ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​ប៉ូលិស​ចរាចរណ៍​…​ត្រូវ​ពាក់​មួក​​និង​ដាក់​កញ្ចក់ ទើប​អាច​ទៅ​វិញ​បាន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ម៉ូតូ​ចម្រុះ​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​ចាប់​អប់រំ​អ្នកបើកបរ​ឲ្យ​គោរព​ច្បាប់​ចរាចរ​ណ៍ និង​តម្រូវ​ឱ្យពាក់មួក​សុវត្ថិភាព​ដាក់​កញ្ចក់​មើល​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ​ ទើប​អនុញ្ញាតឱ្យ​វិល​ត្រឡប់ទៅវិញបាន​​។ ​ប្រត្តប​ត្តិ​ការ​​នេះ ​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី២០ ​កក្កដា​ ​នេះ…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ម៉ូតូ​ចម្រុះ​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​ចាប់​អប់រំ​អ្នកបើកបរ​ឲ្យ​គោរព​ច្បាប់​ចរាចរ​ណ៍ និង​តម្រូវ​ឱ្យពាក់មួក​សុវត្ថិភាព​ដាក់​កញ្ចក់​មើល​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ​ ទើប​អនុញ្ញាតឱ្យ​វិល​ត្រឡប់ទៅវិញបាន​​។

​ប្រត្តប​ត្តិ​ការ​​នេះ ​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី២០ ​កក្កដា​ ​នេះ ស្ថិតលើ​ដងផ្លូវ​ជាតិ​លេខ​5​ មុខ​វត្ត​បា​លិ​លេ​យ្យ​ក្នុងភូមិ​ក្បាលស្ពាន​02 ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ រាល់​ម៉ូតូ​ដែល​ឃាត់​ចាប់​ទាំងអស់ ​ខ្លះ​គ្មាន​កញ្ចក់​ខ្លះ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព​ និង​ភាគច្រើន​គ្មាន​ទាំង​មួក​សុវត្ថិភាព​គ្មាន​ទាំង​កញ្ចក់​ប៉ុន្តែ​ ។​

សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទៅ​រក​មួក​និង​កញ្ចក់​បំពាក់​រួចរាល់​ទើប​ឲ្យ​យក​ចេញពី​ចំណុច​កើតហេតុ​បាន​។​អ្នកបើកបរ​ម៉ូតូ​ខ្លះ​ជា​ជនជាតិ​ចិន​ផង​ដែរ ​ហើយ​ការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរ​នេះ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ឡើង​ដោយ​​មិន​រើសមុខ​ឡើយ​ទោះជា​មន្ត្រី​ឬ​សមត្ថកិច្ច​ក៌​ឃាត់​ណែនាំ​ឲ្យ​រក​មួក​សុវត្ថិភាព​និង​កញ្ចក់​បំពាក់​ដូច​គ្នា​។

លោក​ឈឿ​ន​ ប៊ុ​ន​ថា​ អធិការរង​ទទួល​ផែន​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះ​សន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា​ វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​ពោល ​ដើម្បី​កាត់​បន្ថយ​អត្រា​កា​ស្លាប់​ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង​។​

លោក​អធិការរង​រូប​នេះ​បន្ត​ថា​ រាល់​ម៉ូតូ​ដែល​ចាប់​គឺ​តម្រូវ​ឲ្យ​អនុវត្ត​​នៅ​និង​កន្លែង​អ្នកបើកបរ​ត្រូវ​ទៅ​រក​ទិញ​មួក​សុវត្ថិភាព​ ឬ​កញ្ចក់​មើល​ក្រោយមក​បំពាក់ ​ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ត្រឡប់​។

ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិន​តម្រូវ​ឲ្យ​អ្នកបើកបរ​ទាំងនេះ​បង់ប្រាក់​ សូ​ម្បី​តែ​100​រៀល​។​ លោក​បន្ត​ថា​វិធានការ​នេះ​ធ្ វើ​ឡើង​តាម​បទបញ្ជា​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៍​ទោ​អាត់​ខែ​ម​ស្នងការ​នគរបាល​ខេត្ត​ក៌​ដូច​ជា​លោកស្នងការ​រង​ទទួល​ផែន​ចរាចរ​ផ្លូវគោក​ផង​ដែរ​ ។​

លោក​អធិការរង​បញ្ជាក់​ថា ​វិធា​ការ​នេះ​និង​ចុះ​អនុវត្ត​​ជាប់​រយៈពេល១​ខែ​ចាប់ពី​ពេល​នេះ​តទៅ​ ។ ​ក្នុង​ឱកាស​នេះ លោក​​ក៏បានអំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​រូប​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​បើកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​និង​មាន​កញ្ចក់​មើល ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ