ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​មូលហេតុ​ទាំងនេះ​ហើ​ត ទើប​ធ្វើ​ឲ្យ​​ស្ត្រី​មិន​ងាយ​សម្រក​ទម្ងន់​សោះ

4 ឆ្នាំ មុន

និយាយ​ទៅ បើ​និយាយ​ដល់​ការ​សម្រក​ទម្ងន់ មនុស្ស​ច្រើន​តែ​មាន​និន្នាការ​សម្រក​ទម្ងន់​បាន​លឿន​ជាង​ស្ត្រី​។ មែនហើយ​នេះ​ដោយសារ​តែ​រាង​កាយ​ស្ត្រី​មាន​លក្ខណៈ​ខុស​គ្នា​បុរស ហើយ​ក៏​ជា​រៀង​កាយ​ដែល​រក្សា​ជាតិ​ខ្លាញ់​ច្រើន​ផង​ដែរ​។​ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ហេតុផល​តែ​មួយ​គត់​ដែល​ស្ត្រី​ត្រូវ​តែ​មានការ​លំបាក​លើ​ការ​សម្រក​ទម្ងន់​រហូត​ឡើយ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​តូច​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភាគច្រើន​មិន​ងាយ​សម្រក​ទម្ងន់​បាន​សម្រេច​សោះ​៖ ១-មិន​អាច​គ្រប់គ្រង​ការ​ញ៉ាំ​បាន ៖ មនុស្ស​ស្រី​ក្នុង​វ័យ​ជំទង់​ដល់​កណ្តាល​ភាគច្រើន…

និយាយ​ទៅ បើ​និយាយ​ដល់​ការ​សម្រក​ទម្ងន់ មនុស្ស​ច្រើន​តែ​មាន​និន្នាការ​សម្រក​ទម្ងន់​បាន​លឿន​ជាង​ស្ត្រី​។ មែនហើយ​នេះ​ដោយសារ​តែ​រាង​កាយ​ស្ត្រី​មាន​លក្ខណៈ​ខុស​គ្នា​បុរស ហើយ​ក៏​ជា​រៀង​កាយ​ដែល​រក្សា​ជាតិ​ខ្លាញ់​ច្រើន​ផង​ដែរ​។​ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ហេតុផល​តែ​មួយ​គត់​ដែល​ស្ត្រី​ត្រូវ​តែ​មានការ​លំបាក​លើ​ការ​សម្រក​ទម្ងន់​រហូត​ឡើយ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​តូច​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភាគច្រើន​មិន​ងាយ​សម្រក​ទម្ងន់​បាន​សម្រេច​សោះ​៖

១-មិន​អាច​គ្រប់គ្រង​ការ​ញ៉ាំ​បាន ៖ មនុស្ស​ស្រី​ក្នុង​វ័យ​ជំទង់​ដល់​កណ្តាល​ភាគច្រើន តែងតែ​និយាយ​ថា “​ឃ្លាន​” នៅ​ពេល​ឃើញ​អាហារ​ដែល​ខ្លួន​ចូល​ចិត្ត ឬ​អាហារ​ណា​ដែល​ទំនង​ៗ​ក្នុង​បណ្តាញ​សង្គម​នានា​។ មួយវិញទៀត នៅ​ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង ឬ​ស្ត្រេ​ស យើង​ច្រើន​តែ​ប្រើ​វិធី​ញ៉ាំ​អាហារ​ច្រើន​ៗ​ដើម្បី​រំងាប់​អារម្មណ៍​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​មិន​ទទួល​បាន​ជោគជ័យ​។

២-គិត​ច្រឡំ​ចំពោះ​ការ​ហាត់ប្រាណ ៖ អ្នក​ប្រហែលជា​ត្រូវការ​ញ៉ាំ​អាហារ​កាន់តែ​ច្រើន​ដើម្បី​ប៉ះប៉ូវ​នូវ​កម្លាំង​ថាមពល​ដែល​បាត់បង់​នៅ​ពេល​ហាត់ប្រាណ​ខ្លាំងក្លា​។ ប៉ុន្តែ​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ រហូត​ដល់​ឡើង​ទម្ងន់​វិញ​។ បើសិនជា​អ្នក​ចង់​បន្ថែម​ថាមពល​វិញ យក​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ដែល​ល្អ​វិញ​ដូច​ជា ផ្លែ​ឈើ ឬ​ទឹក​ផ្លែ​ឈើ​ជាដើម​។

៣-ផល​រំខាន​នៃ​ការ​លេបថ្នាំ ៖ បើសិនជា​អ្នក​កំពុង​តែ​លេបថ្នាំ វា​ប្រហែលជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​មិន​បាន​ផល​។ ថ្នាំ​មាន​វេជ្ជបញ្ជា​ដូច​ជា Steroids និង Antidepressants ប្រហែលជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​បាន​។ បើសិនជា​ចឹ​ង​មែន អ្នក​ប្រហែលជា​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រើ​ថ្នាំ​ផ្សេង​វិញ​ហើយ​។

៤-គេង​មិន​គ្រប់ ៖ ស្ត្រី​ងាយ​នឹង​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ​ណាស់ មិនមែន​តែ​នៅ​កន្លែងធ្វើការ​ទេ តែ​នៅ​មាននៅ​ក្នុងផ្ទះ​ដែរ ជា​ពិសេស​នៅ​ពេល​កំពុង​តែ​បង្កើត​គ្រួសារ​ម​យ​យ​តែ​ម្តង ដូច្នេះ​ពួក​គេ​ក៏​ងាយ​នឹង​គេង​បាន​តិច​ម៉ោង​ដែរ​។ កាលណា​ស្ត្រី​គេង​បាន​តិច​ម៉ោង ពួក​គេ​ងាយ​នឹង​ញ៉ាំ​អាហារ​ច្រើន​ៗ​រហូត​ដល់​ឡើង​ទម្ងន់​កាន់តែ​ខ្លាំង​ថែម​ទៀត ជា​ពិសេស​បើសិនជា​ការ​ញ៉ាំ​នោះ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ស្ករ និង​កាឡូរី​ខ្ពស់​តែ​ម្តង​។

៥-មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ៖ ការ​តម​អាហារ​ពេល​ព្រឹក អាច​ជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅ​ពេល​និយាយ​ដល់​ការ​សម្រក​ទម្ងន់ ដោយសារ​តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​កាន់តែ​តិច​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​រឿង​ដែល​ត្រឹមត្រូវ​ទេ​។ យក​ល្អ​គួរតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​វិញ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល​រាង​កាយ​ទេ តែ​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ៗ​ផង​ដែរ​។

៦-ញ៉ាំ​អាហារ​កៃ​ឆ្នៃ ៖ សម័យនេះ​ហើយ តើ​នរណា​មិន​ចូល​ចិត្ត​ញ៉ាំ Hot dogs ឬ​នំ​ខេ​ក​ទៀត​ទៅ? មែន​ហើយ អាហារ​កៃ​ឆ្នៃ​ទាំងនេះ​ប្រហែលជា​មាន​រសជាតិ​ឆ្ងាញ់ តែ​វា​ផ្ទុក​ទៅ​ដោយ​កាឡូរី​ច្រើន រហូត​ដល់​បង្កើន​​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កាន់តែ​ច្រើន​ផង​ដែរ​។ រឿង​នេះ​មិនបាច់​និយាយ​ក៏​អាច​ដឹង​ថា ជួយ​ឲ្យ​ការ​ស្រក​ទម្ងន់​មិន​បាន​សម្រេច ហើយ​ក៏​ឡើង​ទម្ងន់​កាន់តែ​ខ្លាំង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ