ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនប​ានកើតក្នុងថ្ងៃ​តែមួយ តែសារ​ភាព​ឱ្យ​ចាប់​ខ្លួន​ចូលគុកថ្ងៃតែមួយជាមួយគ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួនបានចំនួន​៧នាក់​ ក្រោយ​ពេល​ដែល​ក្រុមជនសង្ស័យ​​ទាំងនោះ​​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​បុរស​ម្នាក់​ជា​ចុងភៅ​ និង​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿងរបស់បុរសរងគ្រោះ​​បាន​សម្រេច​កាលពី​៤​ថ្ងៃមុន​ ហើយ​យក​ម៉ូតូ​ទៅ​លក់​ចែក​លុយ​គ្នា​ទាំង​យប់​ ។ ​ចំណែក​បុរស​រង​គ្រោះ​បានមក​​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឱ្យ​​នគរបាល​ជួយ​អន្តរាគមន៍…

រាជធានី​ភ្នំពេញ ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួនបានចំនួន​៧នាក់​ ក្រោយ​ពេល​ដែល​ក្រុមជនសង្ស័យ​​ទាំងនោះ​​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់​បុរស​ម្នាក់​ជា​ចុងភៅ​ និង​ប្លន់​យក​ម៉ូតូ​មួយ​​គ្រឿងរបស់បុរសរងគ្រោះ​​បាន​សម្រេច​កាលពី​៤​ថ្ងៃមុន​ ហើយ​យក​ម៉ូតូ​ទៅ​លក់​ចែក​លុយ​គ្នា​ទាំង​យប់​ ។ ​ចំណែក​បុរស​រង​គ្រោះ​បានមក​​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឱ្យ​​នគរបាល​ជួយ​អន្តរាគមន៍ ទើប​នគរបាល​ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ថា ក្រុម​ជនសង្ស័យ​កំពុង​លេង​ក្លឹ​ប​ឌី​ស្កូ​មួយកន្លែង​​ក៏​ឆ្មក់​ចូល​ទៅ​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​នោះ​មាន​គ្នា​ជិត​១០​នាក់​ខាងលើ ប៉ុន្តែ​ត្រូវ​ឃាត់ខ្លួន​បាន​៧​នាក់ ចំណែក​បក្សពួក​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​រត់គេច​ខ្លួន​នៅឡើយ ហើយ​​ជនសង្ស័យ​​ដែល​ត្រូវសមត្ថកិច្ច​​ចាប់ខ្លួន​នោះ ​រួម​មាន ១​,​ឈ្មោះ ឈុំ ច​ន្នី ភេទប្រុស អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ​២-​ឈ្មោះ​ផា ចំណាន ហៅ​ណា​ន់ ភេទប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ៣-​ឈ្មោះ​ណ​ន វ៉ា​ន់​ហេង ភេទប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​៤-​ឈ្មោះ​ណេ​ត លី​ហ្សា ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ៥-​ឈ្មោះ​ឌី សុ​ភ័ក្ត្រ ភេទប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ៦-​ឈ្មោះ​ប៉ែន ​សុ​ចិន​ ភេទប្រុស អាយុ១៧​ឆ្នាំ​ និង​៧-​ឈ្មោះ ប៉ែន ​សុ​កែវ ភេទប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

នគរបាល​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ ​ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១HB-៨៨០៩ និង​មួយគ្រឿងទៀត ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៩​ ព​ណ៌ទឹកមាស​ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ ១G-៧៣៥៦​។

ចំណែកជន​រង​គ្រោះ​ឈ្មោះ​ទិះ វិទូ ភេទប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ចុងភៅ​ណា​ហ្គា​វើ​ល​ មាន​ទីលំនៅ​ក្នុងភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​ រីឯម៉ូតូ​​មួយគ្រឿង​របស់​​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ខាងលើ​ប្លន់​យក​ទៅបាត់​​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១GV-៣០៣៥​។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញពី​កន្លែងធ្វើការ​នៅ​ណា​ហ្គា​វើ​ល​ឆ្ពោះទៅ​ផ្ទះ លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​​មាន​​ក្រុម​ជនសង្ស័យ​​មួយ​​ក្រុមមានគ្នាជិត​១០នាក់​​ជិះ​ម៉ូតូ​ចំនួន​៥​គ្រឿង​ដេញ​តាម​ធាក់​ម៉ូតូរបស់ជនរងគ្រោះ​ បណ្ដាល​ឲ្យ​ដួល ពេល​នោះ​ដើម្បី​សុវត្ថិភាព​ជន​រង​គ្រោះ​ក៏បាន​រត់​ចេញ ។

​តាម​ប្រភពព័ត៌មានបាន​បន្ត​ថា ខណៈនោះ​ក្រុម​ជនសង្ស័យ​ក៏​បាន​លើកយក​ម៉ូតូ​របស់ជនរងគ្រោះ​ជិះ​គេចខ្លួន​និង​យក​ទៅ​លក់​ចែកចាយ​លុយ​គ្នា​ទាំង​យប់​ព្រមទាំង​ដើរ​ផឹក​សុ​ី​សប្បាយ ​។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ កក្កដា​ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួនជនសង្ស័យ​​បានចំនួន​៥​នាក់​ ខណៈ​ដែល​ជន​សង្ស័យ​ទាំងនេះ​កំពុង​សប្បាយ​នៅ​ក្នុង​ក្លឹ​បរី​លេ​ក្ស ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២០១១ ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បន្ទាប់​មក​បាន​នាំ​ក្រុមជនសង្ស័យទាំង​៥នាក់​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌរួចមក លុះដល់​វា​លាម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បន្ត​ទៅ​ចាប់ខ្លួន​ជនសង្ស័យបាន​២​នាក់​ទៀត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​១ ពេល​នេះ​នគរបាល​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ