិន​នូវ​តែ​បន្ត​ចូល​មក​វិនិយោគ​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៩​នេះ​។​បើ​ខ្ញុំ​ប្រៀបធៀប​កាល​២​ឆ្នាំ​មុន និង​ឆ្នាំ​នេះ​ឧស្សាហកម្ម​កាត់ដេរ​យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង គឺ​មាន​រោងចក្រ​ចំនួន​៣៤​រោងចក្រ​ចូល​មក​បើក​នៅ​កម្ពុជា​»​។ ​បើ​តាម​ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មក​ដល់​បច្ចុប្បន្ន​សមាគម​រោង​មាន​សមាជិក​ជាង​៦០០​រោងចក្រ ហើយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ធ្វើ​ប្រមាណ​៧០​ម៉ឺន​នាក់​។

លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់​មាន​ប្រសាសន៍​ថា ផ្តើម​ចេញពី​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សា​ភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៩៩ បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​បន្ត​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ​។

លោក​បណ្ឌិត​បន្ត​ថា ចាប់ផ្តើម​ពី​រោងចក្រ​ប្រមាណ​ជាង​៦០​រោងចក្រ ជាមួយនឹង​កម្មករ​និ​យោ​ជិ​ក​ប្រមាណ ៨​ម៉ឺន​នាក់ រហូត​មក​ដល់​ពេល​នេះ រោងចក្រ​កើនឡើង​ដល់​ប្រមាណ ១២.០០​រោងចក្រ ជាមួយ​និង​កម្មករនិយោជិត​ប្រមាណ​ជាង ៨៤​ម៉ឺន​នាក់​។ វិស័យ​កាត់ដេរ គឺជា​វិស័យ​មួយ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា និង​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ