ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ សង្ស័យ​នៅ​លី​ប៊ី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​អុី​រ៉ា​ក់ លោក​BAQIR JABR AL ZUBAIDI អះអាង​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ថា ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR…

ប្រទេស​លី​ប៊ី ៖ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​អុី​រ៉ា​ក់ លោក​BAQIR JABR AL ZUBAIDI អះអាង​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ថា ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGDADI​ សង្ស័យ​ស្ថិត​នៅ​ក្នុង​ប្រទេស​លី​ប៊ី ដែល​នៅ​ទីនោះ​រូបគេ​ត្រៀម​ធ្វើការ​អំពាវនាវ​មួយ ឲ្យ​ធ្វើការ​វាយប្រហារ​នានា​នៅ​អុី​រ៉ា​ក់​និង​នៅ​អេ​ហ្ស៊ី​ប ព្រម​ទាំង​នៅ​ទុ​យ​នី​ស៊ី​ផង​ដែរ​។

អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​អុីរ៉ា​ក់​រូប​នោះ​អះអាង​ថា បាន​ទទួល​ព័ត៌មាន​ថ្មី​ៗ​ពី​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ភាព​លាក់ខ្លួន​។ លោក​ថា​ABOU BAKR AL BAGDADI​ពុំ​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​អុី​រ៉ា​ក់​ឡើយ​។ តាម​ព័ត៌មាន​នានា​ដែល​ខ្ញុំ​ទទួល​បាន ជន​នោះ​បច្ចុប្បន្ន​ស្ថិត​នៅ​លី​ប៊ី​និង​ថា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រូបគេ​នឹង​ចេញផ្សាយ​សុន្ទរកថា​មួយ ដែល​អំពាវនាវ​ឲ្យ​ដំណើរការ​ឡើង​វិញ បណ្ដា​សាខា​ដែល​សម្ងំ​ស្ងៀម​នៅ​អុី​រ៉ា​ក់​។

លោក​បន្ត​ថា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ប្រមូលផ្ដុំ​មនុស្ស​ឡើង​វិញ​នៅ​ទីក្រុង​សា​ម៉ា​រ៉ា និង​NUKHAYB​ព្រមទាំង​បណ្ដា​តំបន់​ជុំវិញ ហើយនឹង​មាន​គោលដៅ​វាយប្រហារ​បណ្ដា​ទីក្រុង​នៅ​ភាគ​កណ្ដាល​និង​ភាគ​ខាងជើង​អុី​រ៉ា​ក់ ជាមួយ​ប្រតិបត្តិការ​វាយប្រហារ​អត្តឃាត​ជា​បុគ្គល​។ លោក​BAQIR JABR AL ZUBAIDI​ក៏​និយាយ​ដែរ​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុនប៉ង​ដណ្ដើម​យក​មួយ​ផ្នែក​នៃ​ទ្វីបអាហ្វ្រិក ដោយ​ធ្វើការ​វាយប្រហារ​ប្រឆាំង​អេ​ហ្សុ​ី​ប​និង​ទុ​យ​នី​ស៊ី ចេញពី​លី​ប៊ី​​។

ការ​លាតត្រដាង​នេះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​លី​ប៊ី​ចេញផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​ពី​ជនប្រដាប់អាវុធ​របស់​គេ​ប្រមាណ​ជា​៦០​នាក់​នៅ​លី​ប៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ