រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាក់គណនេយ្យហ្វេសប៊ុករបស់ខ្លួន ធ្វើការវាយប្រហារមកលើតារាកំប្លែងអ្នកនាងខ្ញុងថា «ជាតារាវាយប្ញក ពេលនៅក្រៅឆាកសម្តែង» ។
គណនេយ្យបុរសរូបនោះ ត្រូវបានគេមើលឃើញពេលចូលសសេរខមមិននៅពីក្រោមរូប ដែលអ្នកនាងខ្ញុង បានបង្ហោះការទិញកាដូរថយន្តមួយគ្រឿងជូនឪពុករបស់នាង កាលពីពេលថ្មីៗនេះ ។
បុរសរូបនោះបានសសេរថា តារាល្បីធ្លាប់ជួបច្រើនដែរ ហើយពេលគេជួលមកម្តង តែតារារូបនេះ លេង
ចរិតជាងគេ មិនដែលបានជួប ។
ពាក្យពេចន៍វាយប្រហារនេះ បានធ្វើអោយតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមកឆ្លើយតប និងបានចាត់ទុកពាក្យដែលបានលើកឡើងពីបុរសខាងលើនេះថា មិនមានការគិតគូរពិចារណាអោយបានច្បាស់លាស់ ។
នាងបានបានលើកឡើងថា លោកឯងស្គាល់ខ្ញុំមិនច្បាស់ ទើបហ៊ានប្រើពាក្យដូចអត់បានគិតមុនបែបនេះ។
នាងបញ្ជាក់ថា ចរិតរបស់នាងនៅពេលសម្តែងយ៉ាងម៉េចនៅក្រៅ គឺមិនខុសគ្នាទេ ហើយនាងតែម្នាក់ក៏មិនអាចផ្គាប់ចិត្តមនុស្សរាប់មុឺននាក់បានដែរ។
នាងទិញកាដូរថយន្តអោយឪពុកនាងនាពេលនេះ គឺចេញពីចិត្ត និងការដឹងគុណ នៅពេលដែលនាងរកសុីមានបាន។
បើតាមអ្នកនាង ខ្ញុង សម្តីបុរសខាងលើ ដែលនិយាយមកនេះ ហាក់ដូចជាការច្រណែនដល់រូបនាង ក្នុងពេលដែលមានមនុស្សជាច្រើន បាននាំគ្នាសរសើរនិងគាំទ្រចំពោះរូបនាង ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ