ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​បង្កើត​រោង​ក​ច្រអ​គ្គិ​ស​នី​ផ្គត់ផ្គង់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នឹង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​អនុ​ញ្ញា​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បង្កើត​រោងចក្រ​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម នៅ​ក្នុង​ប្រទេស​កម្ពុជា​កុំ​ឲ្យ​មាន​ភាព​ខ្វះខាត​ដូច​ឆ្នាំ​នេះ​ទៀត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។ លោក​ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នឹង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​អនុ​ញ្ញា​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បង្កើត​រោងចក្រ​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម នៅ​ក្នុង​ប្រទេស​កម្ពុជា​កុំ​ឲ្យ​មាន​ភាព​ខ្វះខាត​ដូច​ឆ្នាំ​នេះ​ទៀត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។

លោក​ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ ថា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​១១ កក្កដា​ខាង​មុខ​នេះ បើក​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​ធ្វើការ​សាងសង់​រោងចក្រ​អគ្គិសនី​បន្ថែម​ទៀត​នៅ​កម្ពុជា​និ ង​របៀបវារៈ​មួយ​ចំនួន​ទៀត ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បន្ត​ថា អង្គប្រជុំ​ព្រឹទ្ធសភា ដើម្បី​អនុម័ត្ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ខាងលើ​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ប្រើប្រាស់​ដោយ​ថាមពលព្រះអាទិត្យ និង​ថ្ម​ធ្យួ​ង​នៅ​កម្ពុជា ខណៈ ភ្លើង​ដែល​ប្រើប្រាស់​ដោយ​ព្រះអាទិត្យ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ នា​ចុងឆ្នាំ​២០១៩​នេះ ចំនួន​៦០​មេកា​វ៉ា​ត់ ។ លោក​បាន​បញ្ជាក់ ៖«​សុទ្ធតែ​រៀប​វារៈ​សំខាន់​ៗ​ដូច​ជា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រោងចក្រ​ចំនួន​៣ អី​ញ្ចឹ​ង​រោងចក្រ​ទាំងនេះ គឺ​រោងចក្រ​ដើរ​ព​ន្ធឺ​ព្រះអាទិត្យ​ចំនួន​២ ហើយ​រោងចក្រ​ដើរ​ដោយ​ធ្យូ​ថ្ម​ចំនួន​១ ។ អី​ញ្ចឹ​ង​រោងចក្រ​អគ្គិសនី​ដែល​ដើរ​ឲ្យ ព្រះអាទិត្យ​យើង​នឹង​រៀបចំ​រៀង​ចក្រ​ឲ្យ​ទាន់​ចុងឆ្នាំ​២០១៩​នេះ ឲ្យ​ដំណើរការ​ចំនួន​៦០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ជួយ​នៅ​ក្នុង​ទីក្រុង​ឆ្នាំ​ពេញ​កុំ​ខ្វះ​ភ្លើង​ទៀត ។ រោងចក្រ​អគ្គិសនី​ដើរ​ឲ្យ​ពន្លឺព្រះអាទិត្យ​ប្រើ​បាន​តែ​ពេល​ថ្ងៃ តែ​ពេល​យប់​ដើរ​បាន​បន្តិច​» ។

លោក​ម៉​ម ប៊ុ​ន​នាង ក៏​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​វិស័យ​អគ្គិសនី​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ជួយ​បាន​ថាមពល​៦០​មេ​ហ្គា​វ៉ា​ត់​ថែម​ទៀត ហើយនឹង​រោងចក្រ​ធ្យូ​ថ្ម​នៅ​ខេត្ត​ពោធិ​សា​តិ៍​មាន​កម្លាំង​ថាមពល​៨០​មេ​ហ្គា​វ៉ា​ត់ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ទៅ​ប្រទេស​ស្វី​សបាន​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ទំនាក់ទំនង​ទិញ​ពី​រោងចក្រ​ចំនួន​ពីរ​ពី​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​ដើរ​ឲ្យ​ប្រេង​ខ្មៅ ។

លោក ម៉​ម ប៊ុ​ន​នាង ក៏​បាន​ឲ្យ​ដឹង​ថា លោក​បាន​សួរ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ថា ម៉ាស៊ីន ដែល​កម្ពុជា​ទិញ​ពី​ប្រទេស​ហ្វាំ​ង​ឡង់​មួយ​មាន​កម្លាំង​២០០​មេ​ហ្គា​វ៉ា​ត់ ហើយ​កម្ពុជា​ទិញ​ពីរ គឺ ស្មើ​៤០០​មេ​ហ្គា​វ៉ា​ត់ និង​រៀបចំ​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២០​ផង​ដែរ ។ លោក​បន្ថែម​ថា តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យើង​ឃើញ​ថា ការ​វិនិយោគ​នៅ​កម្ពុជា​មានការ​កើនឡើង​ទ្វេ​ដង អី​ញ្ចឹ​ង​ថាមពល​អគ្គិសនី​ក៏​ត្រូវការ​ទ្វេ​ដង​ដែរ ។ ដូច្នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​តម្រូវ​ដល់​ការ​វិនិយោគ​ធ្វើ​យ៉ាងណា​ឲ្យ​មានកា​ប្រើប្រាស់​អគ្គិសនី​គ្រប់គ្រាន់ ។

ក្នុង​ឱកាស​នោះ​លោក ម៉​ម ប៊ុ​ន​នាង ក៏​បាន​អះអាង​ថា ថាមពល​អគ្គិសនី​ដែល​នឹង​តម្លើង​ឲ្យ​ប្រើប្រាស់​នេះ​នឹង​ផ្គត់​ផ្គង​ទៅ​បណ្តា​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស​ព្រោះថា បច្ចុប្បន្ន​កម្ពុជា​មាន​បណ្តាញ​ជាតិ​ក្នុង​ការ​បែងចែក​ភ្លើង​រួច​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ