ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ប៉ូវ​កម្លាំងវើក​ចូលរួម​​​រត់ប្រណាំង​ម៉ា​​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី៦​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ក្រៅពី​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ដ៏​ច្រើន​លើសលប់ សម្ភារ និងភេសជ្ជៈដល់​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦ ដើម្បី​ឱ្យ​កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ហើយ​នោះ ក្រុមហ៊ុន​ក៏​សូម​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជា​ជនក​ម្ព​ជា…

រាជធានី​ភ្នំពេញ​ ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ក្រៅពី​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ដ៏​ច្រើន​លើសលប់ សម្ភារ និងភេសជ្ជៈដល់​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៦ ដើម្បី​ឱ្យ​កម្មវិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ហើយ​នោះ ក្រុមហ៊ុន​ក៏​សូម​ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជា​ជនក​ម្ព​ជា ជា​ពិសេស​យុវជន យុវតី និង អ្នក​ចូល​ចិត្ត​លេង​កីឡា​ ដើម្បី​សុខភាព និងរួមចំណែក​កិច្ចការ​សប្បុរសធម៌​ឱ្យ​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ និងមាន​សារ​ប្រយោជន៍​ដល់​សុខភាព​នេះ​ផង​ដែរ ។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រិ​ជិ​ស បាន​លើក​ឡើង​ថា «​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​ព្រឹ​ត្ត​ការណ៍​ម៉ា​រ៉ា​តុង​នេះ យើង​សូម​គោរព​អញ្ជើញលោក លោកស្រី​ទាំងអស់​គ្នា​ ចូលរួម​រត់​ជាមួយ​យើង​ទាំងអស់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជនក​ម្ព​ជា និងកុមារ​ក្រីក្រ​ដែល​កំពុងស្រែ​ករក​ជំនួយ​ទាំង​សម្ភារៈ និង ថវិកា ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ពី​មន្ទី​ពេទ្យ​គោលដៅ និង ការ​អប់រំ​មូលដ្ឋាន​របស់​ពួក
​គេ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​លើក​ទី៦នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៤ ខែសីហា ឆ្នាំ ២០១៩ ជួបជុំ​គ្នា​នៅ​ទីធ្លា​មុខ​ប្រាសាទអង្គរវត្ត​តែ​ម្តង ចាប់ផ្តើម​ពី​ម៉ោង៤ និង៣០​រសៀល​ត ទៅ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត ដើម្បី​ចុះ​ឈ្មោះ​សូម​ទំនាក់​ទំនាក់​តាម​រយៈ​លេខ​ទូរស័ព្ទ ០១៥ ២១៣ ៥២៥ ឬ ០៦៩ ២១៣ ៥២៥ ៕

អត្ថបទសរសេរ ដោយ