ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស អា​លី​ស ប្តឹង​មេធាវី​ម្នាក់​រឿង​ប្រមាថ​តាម​​ឆាត​​សួរ​តម្លៃ​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​លេច​ចេញ​ដំណឹង​ថា តារា​សម្តែង​ស្រី ស្រស់​សោភា កញ្ញា វង្ស អា​លី​ស បាន​ដាក់​ពាក្យ​ប្តឹង​បុរស​មាន​តួនាទី​ជា​មេធាវី​ម្នាក់​ឡើង​តុលាការ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​មាក់ងាយ…

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ​ស្រាប់តែ​លេច​ចេញ​ដំណឹង​ថា តារា​សម្តែង​ស្រី ស្រស់​សោភា កញ្ញា វង្ស អា​លី​ស បាន​ដាក់​ពាក្យ​ប្តឹង​បុរស​មាន​តួនាទី​ជា​មេធាវី​ម្នាក់​ឡើង​តុលាការ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​មាក់ងាយ ដោយ​ការ​ឆាត​សួរ​តម្លៃ​ខ្លួន ប្រដូច​ទៅ​នឹង​នារី​រកស៊ី​ផ្លូវភេទ​។ ចាត់​ទុក​ថា​នេះ​គឺជា​លើក​ដំបូង ហើយ​ដែល​តារា​សម្តែង​ស្រី​ម្នាក់​ហ៊ាន​ចេញ​មុខ​ប្តឹង​ទៅ​កាន់​បុរស​ដែល​បាន​ប្រមាថ​មាក់ងាយ​មក​លើ​សិល្បករ​តាម​រយៈ​ការ​ឆាត​សាកសួរ​តម្លៃ​ខ្លួន​ប្រដូច​នាង​ទៅ​នឹង​នារី​លក់ខ្លួន​។

ប្រភព​ពី​អ្នក​សិល្បករ​ដែល​ស្និ​ទ្ធិ​នឹង​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា វង្ស អា​លី​ស ត្រូវ​បាន​បុរស​ដែល​ទើបនឹង​ឡើង​ឋានៈ​ជា​មេធាវី និង​មានទ្រព្យ​ស្តុកស្តម្ភ​ម្នាក់​ធ្វើការ​មាក់ងាយ​រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ខឹងសម្បា​ជា​ខ្លាំង​។ ប្រភព​បន្ត​ថា ការ​ប្រមាថ​របស់​បុរស​នោះ​បាន​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ប្តឹង​បុរស​នោះ​ឡើង​តុលាការ​ហើយ ហើយ​ព្រឹក​ថ្ងៃ​ទី​១៧​នេះ នាង​នឹង​ឡើង​ទៅ​បំភ្លឺ​តាម​ពាក្យបណ្តឹង​ដើម្បី​ដាក់បន្ទុក​។

មានការ​លើក​ឡើង​ដែរ​ថា នាង​ចង់​ឲ្យ​មានការ​ផ្តល់​តម្លៃ​មួយ​សម្រាប់​ស្ត្រី រួម​ទាំង​សិល្បករ​ផង​ដែរ ដែល​មិន​ចង់​ឃើញ​ការ​ប្រមាថ​បែប​នេះ​ឡើយ ។ នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​តារា​ស្រី​រូប​នេះ​នៅឡើយ ប៉ុន្តែ​យោង​តាម​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ក៏​បាន​បញ្ជាក់​ដោយ​ខ្លី​ថា «​លេង​ខុស​មនុស្ស​ហើយ​ណា​លោក​អ្នកមាន​។ ការងារ​ល្អ ឋានៈ​ក៏​ខ្ពស់​បែរជា​មក​លេង​ជាមួយនឹង​នាង​ខ្ញុំ​ប្រហែលជា​ចង់​ល្បីឈ្មោះ​ហើយ​»​។

គួរ​បញ្ជាក់​ដែរ​ថា វង្ស អា​លី​ស គឺជា​តារា​សម្តែង និង​បង្ហាញ​ម៉ូត​ដែល​ទើបនឹង​បញ្ចប់​ការ​សម្តែង និង​បង្ហាញ​ម៉ូត​លក្ខណៈ​អន្តរជាតិ​ធំ​មួយ​នៅ​ប្រទេស​ថៃ​។ ថ្មី​ៗ​នេះ នាង​ទើបនឹង​ទទួល​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ផង​ដែរ​។ នាង​ក៏​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ស្រស់​សោភា ប្រដូច​គ្នា​នឹង​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៧​កញ្ញា ប៊ី សុធា​រី រ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ