ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់! ​ចំណាយពេល​ហាត់​យូ​ហ្គា​ ក៏​អាច​ជួយ​ដល់​សុខភាព​បេះដូង​បាន​ដែរ​

4 ឆ្នាំ មុន

ចាប់តាំងពី​ការ​ច្របាច់​ឈាម​សព្វ​រាង​កាយ​រហូត​ដល់​ផ្គត់ផ្គង់​ជីវជាតិ​ដល់​ជាលិកា​ទាំងអស់ សុខភាព​របស់​បេះដូង​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ទាំងអស់​។​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ហាត់​ក្បាច់​យូ​ហ្គា​ប្រហែលជា​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បន្ថយ​កត្តា​ប្រឈម​មុខជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូលរួម​សិក្សា​ស្រាវជ្រាវ​ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ហាត់​យូ​ហ្គា​រយៈពេល ៥​ឆ្នាំ ឃើញ​ថា​សម្ពាធ​ឈាម…

ចាប់តាំងពី​ការ​ច្របាច់​ឈាម​សព្វ​រាង​កាយ​រហូត​ដល់​ផ្គត់ផ្គង់​ជីវជាតិ​ដល់​ជាលិកា​ទាំងអស់ សុខភាព​របស់​បេះដូង​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សុខភាព​ទូទៅ​ទាំងអស់​។​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ហាត់​ក្បាច់​យូ​ហ្គា​ប្រហែលជា​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង និង​បន្ថយ​កត្តា​ប្រឈម​មុខជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូលរួម​សិក្សា​ស្រាវជ្រាវ​ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ហាត់​យូ​ហ្គា​រយៈពេល ៥​ឆ្នាំ ឃើញ​ថា​សម្ពាធ​ឈាម និង​ជីពចរ​ពួក​គេ​ថយ​ចុះ​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ហាត់​។ ការ​លើស​សម្ពាធ​ឈាម​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​បញ្ហា​បេះដូង​ដូច​ជា គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ​បញ្ចុះ​សម្ពាធ​ឈាម​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ​បាន​។

ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​អ្នកជំងឺ​បេះដូង​ប្រមាណ ១១៣​នាក់ ដោយ​ផ្តោត​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដូច​ជា ការ​ហាត់​យូរ​ហ្គា រួម​ផ្សំ​នឹង​ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​គ្រប់គ្រង​ស្ត្រេ​ស បាន​រក​ឃើញ​ថា កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ទាំងអស់​ថយ​ចុះ ២៣​ភាគរយ និង កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ថយ​ចុះ ២៦​ភាគរយ​។ លើស​ពី​នេះ​ទៅ​ទៀត ដំណើរការ​នៃ​ជំងឺ​បេះដូង​ឈប់​កើតឡើង​មាន​រហូត​ដល់ ៤៧​ភាគរយ​នៃ​អ្នកជំងឺ​ទាំងអស់​។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ថា ការ​ហាត់​យូ​ហ្គា​ច្រើន​ប៉ុណ្ណា​អាច​ទប់ស្កាត់​ជំងឺ និង​កត្តា​បង្ក​ជំងឺ​បេះដូង​ដូច​ជា​របប​អាហារ យ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា វា​អាច​ជួយ​បន្ថយ​ស្ត្រេ​សបាន​យ៉ាងច្រើន ហើយ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​ជំងឺ​បេះដូង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ