ខេត្តកំពង់ចាម ៖ ជំងឺគ្រុនឈាមបានផ្ទុះឡើង នៅស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែង នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ក្នុង១ថ្ងៃៗមានក្មេងមិនតិចជាង៣០នាក់នោះទេ ត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាល។ ថ្វីដ្បិត មានចំនួនច្រើនក៏ពិតមែន តែត្រូវបានក្រុមគ្រូពេទ្យអាចគ្រប់គ្រងស្ថានភាពបានដោយប្រែងប្រែងសង្គ្រោះក្មេងៗ ឲ្យរួចផុតពីសេចក្តីស្លាប់បានច្រើនលើសលប់ គួរឲ្យកត់សំគាល់ និងវិលត្រឡប់ទៅផ្ទះវិញ ដោយមានសេចក្តីត្រេតកអរ។
លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា អនុប្រធានគ្រូពេទ្យផ្នែកកុមារនៅមន្ទីរពេទ្យខេត្ត មានប្រសាសន៍ឲ្យ
ដឹងនៅព្រឹកថ្ងៃទី១២ កក្កដា ២១០៩ថា តាមការកត់សម្គាល់ កន្លងមកក្នុងរយៈពេល៤ឆ្នាំ និងមានផ្ទុះជំងឺគ្រុនឈាមម្តង តែមកដល់ឆ្នាំ២០១៩ មានការប្រែប្រួលមិនដូច្នោះទេ គឺមានក្មេងប្រុសស្រីត្រូវបានបញ្ជូនមកពីតាមបណ្តាស្រុកនៅជុំវិញក្រុងកំពង់ចាម ក្នុងនោះក៏មានខេត្តនៅឆ្ងាយៗដូចជា ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី ក៏ត្រូវបានបញ្ជូនមកសង្គ្រោះហូរហែរ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា មានប្រសាសន៏បន្តថាចាប់តាំងពីដើមខែមករារហូតមកដល់ខែកក្កដា
២០១៩ អ្នកជំងឺដែលត្រូវបានបញ្ជូនមកសង្គ្រោះនៅ មន្ទីរពេទ្យខេត្តមានចំនួន៨៨៣នាក់ ក្នុងនោះមាន
ចំនួន៧នាក់ដែលមានសភាពធ្ងន់ ត្រូវបានបញ្ជូនមកពីស្រុកឆា្ងយ ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្គ្រោះ
ដែរតែមិនអាចសង្គ្រោះបាន គ្រោះអកុសលក៏បានស្លាប់គួរឲ្យសោកស្តាយ។
លោកវេជ្ជបណ្ឌិត ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យមានប្រសាសន៍ឲ្យដឹងថា រាល់ថ្ងៃនេះពីមួយថ្ងៃ ទៅមួយថ្ងៃ អ្នកជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសម្រាក់នៅមន្ទីរពេទ្យ មានការកើនឡើងដោយរក
គ្រែសម្រាកស្ទើរមិនបាន តែមិនមែនជាបញ្ហាចោទនោះទេ ។ (សម្រួលដោយ៖ ស្រីណា)