ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ភេទ​ទី​៣​រ៉ូ​លី​ន មិន​ច្បាស់លាស់​ថា ត្រូវ​​យកប្រពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀងនិយមតែងកាយភេទទី៣រ៉ូលីន ដែលមានឈ្មោះពិតថា ជួប ច័ន្ទកក្កដាកំពុងតែទទួលបានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ក្រោយពេលតស៊ូជាមួយអាជីពនេះអស់ជាច្រើនឆ្នាំ ។ តារា ដែលជោគជ័យលើចម្រៀងរូបនេះ…

រាជធានីភ្នំពេញ ៖ តារាចម្រៀងនិយមតែងកាយភេទទី៣រ៉ូលីន ដែលមានឈ្មោះពិតថា ជួប ច័ន្ទកក្កដា
កំពុងតែទទួលបានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ក្រោយពេលតស៊ូជាមួយអាជីពនេះអស់ជាច្រើនឆ្នាំ ។ តារា ដែលជោគជ័យលើចម្រៀងរូបនេះ ធ្លាប់ប្រកាសថា ត្រៀមខ្លួនយកប្រពន្ធ ដើម្បីតកូនតវង្សត្រកូល ។ យ៉ាងណាមិញ ពេលនេះ លោករ៉ូលីននៅមិនទាន់ច្បាស់ការ ទាំងស្រុងឡើយក្នុងពេល អារម្មណ៍ក្នុង​ចិត្ត ពិបាកអាកាត់ ។

រ៉ូលីនដែលនិយមនិយាយញែកៗកាយវិការ អេនអន តុបតែងជាមនុស្សស្រីសុទ្ធគ្រប់វេទិកាចម្រៀង សុ​​ទ្ធ​រុញច្រានអោយមនុស្សជាច្រើន មើលមកលោកនិងអារម្មណ៍របស់លោកប្រហែលជាមនុស្សស្រី១០០%
ស្របពេលគ្រប់ចម្រៀងដែលច្រៀងជាសំឡេងស្រី ។

គ្មានអ្នកណាគិតថា លោករ៉ូលីនងាកចិត្តចង់បានប្រពន្ឋកូននោះទេ បន្ទាប់ពីឃើញនាង​ចូលចិត្តនិយាយ​លេប​ខាយជាមួយបុរសរូបសង្ហារទាំងឡាយនៅតាមវេទិកាផ្សេងៗ។ អុីចឹងហើយទើបការដែលរ៉ូលីនប្រកាសថា ខ្លួនយកប្រពន្ធធ្វើអោយម្នាក់ៗស្រឡាំងកាំង ហើយស្ទើរតែមិនជឿក្រោយ​ពេលឭបែបនេះ និងនាំគ្នាចាំអ៊ុត មើលថា តើពេលណារ៉ូលីនរៀបការអោយផ្អើលសិល្បៈនោះ ។

តារានិយមកាច់ស្ទាយសំឡេង និងកាយវិការតាមប៉ែន រ៉ន លោករ៉ូ​លីនអោយដឹងថា មកទល់ពេលនេះ លោក​​នៅតែមានគម្រោងចង់រៀបការហើយគិតថាអាពាហ៍ពិពាហ៍ដែលកើតឡើងទាល់​តែអារម្មណ៍ ត្រូវ​ចិត្តយើងទើបទៅរួច ។ ក្នុងពេលកន្លងមកលោកធ្លាប់និយាយថា ចង់រៀបការមែនដោយ​សារតែស្រឡាញ់ ក្មេងតែបើនិស្ស័យរុញឲពេញចិត្តនារីណាបាក់ចិត្តបាក់អារម្មណ៍ លោកនឹងសម្រេចចិត្តតែម្តង។ រ៉ូលីនបន្តថា បើយើងបណ្តោយឲជីវិតនៅម្នាក់ឯងក៏ពិបានបើមានគ្នីគ្នាក៏ល្អសម្រាប់ថែគ្នា ។

និយាយរួមអារម្មណ៍ ពេលនេះពិតជាមិនច្បាស់អាចថា ទៅតាមនិស្ស័យសិន បើឱកាសល្អលោកទទួល​យក តែ​ម្តង។ រ៉ូលីនជាអ្នកខេត្តកំពង់ស្ពឺ អតីតមីសហ្វូតូសុីតធីបានបោះជំហាន​សិល្បៈតាមរយៈ​មិត្តរួមសិល្បៈ ហៅ ចូល ព្រោះមានទេពកោសល្យពីធម្មជាតិពិសេសផ្នែកសំឡេងតែម្តង ។ រ៉ូលីនក៏ជាតារាចម្រៀង​នៅថោន ដោយ លោកបានចេញបទបែបសប្បាយៗមួយចំនួនរួចហើយ។ លោកក៏ជាដៃគូកំប្លែងជាមួយកាតុ ហើយធ្លាប់ដឹកដៃគ្នាចេញទៅច្រៀងនៅអាមេរិកបារាំងអូស្ត្រាលីជាដើម។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ