ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​​អង់​គ្លេស​​ម្នាក់ត្រូវ​​បណ្តេញ​​ពី​ការ​ងារ​​ព្រោះ​មើល​ងាយ​ជន​ក្រី​ក្រ​​នៅ​លើ​​រថ​ភ្លើង​

10 ឆ្នាំ មុន

AFP ផ្សាយ​ថា​ ​បុរស​ជន​​ជាតិ​អង់​គ្លេស​​ម្នាក់​ដែល​បញ្ជូន​​អត្ថ​បទ​តាម​ហ្វេស​ប៊ុក​មើល​ងាយ​​អ្នក​បម្រើ​​ការ​តាម​រថភ្លើង​​នៅសិង្ហ​បុរីថា​ «ជា​ជន​ក្រី​ក្រ​» ​ត្រូវ​ក្រុម​ហ៊ុន​ចលនទ្រព្យ​​បណ្តេញ​​ចេញ​ពី​ការងារ​ ។

លោក​អេនតុន​ កា​ស៊ី​ អាយុ​​៣៩​ឆ្នាំ​ ដែល​រៀប​ការ​​​ជា​មួយ​​នាង​ ប៊ឺ​នី​ស​ អាវ៉ុង​ ​អតីត​បវរ​កញ្ញា​​​​សិង្ហបុរី​ នៅ​ឆ្នាំ​២០១៣​ ​បាន

AFP ផ្សាយ​ថា​ ​បុរស​ជន​​ជាតិ​អង់​គ្លេស​​ម្នាក់​ដែល​បញ្ជូន​​អត្ថ​បទ​តាម​ហ្វេស​ប៊ុក​មើល​ងាយ​​អ្នក​បម្រើ​​ការ​តាម​រថភ្លើង​​នៅសិង្ហ​បុរីថា​ «ជា​ជន​ក្រី​ក្រ​» ​ត្រូវ​ក្រុម​ហ៊ុន​ចលនទ្រព្យ​​បណ្តេញ​​ចេញ​ពី​ការងារ​ ។

លោក​អេនតុន​ កា​ស៊ី​ អាយុ​​៣៩​ឆ្នាំ​ ដែល​រៀប​ការ​​​ជា​មួយ​​នាង​ ប៊ឺ​នី​ស​ អាវ៉ុង​ ​អតីត​បវរ​កញ្ញា​​​​សិង្ហបុរី​ នៅ​ឆ្នាំ​២០១៣​ ​បាន​ចាក​ចេញ​​ពី​សិង្ហ​បុរី​​ ទៅ​អូ​ស្ត្រា​លី​ និ​ង​មិន​ទាន់​បង្ហាញ​​ពី​អ​នាគត​​របស់​ខ្លួន​ ក្រោយ​ពី​​ទទួល​​រង​ការ​វាយ​​ប្រហារ​​តាម​ប្រព័ន្ធ​​អីុន​​ធើ​រណេ​ត​​ខ្លាំ​​ង​​នៅ​​សិង្ហ​បុរី ។ ​លោក​​កា​ស៊ី ​ដែល​មាន​​ទិដ្ឋា​​ការ​​រស់​នៅ​​សិង្ហ​បុរី​​ជា​អចិន្ត្រៃ​យ៍​​បាន​អះអាង​ថា​ រូប​គេ​ត្រូវ​​គំរា​ម​សម្លាប់​ បន្ទាប់​ពី​បាន​ប្រើ​​អត្ថ​បទ​​នៅ​ក្នុង​ហ្វេស​ប៊ុក​ ​មើល​ស្រាល​​ជន​ក្រីក្រ​ ​។

ក្រុម​ហ៊ុន​ Crossinvest (Asia) Pte Ltd បាន​សំដែង​​ការ​​យល់​ឃើញ​ ​ទាក់​ទិន​​នឹង​អត្ថ​បទ​របស់​​អតីត​បុគ្គលិក​​ជន​ជាតិ​អង់​គ្លេស​ ​កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​មក​ថា​ «អត្ថ​បទ​នោះ​ បាន​ជំទាស់​​នឹង​​ប្រជាប្រិយ​ភាព​​របស់​ក្រុ​មហ៊ុន​​ ដែល​សង្កត់​ធ្ងន់​លើ​​ការ​យោគ​យល់​​ដ៏​ល្អ​ រួម​ទាំង​​ការ​គោរព​​ដល់​អតិថិ​ជន​ ហេតុ​ដូច្នេះ​ក្រុម​ហ៊ុន​​ និង​លោក​ កាស៊ី​ ត្រូវ​​​ចែក​ផ្លូវ​គ្នា​ ដោយ​មាន​ហេតុ​ផល​»​ ។

ទី​ភ្នាក់​ងារ​​ស្ត្រេត​ថែម​​ របស់​សិង្ហ​បុរី​ បាន​ផ្សាយ​ដោយ​​យោង​លើ​សម្តី​​របស់​លោក​ កា​ស៊ី​ ថា​ ​បច្ចុ​ប្បន្ន​​លោក​ធ្វើ​​ដំណើរ​ទៅ​​អូស្ត្រា​លី​​ ក្រោយ​ពី​ក្រុមគ្រួសារ​​ទទួល​​ការ​គំរាម​កំហែង​​ ។ ទន្ទឹម​នេះ​​ លោក​សុំ​អភ័យ​ទោស​ចំពោះ​​សម្តី​​របស់​ខ្លួន​ ដែល​បង្ក​ការ​ឈឺ​ចាប់​ដល់​ជន​ជាតិ​​សិង្ហ​បុរី​ ។​​

ក្រុម​គ្រួសារ​​លោក​កា​ស៊ី​ ​បច្ចុប្បន្ន​​រស់​នៅ​​ក្នុង​ក្រុង​​ភើត​​​ ត្រូវ​អ្នក​​ប្រើ​ប្រព័ន្ធ​អី​ុន​ធើ​រ​ណេត​​​ សិង្ហបុរី​​ព្រមាន​​ ​ក្រោយ​ពី​​​លោក​បង្ហាញ​​រូប​ភាព​កូន​ប្រុស​​អាយុ​៥​ឆ្នាំ​ ​ជិះ​ក្នុង​រថ​ភ្លើង​​ រួម​ទាំង​​មាន​អត្ថ​បទ​​នៅ​លើ​រូប​ភាព​​ថា​ «ប៉ា! រថយន្ត​របស់​ប៉ា​​នៅ​ឯ​ណា​? ហើយ​​ជន​ក្រី​ក្រ​​ទាំង​​នេះ​ជា​អ្នក​ណា»?​ ។ សម្រាប់​​រូប​ថត​ទី ២​ ជា​រូប​កុមារ​​កំពុង​​បោយ​ដៃ​ ​ខណៈ​ពេល​ជិះ​​រថយន្ត​​ Peugeot ពណ៌​​ប្រាក់​​ និង​មាន​អត្ថ​បទ​​បញ្ជាក់​ថា​ «អូ៎! បាន​ឃើញ​កូន​ហើយ​ ទើប​​មក​បម្រើ​​ការ​ជា​ប្រក្រតី​ ​ក្រោយ​ពី​លាង​ក្លិន​ស្អុយ​​ស្មោកគ្រោក​​នៅ​លើ​​រថ​ភ្លើង​​ចេញ​ពី​ខ្លួន​​ប្រាណ​» ៕