ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ជិត​១០​ឆ្នាំ​របស់​ពិធី​ការិនី កែវ សីហា ដល់​វេលា​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កញ្ញា​កែវ សីហា នា​ពេល​កន្លង​មក​មិន​ដែល​លេចឮ​ដំណឹង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ ។ ដុះ​ពន្លក​ចេញពី​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ នាង​លេច​ត្រដែត​ឡើង​ក្នុង​នាម​ជា​ពិធី​ការិនី​ផ្តាច់មុខ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ លាក់បាំង​រឿង​ស្នេហា ពេល​នេះ​ដល់​ពេល​ដែល​នាង​បង្ហាញ​ឡើង​ហើយ​។ កញ្ញា​កែវ…

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កញ្ញា​កែវ សីហា នា​ពេល​កន្លង​មក​មិន​ដែល​លេចឮ​ដំណឹង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ទេ ។ ដុះ​ពន្លក​ចេញពី​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ នាង​លេច​ត្រដែត​ឡើង​ក្នុង​នាម​ជា​ពិធី​ការិនី​ផ្តាច់មុខ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ លាក់បាំង​រឿង​ស្នេហា ពេល​នេះ​ដល់​ពេល​ដែល​នាង​បង្ហាញ​ឡើង​ហើយ​។

កញ្ញា​កែវ សីហា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទទួលស្គាល់​ថា នាង​មាន​គម្រោង​ចូល​រោងការ​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​អនាគត​ស្វាមី​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ ។

ជាមួយ​ដំណឹង​ចូល​រោងការ​នេះ​ពិធី​ការិនី​ស្រស់​សោភា​កញ្ញា​កែវ សីហា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មុន​នឹង​ឈាន​ដល់​ពិធី​ម​ង្គ​ការ​រូប​នាង បាន​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្តឹង​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​។ នាង​បញ្ជាក់​ថា «​សម្រាប់​ការ​កំណត់​នៃ​ការ​ចោល​រោងការ​នេះ​គឺ ចាស់ទុំ​ទាំង​សងខាង​បាន​ដេញ​ពេលា​រួច​ហើយ ដោយ​ពួក​នាង​នឹង​ចូល​រោងការ​នៅ​អំឡុង​ខែវិច្ឆិកា ខាង​មុខ​នេះ ដោយ​មិន​អាច​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២០​ឡើយ ដោយសារ​ជា​ឆ្នាំ​គត់​មិនល្អ​»​។

បើ​តាម​កញ្ញា​កែវ សីហា រូប​នាង និង​អនាគត​ស្វាមី​បាន​ស្រលាញ់​គ្នា​រយៈពេល​៩​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ណែនាំ​ពី​ចាស់ទុំ​ទាំង​សងខាង ខណៈ​ពេល​ដែល​រូប​នាង និង​អនាគត​ស្វាមី​ដែល​មានការ​ងារ​ជា​ដុក​ទ័​រ​នោះ ក៏​ពេញចិត្ត​គ្នា​ទាំង​សងខាង​ផង​ដែរ ។ កញ្ញា​កញ្ញា​កែវ សីហា បើ​ទោះបីជា​រៀប​ការ​សាង​គ្រួសារ​រួច​ក៏​ដោយ នាង​មិន​បញ្ចប់​អាជីព​សិល្បៈ​ឡើយ ពោល​គឺ​នៅ​តែ​បន្ត ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​ក៏​មិន​បាន​ហាមឃាត់​ដែរ ។

កែវ សីហា គឺជា​តារា​សម្ដែង ដើរ​ម៉ូ​ដ និង​ជា​ពិធី​ការិនី​ដ៏​មាន​ទេព​កោសល្យ​ម្នាក ់​។ នាង​បាន​ចាប់​អាជីព​សិល្បៈ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាំងពី​ឆ្នាំ​២០១១​មក​ក្រោយ​ពី​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​«​ពេជ្រ​កំពុង​ច្នៃ​» ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។ បើ​ទោះបីជា​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី ស្រី​ស្អាត សម្ដី​ស្រទន់​រូប​នេះ​មិន​ធ្លាប់​លេចឮ​ព័ត៌មាន​ស្នេហា​ទេ ។

កន្លង​មក​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​ពី​រឿង​ស្នេហា សីហា ថា នាង​មិន​ទាន់​មាន​ម្ចាស់​ចិត្ត ឬ​គូ​កំណាន់​អ្វី​ទេ ហើយ​ក៏​មិន​ទាន់​គិតគូរ​ដែរ ដ្បិត​នាង​កំពុង​មមាញឹក​ជាមួយ​ការងារ ។ កន្លង​មាន​អ្នក​តាម​ទាក់ចិត្ត​នាង​ច្រើន មាន​ទាំង​អ្នក​នៅ​ក្នុងស្រុក​ផង និង​ក្រៅ​ស្រុក​ផង តែ​នាង​បាន​បដិសេធ​ទាំងអស់ ព្រោះ​មិន​ទាន់​ត្រូវចិត្ត ។ ទីបំផុត​រឿង​ស្នេហា​របស់​កែវ សីហា បាន​លាតត្រដាង​នា​ពេល​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ