ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ម្តេច​ដែល​ហៅ​ថា​ធ្វើបុណ្យ​តាម​ផ្លូវចិត្ត?

4 ឆ្នាំ មុន

ការ​មិន​ចងចិត្ត​គយគន់រំពៃ​សម្លឹង​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​, មិន​ចងចិត្ត​គុំកួន ព្យាបាទ ប្រទូស្ត​រ៉ា​យ​អ្នក​ដទៃ​, មិន​យល់​ខុស​ចាក​គន្លង​ធម៌​ដោយ​សេចក្តី​មិន​លោភលន់​, មិន​ក្រោធ​ខឹង មិន​ភ្លេច​វង្វេង មិន​បៀតបៀន​គេ​…​នោះ​នឹង​បាន​នាម​ថា​ជា​អ្នក​ធ្វើបុណ្យ​ផ្លូវ​ចិត្តបាន​ផល​ច្រើន​ចម្រើន​ដោយ​សេចក្តីសុខ ។ ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ…

ការ​មិន​ចងចិត្ត​គយគន់រំពៃ​សម្លឹង​ចង់បាន​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​, មិន​ចងចិត្ត​គុំកួន ព្យាបាទ ប្រទូស្ត​រ៉ា​យ​អ្នក​ដទៃ​, មិន​យល់​ខុស​ចាក​គន្លង​ធម៌​ដោយ​សេចក្តី​មិន​លោភលន់​, មិន​ក្រោធ​ខឹង មិន​ភ្លេច​វង្វេង មិន​បៀតបៀន​គេ​…​នោះ​នឹង​បាន​នាម​ថា​ជា​អ្នក​ធ្វើបុណ្យ​ផ្លូវ​ចិត្តបាន​ផល​ច្រើន​ចម្រើន​ដោយ​សេចក្តីសុខ ។

ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួនឯង និង​អ្នក​ដទៃ​ទទួល​បាន​សេចក្តីសុខ ជីវិត​ស្រស់ថ្លា ព្រោះថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​អារម្មណ៍ល្អ និង​អាក្រក់ បើ​យើង​មិន​បាន​អប់រំ​ល្អ​ទេ ចិត្ត​នេះ​នឹង​ស្ទុះ​ទៅ​តាមតែ​ចំណង់​អារម្មណ៍ ។

តែ​កាលបើ​បុគ្គល​អប់រំ​ចិត្ត​ដោយ​ឥរិយាបថ​ទាំង​៤​បាន​ល្អ​ហើយ ពិចារណា​ឃើញ​សង្វេគ​ធម៌​ទាំងឡាយ​មាន​អសុភកម្មដ្ឋាន​ជាដើម មាន​បញ្ញា​ភ្លឺស្វាង ឲ្យ​ជា​ចិត្ត​រួច​ចាក​មន្ទិល​គ្រប់យ៉ាង ជា​ចិត្ត​គួរ​ដល់​មគ្គផល នេះ​ហៅ​ថា​ធ្វើបុណ្យ​ផ្លួ​វ​ចិត្ត​ដោយ​ប្រពៃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ