ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​របួស​បែកក្បាល​ហូរ​ឈាម​ជោក​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​ពេញ​ខ្លួន ដោយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​យក​ដុំ​ថ្ម​១​ដុំ​ធំ​គប់​ចំ​ក្បាល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែប​នេះ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​កម្សាន្ត​នៅ​តាម​ដងផ្លូវ ហើ​គេ​សង្ស័យ​ថា​ជា​អំពើ​ប្លន់​មិន​បាន​សម្រេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ជោក​ពេញ​ខ្លួន ដោយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​យក​ដុំ​ថ្ម​១​ដុំ​ធំ​គប់​ចំ​ក្បាល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែប​នេះ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​កម្សាន្ត​នៅ​តាម​ដងផ្លូវ ហើ​គេ​សង្ស័យ​ថា​ជា​អំពើ​ប្លន់​មិន​បាន​សម្រេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ នៅ​ចំណុច​ផ្លូវកែង​កាស៊ីណូ​ហ្គ្រែ​ន​ជេ​.​អឹ​ម ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សេចក្តីរាយការណ៍​បន្ត បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ចូរ យ៉ុ​ង​ស៊​រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ (​រង​របួស​គុម្ពត្រចៀក​ខាងឆ្វេង​) ។ ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ (​ក្រោយ​កើតហេតុ​បាន​គេចខ្លួន​) ។ ប្រភព​បញ្ជាក់​ថា មូលហេតុ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​តែ​មិន​បាន​សម្រេច​ក៏​យក​ដំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ត្រចៀក​ខាងឆ្វេង បណ្ដាល​អោយរ​បួស​ហូរ​ឈាម​ពេញ​ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជរង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ