រត់ប្រណាំងឆ្លងកាត់ឧបសគ្គនៅឧទ្យាន ដើម្បីការពារដំរី
- ភ្នំពេញ
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដា នៅតំបន់រមនីយដ្ឋាន ឧទ្យានជាតិ កុសមៈ គិរីរម្យមានរៀបចំកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ដោយប្រសិទ្ធនាមថា CANBODIA…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដា នៅតំបន់រមនីយដ្ឋាន ឧទ្យានជាតិ កុសមៈ គិរីរម្យមានរៀបចំកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ដោយប្រសិទ្ធនាមថា CANBODIA…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដា នៅតំបន់រមនីយដ្ឋាន ឧទ្យានជាតិ កុសមៈ គិរីរម្យមានរៀបចំកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ដោយប្រសិទ្ធនាមថា CANBODIA ELEPHANT TRAIL 2019 ។ កម្មវិធីនេះរៀបចំឡើងដោយក្រសួងបរិស្ថាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីលោក វ៉ាត់ ចំរើន រដ្ឋ លេខាធិការក្រសួងទេសចរណ៍ និងជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រឹត្តិការណ៍រត់ប្រណាំងដ៏មានសារៈសំខាន់មួយនេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមរត់ប្រមាណជា១២០នាក់ ក្នុងនោះកម្ពុជាមានចំនួនច្រើនជាងគេ បន្ទាប់មកវៀតណាម ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ហ្វីលីពីន និងបារាំង ។ សម្រាប់ការប្រកួតនេះទៀតមានតែ២វិញ្ញាសាប៉ុណ្ណោះ គឺរត់ចម្ងាយ៣២គីឡូម៉ែត្រ មានអ្នកចូលរួម៧៧នាក់ បុរស៥៨នាក់ និងនារី១៩នាក់ និងរត់ចម្ងាយ១២គីឡូម៉ែត្រមានអ្នកចូលរួម៤៣នាក់ បុរស២៦នាក់ នារី១៧នាក់។
លោក វ៉ាត់ ចំរើន បន្តថា គោលបំណងសំខាន់នៃការរៀបចំឱ្យមានកម្មវិធីរត់ប្រណាំងនេះឡើង ដើម្បីទាក់ទាញនិងផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់ទេសចរណ៍រមនីយដ្ឋានឧទ្យានជាតិកុសមៈគីរីរម្យឱ្យបានច្រើន ។ ម្យ៉ាងវិញទៀតដើម្បីចូលរួមអភិរក្សបរិស្ថាននិងអភិរក្សសត្វដំរីដែលនៅសេសសល់ប្រមាណជាង៣០ក្បាលរស់នៅក្នុងតំបន់ឧទ្យាន
ជាតិនេះ ។ ទោះបីជាយ៉ាងណា គេសង្ឃឹមថាសកម្មភាពនេះនឹងក្លាយជាព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដែលអាចអូសទាញអ្នកចូលរួមកាន់តែច្រើន សម្រាប់ឆ្នាំក្រោយៗទៀត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ