ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ពហុ​ជំនាញ​ស៊ូ ដា​ណេ រៀប​ការ​ថ្ងៃអាទិត្យ​នេះ !

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​សំឡេង​ស្រ​ដៀង​ប៉ែន រ៉​ន នាង ស៊ូ ដា​ណេ ត្រូវ​បាន​គេ​ឃើញ​រូប​នាង​គ្រង​ឈុត សម្លៀក​បំពាក់​រៀប​ការ​ដែល​តាម​ការ​ឲ្យ​ដឹង​នា​ជិត​លា​ភាព​ក្រមុំ ក្នុង​វ័យ​សាម​ស្តើង​នេះ​ហើយ ។ ចាត់​ទុក​ថា…

តារាចម្រៀង​សំឡេង​ស្រ​ដៀង​ប៉ែន រ៉​ន នាង ស៊ូ ដា​ណេ ត្រូវ​បាន​គេ​ឃើញ​រូប​នាង​គ្រង​ឈុត សម្លៀក​បំពាក់​រៀប​ការ​ដែល​តាម​ការ​ឲ្យ​ដឹង​នា​ជិត​លា​ភាព​ក្រមុំ ក្នុង​វ័យ​សាម​ស្តើង​នេះ​ហើយ ។ ចាត់​ទុក​ថា នេះ​ជាតា​រា​សិល្បៈ​លេចធ្លោ​ម្នាក់​ទៀត ដែល​រៀប​ការ ។

ស៊ូ ដា​ណេ ដែល​មានឈ្មោះ ពិត​ឆោម ច័ន្ទ​ណេ​ត នាង​រកបាន​គូស្នេហ៍​បុរស​រៀង​ចំណាស់​រស់នៅ​អា​មេ​រិ​ក ដែល​មានឈ្មោះ​លោក អែម សុ​វ​ណ្ណា តាម​ថ្ពក់​ចិត្ត​នាង ដោយ​បាន​ចូល​ស្តីដណ្តឹង​រូប​នាង​ជាង​១​ឆ្នាំទៅ​ហើយ ។ ដា​ណេ និង​ស្វាមី​បាន​តស៊ូ​រង់ចាំ​ពេលវេលា​សំពះ​ផ្ទឹម​នេះ​មក​ដល់​ទើប​ម្នាក់​ៗ​រំភើប​ណាស់ ។ ស៊ូ ដា​ណេ នាង​សម្រេច​រៀប​ការ​នៅ​ថ្ងៃ​ទី​២១ កក្កដា ២០១៩ នា​ស្រុក​បារាយ ខេត្តកំពង់ធំ ជា​ទឹកដី​កំណើត ។ នៅ​មិន​ទាន់​ដឹង​ថា ដា​ណេ​អញ្ជើញ​អ្នកសិល្បៈ​ប៉ុន្មាន​រូប​ចូលរួម ហើយ​កាត់​ចំណងដៃ​នៅ​ពេល​ណា ឬ​ក៏​គ្មាន ។

ស៊ូ ដា​ណេ បើ​គិត​ទៅ​នាង​មាន​ជំនាញ​សិល្បៈ​ពេញ​ខ្លួន ដោយ​នាង​ជា​អតីត​សិល្ប​ការិនី​មន្ទីរ​រាជធានី​ភ្នំពេញ ។ នាង​ចេះ​របាំ សម្តែង​ល្ខោនបាសាក់ យីកេ ស្មូត្រ មុន​ចម្រៀង​សម័យ ។​ដោយ​មាន​ទេព​កោសល្យ​ដា​ណេ​បាន​សម្តែង​នៅ​ក្រៅប្រទេស​ដូច​ជា បារាំង អូស្ត្រាលី រហូត​អា​មេ​រិ​កបាន​ជួប​គូព្រេង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ