ខេត្តមណ្ឌលគិរី ៖ ឈើកប់ក្នុងដីរាប់ពាន់កំណាត់ ត្រូវបានសមត្ថកិច្ចកាយរកឃើញជាបន្តបន្ទាប់ ដែលធ្វើឲ្យទំហំឧក្រិដ្ឋកម្មព្រៃឈើក្នុងខេត្តមណ្ឌលគិរីកាន់តែធំធេង រកនឹកស្មានមិនដល់ ដែលកាលកន្លងមកមន្ត្រីជំនាញនៅមូលដ្ឋានតែងអះអាងយ៉ាងម៉ឺងម៉ាត់ថា រាល់ឈើក្នុងដីក្រុមហ៊ុនវិនិយោគក្នុងស្រុកកោះញែក សុទ្ឋតែមានច្បាប់ មិនត្រឹមឈើដេកដួលនោះទេ សូម្បីដើមឈើនៅឈរក៏ត្រូវបានបង់ពន្ឋរួចរាល់ដែរ។
ជាក់ស្តែង សេចក្តីរាយការណ៍នៅថ្ងៃទី២០ កក្កដា នេះថា មានឈើរាប់រយកំណាត់មានគល់ អារជ្រៀកជាសន្លឹក ឈើជ្រុងដែលមានមុខកាត់ធំៗ ប្រវែងវែងៗ ត្រូវបាន គណៈកម្មាធិការថ្នាក់ជាតិដើម្បី បង្ក្រាបបទល្មើស ធនធានធម្មជាតិ ប្រើគ្រឿងចក្រកាយយកចេញពីក្នុង ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅថ្ងៃទី១៩ និង២០ កក្កដា គណៈកម្មាធិការថ្នាក់ជាតិ បង្ក្រាបបទដែលមានលោកឧត្តមសេនីយ៍ឯក ហុងវិណុល ជាប្រធាន បានដឹកនាំ កម្លាំងក្រោមឱវាទ ដោយសហការជាមួយនឹងមន្ត្រីបរិស្ថាន រដ្ឋបាលព្រៃឈើនគរបាលជាតិ សមត្ថកិច្ចមូលដ្ឋាន ធ្វើការកាយដីស្វែងរកកំណាត់ឈើ ដែលកប់ទុកក្នុងក្រុមហ៊ុនវិជ្ជរី ស្ថិតនៅក្នុងស្រុកកោះញែកនឹងបានប្រទះឃើញ ឈើជាច្រើនកំណាត់នៅក្នុងរណ្ដៅរាយប៉ាយក្នុងក្រុមហ៊ុននោះ។
លោកមេបញ្ជាការបានបន្តទៀតថា ក្នុងប្រតិបត្តិការរបស់គណៈកម្មាធិការ គឺនៅពុំទាន់បញ្ចប់នោះទេ។ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្រុមហ៊ុនចំនួន៧ក្នុងចំណោមក្រុមហ៊ុនចំនួន ១១ត្រូវបានកម្លាំងជំនាញ ចូលដល់គោលដៅទាំងអស់។ ចំពោះប្រធានក្រុមហ៊ុនវិជ្ជរី ដែលជាជនជាតិចិននោះ កំពុងតែស្ថិតនៅ ការមិនទាន់ចូលខ្លួនឆ្លើយបំភ្លឺនៅឡើយ ខណៈដែលមានដីកាបញ្ជាឱ្យចូលខ្លួន របស់ស្ថាប័នតុលាការខេត្តមណ្ឌលគិរីផងនោះ។មធ្យោបាយជាច្រើនគ្រឿង នៅក្នុងក្រុមហ៊ុនវិជ្ជរី នោះ ក៏ត្រូវបាន គណៈកម្មាធិការថ្នាក់ជាតិ ធ្វើការរឹបអូសផងដែរ ប៉ុន្តែចំពោះចំនួន នៅមិនទាន់ដឹងថា មានមធ្យោបាយល្មើស ប៉ុន្មានគ្រឿងនោះទេ ដោយគណៈកម្មាធិការ បង្ក្រាបបទល្មើសធនធានធម្មជាតិនេះ នៅបន្តការងារ ពុំទាន់បញ្ចប់នៅឡើយ។
លោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកកាសែតថា តំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានស្ថាប័នតុលាការ ចេញដីកាបញ្ជាឱ្យចូលខ្លួន ចំនួន ៩ នាក់ហើយ អំឡុងពេលគណៈកម្មាធិការ ចុះដល់ នឹងធ្វើការស៊ើបអង្កេត រយៈពេលជាច្រើនថ្ងៃមកនេះ។ ដោយឡែក ជនសង្ស័យ០៣នាក់បានរងនូវការឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ៕ (សម្រួលដោយ៖ ស្រីណា)
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...