ដឹង​អត់ថា តា​រាប្រុស​-ស្រី​​រូប​ណាខ្លះ​ក្លាយ​ជា​​ទូត​សុ​ឆន្ទៈ​​ជា​លើក​ដំបូង ដើម្បី​កិច្ចការ​សង្គម


រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​គ្រួសារ​តារា​កម្ពុជា តារា​អាជីព​នៅ​ក្នុង​ពិភព​សិល្បៈ​ចំនួន​១២​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​បាន​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ខ្លួន​ជា​លើក​ដំបូង ដើម្បី​កិច្ចការ​សង្គម​។ តារា​ទាំង​១២​រូប នឹង​ត្រូវ​ប្រកាស​បង្ហាញខ្លួន​យ៉ាង​សកម្ម​ក្នុង​នាម​ជាតា​រា​ចុះ​ជួយ​សកម្មភាព​សប្បុរសធម៌​ផង​ដែរ​។

តារា​ទាំង​១២​រូប​នោះ​រួម​មាន ៖ ១-​អ្នក​នាង ម៉ៅ ស៊ី​ណាត ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​កាលពី​ឆ្នាំ​២០១៨, ២-​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា ប៊ី​ប៊ើ ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​ប្រចាំឆ្នាំ​២០១៨, ៣-​តារា​សម្ដែង និង​ជាតា​រា​ម៉ូ​ដែល BN លោក រុន ណា​កូ ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​-​ស័ក្ក​សម​ប្រចាំឆ្នាំ​២០១៨ និង​ជា​ម្ចាស់​ពាន​អ្នក​គ្រង​ឈុត​បុរាណ​ប្រជាប្រិយ​ប្រចាំឆ្នាំ​២០១៩ តាម​រយៈ​ការ​បោះ​ឆ្នោត​មុន​នេះ​,។

៤-​តារា​សម្ដែង លោក ស៊ិ​ន សុធា​រិ​ទ្ធ ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កម្រ​ប្រចាំឆ្នាំ​២០១៨, ៥-​លោក ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កែ​ច្នៃ​ប្រចាំឆ្នាំ​២០១៨, ៦-​តារា​សម្ដែង កញ្ញា ភី សម័យ ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ច្នៃ​លេចធ្លោ​ប្រចាំឆ្នាំ​២០១៨,។

៧-​តារាចម្រៀង​សំលេង​២ លោក ឌួ​ង តារា​ផា​ឌី​ន ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​ចំណាត់ថ្នាក់​លេខ​១​ប្រចាំឆ្នាំ​២០១៩, ៨-​តារា​សម្ដែង កញ្ញា ភី​យ៉ា ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​ចំណាត់ថ្នាក់​លេខ​១​ប្រចាំឆ្នាំ​២០១៩, ៩-​ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ​២ ប្រចាំឆ្នាំ​២០១៩, ។

១០-​តារាចម្រៀង កញ្ញា វ​ណ្ណា វ​ត្តី ម្ចាស់​ពាន​ចំណាត់ថ្នាក់​លេខ​២ ឆ្នាំ​២០១៩, ១១-​លោក លឿង វិសាល បុរសឯក​វាយ​ន​ភណ្ឌ ម្ចាស់​ពាន​ចំណាត់ថ្នាក់​លេខ​៣ ឆ្នាំ​២០១៩, និង​១២-​តារា​សម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់​ពាន​ចំណាត់ថ្នាក់​លេខ​៣ ដែល​ទើប​ទទួល​ពាន​ឆ្នាំ​នេះ​។

តំណាង​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ថា ដើម្បី​លើកទឹកចិត្ត​ដល់​តារា​កាន់​ពាន​ទាំងអស់​ឱ្យ​កាន់តែ​មានការ​ទទួលស្គាល់ ទើប​ម្ចាស់​ពាន​ទាំងនេះ ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ក្រុម ដោយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​តែងតាំង​នេះ គឺ​ទូត​សុ​ឆន្ទៈ​ទាំងអស់ នឹង​មាន​សកម្មភាព​ក្នុង​កិច្ចការ​សង្គម​យ៉ាង​ហោច​១​ខែ​ម្ដង។

ក្នុង​នោះ​គ្រួសារ​តារា​កម្ពុជា ក៏​កំពុង​សហការ​ជាមួយ​បណ្ដា​អង្គការ និង​ម្ចាស់​សមាគម​នានា ដើម្បី​ឱ្យ​ម្ចាស់​ពាន​ទាំង​១២ ដែល​ត្រូវ​តែងតាំង​ជា​ទូត​សុ​ឆន្ទៈ​លើក​ដំបូង​របស់​ក្រុម កាន់តែ​មានឱកាស​ធ្វើ​កិច្ចការ​សង្គម និង​ជួយ​សង្គម ឱ្យ​កាន់តែ​ច្រើន​ផង ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ