មិនច្បាស់ថាតារាថៃរូបនេះផុសរូបឆ្មា ឬបង្គន់ដូចបល្ល័ង្ក
ថៃ៖ តារាចម្រៀង និងជាតារាសម្ដែង វ័យ៤៥ឆ្នាំ ម្នាក់ឈ្មោះ Kejmanee Wattanasin បានធ្វើឱ្យហ្វ៊ែនៗចាប់អារម្មណ៍ដោយមិនដឹងថា រូបផ្ដោតលើសត្វឆ្មា ឬបង្គន់ស្បែករបស់នាង…
ថៃ៖ តារាចម្រៀង និងជាតារាសម្ដែង វ័យ៤៥ឆ្នាំ ម្នាក់ឈ្មោះ Kejmanee Wattanasin បានធ្វើឱ្យហ្វ៊ែនៗចាប់អារម្មណ៍ដោយមិនដឹងថា រូបផ្ដោតលើសត្វឆ្មា ឬបង្គន់ស្បែករបស់នាង…
ថៃ៖ តារាចម្រៀង និងជាតារាសម្ដែង វ័យ៤៥ឆ្នាំ ម្នាក់ឈ្មោះ Kejmanee Wattanasin បានធ្វើឱ្យហ្វ៊ែនៗចាប់អារម្មណ៍ដោយមិនដឹងថា រូបផ្ដោតលើសត្វឆ្មា ឬបង្គន់ស្បែករបស់នាង ។
រូបនោះបានធ្វើឱ្យហ្វ៊ែនៗប្លែកចិត្តខ្លាំងចំពោះនាងដែលផ្ទះរបស់នាងក្នុងត្រកូលគ្រួសារ Wattanasin ជាផ្ទះដែលមានតម្លៃថ្លៃខ្លាំងប្រមាណ៥០លានបាតថៃឯណោះ ដែលបានមកពីកម្លាំងញើសឈាមរវាងនាង និងស្វាមី ។
ថ្មីៗនេះ Kejmanee Wattanasin បានផុសរូបសត្វឆ្មា ដែលនៅក្នុងបន្ទប់ទឹកកំពុងឈរនៅលើបង្គន់ស្បែកដ៏ទន់ ពណ៌ត្នោត រួមនឹងមានកន្លែងដាក់គងដៃពីលើទៀតផង មើលទៅប្រណីត ស្កឹមស្កៃ និងថ្លៃខ្លាំងណាស់ ដោយបង្គន់ប្រភេទនេះមានតម្លៃខ្ទង់៦ម៉ឺនបាតថៃទៀតផង ។ រឿងនេះបានធ្វើឱ្យហ្វ៊ែនៗភ្ញាក់ផ្អើលខ្លាំងជាមួយនឹងបង្គន់ដូចបល្ល័ង្កនោះរហូតធ្វើឱ្យគេភ្លេចមើលឆ្មាដែលនៅពីលើបង្គន់នោះទៅ ៕
ប្រភព ៖ posttoday , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ