ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WeGO អបអរ​អ្នកបើកបរ​ឆ្នើម​ជាមួយ​ដំណើរ​កម្សាន្ត​ទៅ​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ទូរ​ស័ព្ទ WeGO បាន​រក​ឃើញ​អ្នកបើកបរ​ឆ្នើម​ដំបូង​គេ ដែល​បាន​ទទួល​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​រយៈពេល ៣ យប់ ៤…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ទូរ​ស័ព្ទ WeGO បាន​រក​ឃើញ​អ្នកបើកបរ​ឆ្នើម​ដំបូង​គេ ដែល​បាន​ទទួល​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​រយៈពេល ៣ យប់ ៤ ថ្ងៃ​ដើម្បី​ជា​ការ​អបអរ​ដៃគូ​បើកបរ​ដែល​មាន​ស្នាដៃ​បម្រើ​អតិថិជន​ល្អ​។

ដៃគូ​បើកបរ​ដែល​ទទួល​ការ​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​ចែករំលែក​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ខ្មែរ​មួយ​នេះ​គឺ លោក​ហៃ ខេន ដែល​បាន​បំពេញការងារ​បម្រើសេវា​អតិថិជន​ទទួលលទ្ធផល​ល្អ​ប្រសើរ​ជាងគេ សម្រាប់​ឆមាស​ទី ១ ឆ្នាំ ២០១៩​។

បុរស​ជា​អ្នកបើកបរ​កង់​បី​វ័យ ៤២ ឆ្នាំ​បាន​សម្ដែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​កាដូ​ពិសេស​ពី​ក្រុមហ៊ុន WeGO ដោយ​មិន​នឹក​ស្មាន​នេះ​។ “​ខ្ញុំ​មិន​ដែល​នឹង​ស្មានថា ខ្លួនឯង​មានសំណាង​ទទួល​បាន​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​នេះ​សោះ​។ ខ្ញុំ​ពិតជា​រីករាយ​ជា​ខ្លាំង​ដែល​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​នេះ​ឡើង ហើយ​សង្ឃឹមថា លើក​​ក្រោយ​នឹង​មាន​ដៃគូ​កាន់តែ​ច្រើន​ទទួល​បាន​ឱកាស​ដ៏​ពិសេស​នេះ​!”​។ លោក​បន្ត​ថា នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ភ្ញៀវ​ទទួល​បាន​ភាព​កក់ក្ដៅ ហើយ​ទាំង​ក្រុមហ៊ុន និង​រូប​លោក​រីក​ចម្រើន​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WeGO លោក​ឡេ​ង វិសិដ្ឋ​បាន​សម្ដែង​ការ​សាទរ និង​ស្ងើចសរសើរ​ចំពោះ​លោក ហៃ ខេន និង​ដៃគូ​បើកបរ​ឆ្នើម​ជា​ច្រើន​រូប​ផ្សេង​ទៀត​ដែល​បំពេញ​សមិទ្ធផល​ជា​វិជ្ជមាន​។

«​ពួក​គាត់​សក្ដិ​សម​នឹង​ទទួល​បានការ​ផ្ដល់​ជូន​ដ៏​ល្អ​នេះ សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​នា​ពេល​កន្លង​មក​»​។ ថ្នាក់ដឹកនាំ​ដដែល​ក៏​បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​ដៃគូ​បើកបរ​ទាំងអស់​ដែល​ខិតខំ​បំពេញការងារ​របស់​ខ្លួន​បាន​ល្អ​នា​ពេល​កន្លង​មក ហើយ​លោក​ថា អ្នកបើកបរ​គ្រប់​គ្នា​សុទ្ធតែ​មានឱកាស​ទទួល​បានការ​ផ្ដល់​ជូន​ដូច​គ្នា​នេះ ប្រ​សិន​ដៃគូ​បើកបរ​របស់​ខ្លួន​បំពេញ​កាតព្វកិច្ច​បាន​លទ្ធផល​ល្អ​ប្រសើរ​ដែរ​នោះ​។

កម្មវិធី​ដ៏​ពិសេស​ខាងលើ​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដៃគូ​បើកបរ​លើក​ទី 13 នៅ​មជ្ឈ​មណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ហៅ​កាត់​ថា CKCC ដែល​ក្រុមហ៊ុន​តែង​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ខែ​ដើម្បី​​ធានា​សុវត្ថិភាព និង​រួមចំណែក​អប់រំ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ ពិសេស​ការ​បម្រើភ្ញៀវ​ប្រកប​ដោយ​​ក្រមសីលធម៌​។

ក្រុមហ៊ុន​នឹង​បន្ត​ផ្ដល់​ជូន​រង្វាន់​ដល់​ដៃគូ​ឆ្នើម​នៅ​រៀង​រាល់​ខែ ហើយ​រង្វាន់​ធំ​ចុងឆ្នាំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ២ កន្លែង​ទៀត កំពុង​រង់ចាំ​អ្នកបើកបរ ២ រូប​ដែល​មាន​ស្នាដៃ​លេចធ្លោ​ជាង​គេ​នា​ដំណាច់ឆ្នាំ ២០១៩ នេះ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ