ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អស្ចារ្យ​របស់​ «​ប្រូ​ខូ​លី​» ចំពោះ​សុខ​ភាព ដែល​អ្នក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ច្រើន​ហើយ​អំពី​គុណប្រយោជន៍​នៃ​បន្លែ​ពណ៌​បៃតង​។ ប៉ុន្តែ​ឱកាស​នោះ​គឺថា អ្នក​នៅ​តែ​មិន​បាន​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​នៅឡើយ​ទេ​។ មែនហើយ ដោយសារ​តែ បន្លែ​គឺជា​អាហារ​ដែល​សម្បូរ​ជីវជាតិ ហើយ​អាច​ជួយ​បង្ការ​ជំងឺ​ជា​ច្រើន និង​ថែរក្សា​សុខភាព​ល​ល្អ​ថែម​ទៀត​។ យ៉ាងណាមិញ ប្រូ​ខូ​លី​គឺជា​បន្លែ​ពណ៌​បៃតង​មួយ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​យើង​។…

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ច្រើន​ហើយ​អំពី​គុណប្រយោជន៍​នៃ​បន្លែ​ពណ៌​បៃតង​។ ប៉ុន្តែ​ឱកាស​នោះ​គឺថា អ្នក​នៅ​តែ​មិន​បាន​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​នៅឡើយ​ទេ​។ មែនហើយ ដោយសារ​តែ បន្លែ​គឺជា​អាហារ​ដែល​សម្បូរ​ជីវជាតិ ហើយ​អាច​ជួយ​បង្ការ​ជំងឺ​ជា​ច្រើន និង​ថែរក្សា​សុខភាព​ល​ល្អ​ថែម​ទៀត​។ យ៉ាងណាមិញ ប្រូ​ខូ​លី​គឺជា​បន្លែ​ពណ៌​បៃតង​មួយ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​យើង​។

ការ​សិក្សា​ភាគច្រើន​បាន​ផ្តោត​សំខាន់​ទៅ​លើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ប្រូ​ខូ​លី​។ យ៉ាងណាមិញ មានការ​ស្រាវ​ជ្រា​មួយ​ចំនួន​តូច​និយាយ​ថា ស្នូល​របស់​ប្រូ​ខូ​លី​ក៏​មាន​សារធាតុ Phenolic ខ្ពស់ ហើយ​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់​ច្រើន​សម្រាប់​ប្រឆាំង​នឹង​សកម្មភាព​របស់​មហារីក​ដែរ​។

ប្រូ​ខូ​លី​គួរតែ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​របប​អាហារ​ប្រឆាំង​នឹង​មហារីក​។ ពពួក​បន្លែ​បែប​នេះ​មាន​សារធាតុ​មួយ​ឈ្មោះ​ថា Sulforaphane ដែល​មាន​នាទី​ប្រឆាំង​នឹង​មហារីក​តែ​ម្តង​។ ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ប្រូ​ខូ​លី និង​ការ​ប្រឈម​ជំងឺមហារីក​ត្រូវ​បាន​សិក្សា​យ៉ាង​ទូលំទូលាយ​នៅឡើយ​។​ការ​ស្រាវ​ជ្រា​មួយ​ចំនួន​ក៏​មិន​អាច​បង្ហាញ​លទ្ធផល​វិជ្ជមាន​អំពី​រឿង​នេះ​ដែរ​។ ប៉ុន្តែ​មានការ​សិក្សា​ខ្លះ​និយាយ​ថា អ្នក​ដែល​ញាំ​ប្រូ​ខូ​លី​ច្រើន​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ វា​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្ត្រី​ដែល​ញ៉ាំ​ប្រូ​ខូ​លី​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ និង​សួត​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ