អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមលោកប្រកាន់យកពាក្យពិតត្រង់នេះណាស់ ព្រោះយល់ថា មនុស្សយើងគេយកសម្តី បើសម្តីពោលទៅហើយត្រូវធ្វើឱ្យបាន ស៊ូក្ស័យប្រាណមិនលេបសម្តីខ្លួនឡើយ ។
ហេតុនេះហើយបានជាបណ្ឌិតលោកប្រកាន់យកពាក្យសច្ចៈ ពាក្យពិតត្រង់នេះជានិច្ច ទោះជាស្ថិតក្នុងស្ថានការណ៍បែបណាក៏លោកមិនដែលលះបង់ជាដាច់ខាត ។
ទ្រឹស្តីព្រះពុទ្ធសាសនាបានពោលអំពីទោសនៃអ្នកដែលនិយាយមិនប្រកាន់ពាក្យសច្ចៈ និយាយពាក្យឡេះ ឡោះឥតបានការ ពាក្យអសុរោះ និយាយញុះញង់ ចាក់ដោត និយាយបែបបៀតបៀន…អ្នកមានវាចាអាក្រក់បែបនេះនឹងមានកំណើតធ្លាក់ទៅអបាយភូមិជាក់ជាមិនខាន ។
នេះជាទោសនៃការមិនប្រកាន់ពាក្យពិតមិនដែលឱ្យផលល្អដល់អ្នកប្រព្រឹត្តឡើយ ។
ចែករំលែកព័តមាននេះ