ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ជើង​ចាស់​ហុងកុង សម្រេច​មិន​ប្តឹង​​ជន​បង្កដែល​ចាក់​​ច្រើន​កាំបិត​​នោះ​ទេ តែ​បែរជា​!

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តារា​សម្តែង​ជើង​ចាស់​របស់​ហុងកុង ដែល​បាន​រង​ការ​វាយប្រហារ​ជា​ច្រើន​កាំបិត​ដោយ​បុរស​អនាមិក​មួយ​រូប​នៅ​ប្រទេស​ចិន បាន​បញ្ជាក់​ថា ​លោក​នឹង​មិន​ចាត់វិធានការ​ណ៍​ប្តឹង​ទៅ​បុរស​អនាមិក ដែល​បាន​វាយប្រហារ​លើ​រូប​​ដោយ​ការ​ចាក់​តារា​សម្តែង​រូប​នេះ​នឹង​កូនកាំបិត​ចិតបន្លែ​នៅ​លើ​ឆាក​យ៉ាង​ស្តែង​ៗ​ចំពោះ​​មុខ​មហាជន និង​បាន​បណ្តាល​ឲ្យ​លោក​រង​របួស​លើ​ពោះ ​និង​ដៃ​កាលពី​ថ្ងៃ​ទី ២០…

ប្រទេស​ចិន ៖ តារា​សម្តែង​ជើង​ចាស់​របស់​ហុងកុង ដែល​បាន​រង​ការ​វាយប្រហារ​ជា​ច្រើន​កាំបិត​ដោយ​បុរស​អនាមិក​មួយ​រូប​នៅ​ប្រទេស​ចិន បាន​បញ្ជាក់​ថា ​លោក​នឹង​មិន​ចាត់វិធានការ​ណ៍​ប្តឹង​ទៅ​បុរស​អនាមិក ដែល​បាន​វាយប្រហារ​លើ​រូប​​ដោយ​ការ​ចាក់​តារា​សម្តែង​រូប​នេះ​នឹង​កូនកាំបិត​ចិតបន្លែ​នៅ​លើ​ឆាក​យ៉ាង​ស្តែង​ៗ​ចំពោះ​​មុខ​មហាជន និង​បាន​បណ្តាល​ឲ្យ​លោក​រង​របួស​លើ​ពោះ ​និង​ដៃ​កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ២០១៩ នៅ​ប្រទេស​ចិន ។

លោក​ស៊ី​ម៉ូ​ន យ៉ា​ម (Simon Yam) ដែល​ទស្សនិកជន​ខ្មែរ​បាន​ស្គាល់​ច្បាស់​តាម​រយៈ​ខ្សែ​ភាព​យន្ត​ហុង​កុង ​ដែល​លោក​បាន​សម្តែង​តួ​ជា​ប៉ូ​លី​ស​សម្ងាត់ ជា​បងធំ ក្រោយ​ការ​វះកាត់​លើក​ទី​ពីរ​ទទួល​បាន​ជោគ​ជ័យ​​កាលពី​ថ្ងៃអាទិត្យ​នៅ​មន្ទីរពេទ្យ Adventist Hospital ទីក្រុង​ហុងកុង តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​រូប​នេះ គឺ​លោក Simon Yam បាន​បញ្ជាក់​ថា ​ស្ថានភាព​ជំងឺ របស់​លោក​ទទួល​បានការ​ធូរ​ស្រាល​ច្រើន ​ហើយ​លោក​នឹង​មិន​ប្តឹង​បុរស​ដែល​បាន​ចាក់​រូប​លោក​នោះ​ទេ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ចាត់ការ​ទូទៅ​របស់​លោក​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​សារព័ត៌មាន Sin Chew Daily ។

យ៉ាងណាមិញ បើ​តាម​សម្តី​របស់​អ្នកចាត់ការ​ទូទៅ​របស់​តារា​សម្តែង​រូប​នេះ​បាន​បញ្ជាក់​ថា លោក Simon Yam សម្រេច​មិន​ប្តឹងប្តល់​ ​ហើយ​ថែម​ទាំង​បង្ហាញ​ការ​ព្រួយ​បារ​ម្ភ​​អំពី​ស្ថានភាព​ផ្លូវចិត្ត​ និង​ស្មារតី​មិនល្អ របស់​​អ្នក​វាយប្រហារ​លោក ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ​ជា​ជន​វិកល​ច​រិ​ក​នោះ ។

សូម​រម្លឹក​ថា ​តារា​សម្តែង​ដែល​មាន​វ័យ ៦៤ ឆ្នាំ លោក Simon Yam ត្រូវ​បាន​បុរស​ជនជាតិ​ចិន​មួយ​រូប​យក​​កាំបិត​ចាក់​ទៅ​លើ​ពោះ ​និង​ដៃ​របស់​លោក នៅ​ពេល​តារា​សម្តែង​រូប​នេះ​នៅ​លើ​ឆាក​នា​ឱាស​លោក​កំពុង​​ចូលរួម​កម្មវិធី​ប្រ​ម៉ូត​ឲ្យ ក្រុមហ៊ុន​មួយ​នៅ Zhongshan ដែល​ស្ថិត​ក្នុងស្រុក Guangdong នៃ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា កន្លង​ទៅ​។ បន្ទាប់​ពី​រង​ការ​វាយប្រហារ រូប​លោក​ត្រូវ​បាន​គេ​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

សារព័ត៌មាន Sin Chew Daily បាន​ដកស្រង់​សម្តី​អ្នកគ្រប់គ្រង​របស់​តារា​សម្តែង​រូប​នេះ​ដោយ​បាន​និយាយ​ថា «​យើង​មិន​ចង់​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ យើង​គ្រាន់តែ​ចង់​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង តើ​អ្វី​ដែល​ធ្វើ​ឱ្យ​បុរស​នោះ​ធ្វើ​បែប​នេះ​?

មានការ​ប៉ាន់ស្មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូ​លី​ស​ក្រោយ​ចាក់​ជា​​ច្រើន​កាំបិត​លើ​តារា​សម្តែង​ហុងកុង គឺ​មិន​មាន​ស្ថេ​រ​ភាព​ខាង​ស្មារតី ​និង​បាន​គ្រោងទុក​ការ​វាយប្រហារ​នេះ​ ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។ ឧបទ្ទវ​ហេតុនេះ​ បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​អំពាវនាវ​សុំ​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ដោយ​កត់​សម្គាល់ថា ​គ្រួសារ​របស់​ពួក​គេ​អាច​ធ្វើ​បាន​ច្រើន​ ដើម្បី​ជួយ​សមាជិកគ្រួសារ​ តែ​មាន​បញ្ហា​ផ្នែក​ស្មារតី​មិនធម្មតា ។

គួរ​រំលឹកថា ៖ កំពូល​តារា​សម្តែង​ហុងកុង​ជើង​ចាស់ ត្រូវ​ជនអនាមិក​វាយប្រហារ​ជា​ច្រើន​កាំបិត ៕ (កែសម្រួល​ដោយ ៖ បុប្ផា)

នេះជាវីដេអូ​ឃ្លីប​ ខណៈ​តារា​សម្តែង​ជើង​ចាស់​ហុងកុងត្រូវ​ជន​អនាមិក​ចាក់​លោក​ជាច្រើន​កាំបិត​នៅ​លើ​ឆាត ។ (ប្រភព​វីដេអូ ៖ The Star Online)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ