ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ៖ ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩ របស់​អា​មេ​រិ​ក​ប្រៀប​ដូច​ជា​ទីងមោង​បន្លាច​សត្វ​តែ​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំអក​ចំពោះ​ការ​ធ្វើ​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ គឺ​គ្រាន់តែ​ជា​ទីងមោង សម្រាប់​បន្លាច​សត្វ​តែ​ប៉ុណ្ណោះ ។ លោក​គង់ គាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំអក​ចំពោះ​ការ​ធ្វើ​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ គឺ​គ្រាន់តែ​ជា​ទីងមោង សម្រាប់​បន្លាច​សត្វ​តែ​ប៉ុណ្ណោះ ។ លោក​គង់ គាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៣ កក្កដា​យ៉ាង​ដូច្នេះ​ថា សហរដ្ឋអាមេរិក នៅ​ខែកក្កដា ឆ្នាំ​២០១៩ បាន​ធ្វើ​ច្បាប់ «​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៩» ហើយ បើ​ឆ្លង​ព្រឹទ្ធសភា និង​ប្រធានាធិបតី​ជា​វិជ្ជមាន ការ​ចូល​ជា​ធរមាន​ត្រូវ​ឆ្លង​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​ទៀត ដែល​ត្រូវ​នឹង​ឆ្នាំ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០២០ ។

លោក​បន្ត​ថា អ្នកមាន​អំណាច​នៅ​កម្ពុជា ឬ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ព្រឺព្រួច​អំពី​ច្បាប់​ដែល​អាច​គ្រាន់ តែ​ជា​ទីងមោង​បន្លាច​សត្វ​តែ​ប៉ុណ្ណោះ គឺ​តាម​នយោបាយ​លោក​ប្រធានាធិបតី ត្រាំ សហរដ្ឋអាមេរិក​នឹង​គោរព​នយោបាយ​កសាង និង​ការពារ​របស់​ប្រទេស​ដ៏​ទៃ​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ លោក​បន្ថែម​ថា រាជរដ្ឋាភិបាល ឬ​អ្នកមាន​អំណាច​នៅ​កម្ពុជា​នឹង​ដាស់តឿន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ខ្មែរ​ថា សហរដ្ឋអាមេរិក និង​ក្រុម (​សម រ​ង្ស៊ី​-​កឹ​ម សុខា​) ដែល​មាន​ចេតនា​ចោទ​ថា ឆ្កែឆ្កួត ដើម្បី​វាយ​ឆ្កែ​កំពុង​បង្ក​ភាព​ច្របូកច្របល់ អសន្តិសុខ ធ្វើ​អោយ​ការ​រស់នៅ និង​ជីវភាព​សុខ​ចម្រើន​សព្វថ្ងៃ​ជួប​ទុក្ខវេទនា​ជា​ថ្មី​ទៀត​ដដែល​ដូច​សហរដ្ឋអាមេរិក និង​ក្រុម លន់ ន​ល់ សិរិ​មតៈ ។​ល​។ ទម្លាក់​សម្តេច​នរោត្តម​សីហ​នុ ឈូស​ឆា​សង្គមរាស្ត្រនិយម​ម្តងទៀត​ជាក់​ជា​មិន​ខាន ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក គង់ គាំ បន្ទាប់​ពី​សមាជិក​សភា​អា​មេ​រិ​កបាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​វិ​ទ្យ​វី​អូ​អេ កាលពី​ពេល​កន្លង​មកនេះ​សេចក្តីព្រាងច្បាប់​នេះ​បញ្ជូន​សារ​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក​ឈរ​ប្រកៀក​ស្មារ​គ្នា​ជាមួយនឹង​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា និង​ថា សភា​សហរដ្ឋអាមេរិក​នឹង​ឱ្យ​មេដឹកនាំ​កម្ពុជា​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភសិទ្ធិ​មនុស្ស ។ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មានការ​គាំទ្រ​ដោយ​គណបក្ស​ធំ​ៗ​ទាំង​ពីរ​នៅ​សហរដ្ឋអាមេរិក​មាន​គោលបំណង​ជំរុញ​ឱ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា និង​ស៊ី​វិល​កម្ពុជា​ណា​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភសិទ្ធិ​មនុស្ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ