ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ទាន់ហន់​ហើយ​ពេល​នេះ អា​មេ​រិ​ក ​ត្រូវ​ប្រទេស​១​នេះ​យកពន្ធ​ក្រុមហ៊ុន​យក្ស​របស់​ខ្លួន

4 ឆ្នាំ មុន

អា​មេ​រិ​ក​៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ក្រុមហ៊ុន​បារាំង​ដែល​មាន​គម្រោង​យកពន្ធ​លើ​ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា ​។ ការ​ប្រែប្រួល​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​សងសឹក​លើ​ពន្ធ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ ។…

អា​មេ​រិ​ក​៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ក្រុមហ៊ុន​បារាំង​ដែល​មាន​គម្រោង​យកពន្ធ​លើ​ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា ​។ ការ​ប្រែប្រួល​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​សងសឹក​លើ​ពន្ធ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ ។

អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​របស់​លោក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដែល​ពន្ធ​នេះ​អាច​សំដៅ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​កដោយ​មាន​ភាព​អយុត្តិធម៌​។

នៅ​ថ្ងៃ​ព្រ​ហ​ស្បត៍ សភា​បារាំង​គ្រោង​នឹង​អនុម័ត​ប្រាក់​ពន្ធ​ចំនួន ៣% លើ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅ​ក្នុង​ប្រទេស​ដូច​ជា Google និង Facebook ។ ប្រទេស​បារាំង​បាន​អះអាង​ថា ក្រុមហ៊ុន​ទាំងនេះ​បច្ចុប្បន្ន​កំពុង​កេងប្រវ័ញ្ច​លើ​ពន្ធ​អាករ ។

ក្រុមហ៊ុន​យក្ស​ខាង​បច្ចេកវិទ្យា​អាច​នឹង​កំណត់​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​យកពន្ធ​ទាប ដែល​ពួក​គេ​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ភាគច្រើន​របស់​ពួក​គេ ហើយ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​បង់ពន្ធ​របស់​ពួក​គេ​បាន​។

ពន្ធ​ថ្មី​នេះ​អាច​ត្រូវ​អនុវត្ត​តាំង​ដើមឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ប្រហែល ៤០០ លាន​អឺ​រ៉ូ (​ប្រមាណ ៤៥០ លាន​ដុល្លារ ឬ ៣៦០ លាន​ផោន​) នៅ​ឆ្នាំ​នេះ​តែ​ម្តង ។ ក្រុមហ៊ុន​ឌី​ជី​ថ​ល​ណា​ដែល​មាន​ប្រាក់​ចំណូល​លើស​ពី​៧៥០​លាន​អឺ​រ៉ូ ឬ​យ៉ាង​ហោច​ណាស់​២៥​លាន​អឺ​រ៉ូ នឹង​ត្រូវ​បង់ពន្ធ ។

សេចក្តីថ្លែងការណ៍​របស់​អ្នកតំណាង​ពាណិជ្ជកម្ម​លោក Robert Lighthizer បាន​និយាយ​ថា «[​លោក Trump] បាន​ដឹកនាំ​ឱ្យ​យើង​ស៊ើបអង្កេត​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ ហើយ​កំណត់​ថា​តើ​វា​ជា​ការ​រើសអើង ឬ​មិន​សម​ហេតុផល និង​ជា​បន្ទុក​ឬ​ជា​ការ​ដាក់​កំហិត លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​»​។

ការ​ស៊ើបអង្កេត​របស់​អា​មេ​រិ​ក​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពន្ធគយ​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ដែល​លោក Trump បាន​ធ្វើ​ជា​ច្រើន​លើក​ចាប់តាំងពី​បាន​ចូល​កាន់​តំណែង​មក​នោះ ។ ការ​ស៊ើបអង្កេត​ពី​លើក​មុន ធ្វើ​ឡើង​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​បាន​គ្របដណ្តប់​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប និង​ចិន​។

ការ​ស៊ើបអង្កេត​ចុង​ក្រោយ​បំផុត​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ លោក Chuck Grassley និង​សមាជិក​ព្រឹទ្ធសភា Ron Wyden ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ជាន់ខ្ពស់ ។

ពួក​គេ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា​៖ «​ពន្ធ​លើ​សេវាកម្ម​ឌី​ជី​ថ​ល​ដែល​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​កំពុង​បន្ត គឺជា​ការ​ការពារ​យ៉ាង​ច្បាស់លាស់ និង​ជា​ការ​កំណត់​ដោយ​អយុត្តិធម៌​លើ​ក្រុមហ៊ុន​អា​មេ​រិ​ក ក្នុង​របៀប​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​អា​មេ​រិ​ក និង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​ពលករ​អា​មេ​រិ​ក​» ៕

ប្រភព​៖ bbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ