ការ​បាន​ជាង​១​ខែ​…​ខឹង​ប្តី​១​យប់​…​ព្រឹក​ឡើង​​​ស្លាប់


រាជធានី​ភ្នំពេញ ៖ បើ​ពិត​ដូច​អ្វី​ដែល​ក្រុមគ្រួសារ​រៀបរាប់​ប្រាប់​នគរបាល​មែន​នោះ គឺជា​រឿង​ដែល​ឆោត​ល្ងង់​ ​និង​គិត​ខ្លី​បំផុត ដែល​ស្ត្រី​វ័យក្មេង​ម្នាក់ ​ទើប​រៀប​ការ​បាន​ជាង​១​ខែ តូចចិត្តនឹង​ប្តី​ហាមឃាត់​មិន​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក និង​ហ្គេ​ម ព្រោះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ប៉ុន្តែ​នាង​មិនស្ដាប់​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ហើយក្រោយមក​នាង​ក៏​ចងក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​លេខ​១៧​នៃ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​វ័យក្មេង​រូប​នេះ​ឈ្មោះ ងឿ​ន សុខ​លី​ដា អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ប្តី​ឈ្មោះ មុត សុខ​ណា អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដូច​គ្នា និង​មានស្រុក​កំណើត​នៅ​ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ នាង ងឿ​ន សុខ​លី​ដា មាន​បងប្អូន​៥​នាក់ ហើយ​នាង​គឺជា​កូនពៅ ។​

ក្រុម​គ្រួ​សារបាន​ប្រាប់​នគរបាល​ថា នាង ងឿ​ន សុខ​លី​ដា និង​ប្ដី ទើបតែ​រៀប​ការ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ គឺ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ ។ នៅ​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នាង​បាន​ដេក​កាន់​ទូរស័ព្ទ​ចុច​លេង​ហ្វេ​ស​ប៊ុ​ក និង​ហ្គេ​ម ហើយដោយ​សារ​តែ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ប្ដី​បាន​ហាម​នាង​ជា​ច្រើន​ដង​ឈប់​ឲ្យ​លេង​ដើម្បី​ដេក​យក​កម្លាំង​ធ្វើ​ការងារ​នៅថ្ងៃ​បន្ទាប់ ។ ប៉ុន្តែ​ខណៈនោះ ទោះជា​ប្តី​ហាម​យ៉ាងណា​ក៏​នាង​មិន​ស្តាប់​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​ប្តី​ហាម​ក៏ មានការ​ជជែក​គ្នា​យ៉ាង​តឹងសរសៃក​មួយ​ប្រាវ​ទើប​ស្ងាត់ ហើយ​នាង​ក៏​ឈប់​លេង​និង​ចូល​ដេក ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា នាង​មិន​បាន​ទៅ​ធ្វើ​ការងារ​ទេ ដោយ​ប្រាប់​ប្ដី​និង​បងប្អូន​ថាចង់ទៅ​ស្រុក ។

ឯ​ប្តី​និង​បងប្អូន​ក៏​នាំ​គ្នា​ទៅ​ធ្វើការ​ជា​ធម្មតា ហើយ​នាង​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ប្ដី​និង​បងប្អូន​ចេញពី​ធ្វើការ​ត្រឡប់​ដល់​បន្ទប់​ជួល​វិញ បើកទ្វារ​ចូល​ទៅ​ស្រាប់តែ​ឃើញ​នាង​ចងក​នឹង​ក្រមា​ជាមួយ​ចម្រឹង​ដែក​ឡៅតឿ​ស្លាប់​បាត់ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ព្រមទាំង​ហួសចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា នាង​គិត​ខ្លី​បែប​នេះ​អុ​ី​ចឹ​ង​សោះ ។

ភ្លាម​ៗ ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ឲ្យ​មក​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព រួច​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ