ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ឹ​ម ជីវ៉ា បង្ហោះ​សារ​វាយប្រហារ​អ្នក​សិល្បៈ​​ដូច​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក អុឹម ជីវ៉ា បាន​ចេញ​មក​ពន្លះ និង​ទម្លាយ​ពី​ការ​វាយ​ឬក ភាព​ខ្សោយ​របស់​អ្នក​សិ​ល្បៈ​មួយ​ចំនួន ក្នុង​ពេល​ដែល​ស្ថានភាព​អ្នក​សិ​ល្បៈមួយ​រយៈ​ចុង​ក្រោយ ពេល​ធ្លាក់ខ្លួន​ឈឺ​ស្ទើរ​រក​​លុយ​ព្យាបាល​មិន​បាន…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក អុឹម ជីវ៉ា បាន​ចេញ​មក​ពន្លះ និង​ទម្លាយ​ពី​ការ​វាយ​ឬក ភាព​ខ្សោយ​របស់​អ្នក​សិ​ល្បៈ​មួយ​ចំនួន ក្នុង​ពេល​ដែល​ស្ថានភាព​អ្នក​សិ​ល្បៈមួយ​រយៈ​ចុង​ក្រោយ ពេល​ធ្លាក់ខ្លួន​ឈឺ​ស្ទើរ​រក​​លុយ​ព្យាបាល​មិន​បាន ​។

តារា​រូប​នេះ បាន​ស​សេរ​បង្ហោះ​ខ្លឹមសារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​ផ្ញើ​ជូន​អ្នកសិល្បៈ​មួយ​ចំនួន​!! ពេល​អ្នកសិល្បៈ​អាច​សម្តែង​អាច​ច្រៀង​រាំ​បាន​មិន​ព្រម​ជួយ​ហៅ​គ្នា​ទៅ​ថត​ទៅ​កម្មវិធី​អោយ​គ្នា​មានការ​ងារ​ធ្វើ​ទេ ដល់​ពេល​គ្នា​ឈឺ ធ្លាក់ខ្លួន​ក្រ ឬ​ស្លាប់​បាន​នាំ​គ្នា​ជួយ អោយ​តែ​ចឹ​ង​គឺ​វា​អាច​ក្លាយទៅជា​ទម្លាប់​ទៅ​ថ្ងៃ​មុខ​ដែល​គេ​តែងតែ​តែ​និយាយ​ថា ពេល​មាន​លុយ​ដើ​ហ៊ឺហារ ឈឺ​កាលណា​សុំ​អំណោយ ។

លោក​បញ្ជាក់​ថា រាល់​ថ្ងៃនេះ​អ្នកសិល្បៈ​មាន​ច្រើន​ជាង​ច្រើន​ទីផ្សារ​ដែល​ត្រូវការ រឺ​ឯការ​ការ​ប្រកួតប្រជែង​របស់​អ្នកសិល្បៈ​ក៏​ធ្លាក់​តម្លៃ​ទៅ​តាម​និង រួម​ផ្សំ​ជាមួយ​និង​ការ​ប្រ​ងើយ​កន្តើយ​របស់​ស្ថាប័ន​ពាក្យ​ព័ន្ធ​ទៀត​វា​កាន់តែ​ធ្វើ​អោយ​មាន​ភាព​កំសោយ​ក្នុង​វិស័យ​សិល្បៈ រហូត​ធ្វើ​អោយ​អ្នកសិល្បៈ​ខ្លះ​ដល់​ថ្នាក់​ចូល​ថត​ដោយ​មិន​យក​ថវិការ ។

បើ​តាម​លោកអុឹម ជីវ៉ា ភាព​ចុះ​ខ្សោយ​របស់​តារា​សិល្បៈ​ក្នុងស្រុក​យើង​ដោយសារ​តែ អ្នកសិល្បៈ​ភាគច្រើន​មិន​បាន​ចូល​សាលា​សិល្បៈ​គ្មាន​មូលដ្ឋាន​គ្រិះ (​ក្បាច​បាត​) , ចូល​សិល្បៈ​តាម​រយៈ​ខ្សែ​អូស​ទាញ , ការ​សម្តែង​នៅ​មាន​កម្រិត , តម្លៃ​ក្នុង​ការ​ថត​បាន​តិច​តែ​ចំណាយ​ច្រើន , ហៅ​តែ​តួ​ដដែល​ដដែល , ថត​អោយ​តែ​បាន , បច្ចេកទេស​នៅ​មាន​កម្រិត , ដាក់​បញ្ចាំង​តាម​រោង​មិន​ចំនេញ ។

រឿង​មួយ​ចំនួន​មាន​តែ​ទេសភាព​តែ​គ្មាន​គុណភាព , ពេល​កម្មវិធី​សប្បាយ​ឃើញ​មុខ​រហូត ដល់​ពេល​មាន​បុណ្យសព​បាត់​មុខ​អស់ , អ្នកសិល្បៈ​ប្រកាន់​បក្សពួក , បាន​ល្បី​បន្តិច​កើត​ជំងឺ​តួឯក កើត​ជំងឺ​បូស​ឃ្លៀ​ក , អ្នកសិល្ប​ខ្លះ​បាន​ថត​ចំរៀង​មួយ​បទ​សោះ​ឬក​ពារ​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ទៀត , ប្រជាជន​ខ្មែរ​មិនសូវ​គាំទ្រ​, អ្នកដឹកនាំ​សិល្បៈ​មួយ​ចំនួន​គាត់​មិន​ចេះ​ស្វែង​យល់​សិក្សា​ពី​បរទេស​ខ្លះ​ទេ , ល​.​។

ដោយសារ​ប្រទេស​យើង​មាន​សង្គ្រាម​សិល្បៈ​ស្រុក​យើង​ដើ​យឺត​ជាង​សិល្បៈ​ប្រទេស​ជិតខាង​ជិតខាង​ជាង​៥០​ឆ្នាំ ដែល​ធ្វើ​អោយ​សិល្បៈ​យើង​នៅ​មាន​កម្រិត ទាំង​វិស័យ​ចំរៀង , ខ្សែរ​ភាពយន្ត , និង​ទស្សនីយភាព​ផ្សេង​ៗ, ។

បើសិនជា​អ្នកសិល្បៈ និង​អ្នកដឹកនាំ​សិល្បៈ​និង​ស្ថា​ប័​ន្ត​ដែល​ពាក់ព័ន្ធ មិន​ព្រម​ភ្ញាក់​ពី​ដំណេក នៅ​តែ​យប់យន់​សុ​បិ​ន្ត​ច្រើន មិន​ព្រម​បើកភ្នែក​មើល​សិល្បៈ​បរទេស​ជិត​ខាងគេ​ដើ​ដល់​ណា​ហើយ ហើយ​មិន​ព្រម​ទទួល​ស្គាល់​​ការ​ពិត​ទៀត សិល្បៈ​ស្រុក​យើង​នៅ​តែ​ប៉ុណ្ណឹង មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ។

យ៉ាងណា​លោកអុឹម ជីវ៉ា បញ្ជាក់​ថា ខាងលើ​នេះ​វា​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ជ្រុង​តូច​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ សង្ឃឹម​ការ​ដែល​រៀន​បន្ថែម មើល​អោយ​ច្រើន សម្លឹង​អោយ​ឆ្ងាយ ហើយ​ចេះ​ទទួលស្គាល់​កំហុស និង​សមត្ថភាព​ពិត​របស់​ខ្លួន​គឺ​ធ្វើ​អោយ​យើង​កាន់តែ​រីក​ចំរើន​ទៅ​មុខ​។ (សម្រួលដោយ៖ ស្រីណា)


អត្ថបទសរសេរ ដោយ