ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយ​សម្រក​ទម្ងន់​រួច​ស្បែក​រង​ភាព​យារ​មែន​ទេ… លែង​បារម្ភ​ហើយ​ជា​មួយ​វិធី​ទាំង​នេះ

4 ឆ្នាំ មុន

ការ​សម្រក​ទម្ងន់​បាន​សម្រេច​គឺជា​សម​ទ្ធិ​ផល​ដ៏​ធំ​ធេ​ញ​មួយ ហើយ​វា​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​កំពុង​តែ​ធាត់ ជា​ពិសេស​ស្ត្រី​តែ​ម្តង ប៉ុន្តែ​សម្រាប់​ការ​សម្រក​ទម្ងន់​បែប​នេះ តែងតែ​ធ្វើ​ឲ្យ​ស្បែក​រង​ភាព​យារ​បាន​។​មែនហើយ អ្នក​បាន​សម្រក​ទម្ងន់​រួច​មែន ប៉ុន្តែ​ឥឡូវនេះ អ្នក​ត្រូវការ​ដោះស្រាយ​បញ្ហា​ស្បែក​យារ​នេះ​មក​តឹង​ណែន​វិញ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ? ១-ចូរ​បង្កើន​ការ​ញ៉ាំ​ទឹក…

ការ​សម្រក​ទម្ងន់​បាន​សម្រេច​គឺជា​សម​ទ្ធិ​ផល​ដ៏​ធំ​ធេ​ញ​មួយ ហើយ​វា​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​កំពុង​តែ​ធាត់ ជា​ពិសេស​ស្ត្រី​តែ​ម្តង ប៉ុន្តែ​សម្រាប់​ការ​សម្រក​ទម្ងន់​បែប​នេះ តែងតែ​ធ្វើ​ឲ្យ​ស្បែក​រង​ភាព​យារ​បាន​។​មែនហើយ អ្នក​បាន​សម្រក​ទម្ងន់​រួច​មែន ប៉ុន្តែ​ឥឡូវនេះ អ្នក​ត្រូវការ​ដោះស្រាយ​បញ្ហា​ស្បែក​យារ​នេះ​មក​តឹង​ណែន​វិញ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ?

១-ចូរ​បង្កើន​ការ​ញ៉ាំ​ទឹក ព្រោះថា កាលណា​រាង​កាយ​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់ វា​នឹង​មិន​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​តែ​មួយ​មុខ​ទេ តែ​ថែម​ទាំង​ជួយ​បណ្តឹង​ស្បែក និង​ជួយ​ឲ្យ​ស្បែក​កាន់តែ​រលោង​ទៀត​ផង​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​៦​កែវ​ជាង​រៀងរាល់ថ្ងៃ​។

២- ចូរ​បង្កើន​សាច់ដុំ​តាម​រយៈ​ការ​ហាត់ប្រាណ​ដោយ​ការ​លើក​ទម្ងន់​។ កាលណា​សាច់ដុំ​មាន​កាន់តែ​ច្រើន វា​នឹង​ជួយ​ឲ្យ​ស្បែក​កាន់តែ​តឹង​។

៣-ការ​ផ្តល់​ភាព​សំណើម​ដល់​ស្បែក​ក៏​ជួយ​ការពារ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​បាន​ដែរ​។ ដូច្នេះ​ចូរ​ស្វែង​រក​ផលិតផល​ផ្តល់​សំណើម​ណា​ដែល​មាន​វីតាមីន E ព្រោះ​វា​ជា​កត្តា​ជួយ​បង្កើន​ភាព​តឹង​ដល់​ស្បែក​។

៤- ការ​ម៉ាស្សា​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​នឹង​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​រលោង រឹង​មាំ និង​កាន់តែ​តឹង​ណែន​ជាង​មុន​។

៥-ចូរ​ចាំ​ថា ការ​ប៉ះពាល់​កម្តៅ​ព្រះអាទិត្យ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ស្បែក​ខូច​បាន​។ សំណាង​ដែរ អ្នក​អាច​ចៀសវាង​រឿង​នេះ​តាម​រយៈ​ការ​ចេញ​ទៅ​ខាងក្រៅ​។ ប៉ុន្តែ​ស្បែក​ត្រូវការ​វីតាមីន D ពី​ព្រះអាទិត្យ ដូច្នេះ​ការ​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​ពី​ម៉ោង ៧ ដល់ ៩​ព្រឹក​គឺ​មិន​អី​ឡើយ ប៉ុន្តែ​បើ​យល់​ថា​ក្តៅ​ពេក អ្នក​អាច​ប្រើ​ឡេ​លាប​ការពារ​បាន​។

អាកា​រៈ​ស្បែក​យា​ក្រោយ​ពី​សម្រក​ទម្ងន់​រួច​អាច​ក្លាយទៅជា​រឿង​ពិបាកចិត្ត​មែន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា អ្នក​មិន​អាច​ដោះស្រាយ​វា​បាន​នោះ​ទេ​។ មិន​ខ្វល់​ថា​មាន​បញ្ហា​អ្វី​ឡើយ ជាមួយនឹង​ការ​ពិពណ៌នា​ខាងលើ អ្នក​នឹង​ទទួល​បាន​ស្បែក​ដែល​តឹង​ណែន​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ