ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ផ្សេង​គ្នា​នៃ​កំណើត​សត្វ​៤​ពួក

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា កំណើត​សត្វ​ទាំងអស់​រួម​នៅ​ត្រឹមតែ​៤​ប្រភេទ​ប៉ុណ្ណោះ ដែល​សត្វ​ទាំង​អស់នោះ​កើតឡើង​ទៅ​តាម​ផល​បុណ្យ​របស់​ខ្លួន ។ បណ្តា​កំណើត​ទាំង​បួន​នោះ​មានៈ កំណើត​ទី​១-​លោក​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​មក​អាស្រ័យ​ក្នុង​ស៊ុត​ទាំងឡាយ​មាន​ស៊ុត មាន់ ទា​ជាដើម ។…

ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា កំណើត​សត្វ​ទាំងអស់​រួម​នៅ​ត្រឹមតែ​៤​ប្រភេទ​ប៉ុណ្ណោះ ដែល​សត្វ​ទាំង​អស់នោះ​កើតឡើង​ទៅ​តាម​ផល​បុណ្យ​របស់​ខ្លួន ។ បណ្តា​កំណើត​ទាំង​បួន​នោះ​មានៈ

កំណើត​ទី​១-​លោក​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​មក​អាស្រ័យ​ក្នុង​ស៊ុត​ទាំងឡាយ​មាន​ស៊ុត មាន់ ទា​ជាដើម ។

កំណើត​ទី​២-​សត្វ​ទាំងឡាយ​ណា ដែល​សម្រាល​ចេញពី​ផ្ទៃ​មេ ឬ​ផ្ទៃ​ម្តាយ​ដូច​ជា មនុស្ស គោ ក្របី ជាដើម ។

កំណើត​ទី​៣-​សំដៅយក​សត្វ​ទាំងឡាយ​ណា ដែល​កើតមក​អំពី​វត្ថុ​ស្មោកគ្រោក​មាន​សត្វ​ដង្កូវ ជាដើម ។

កំណើត​ទី​៤- សត្វ​ទាំងឡាយ​ណា ដែល​កើតឡើង​ឯង​ៗ​ដូច​ជា ទេវតា នរក ប្រេត ជាដើម ហៅ​ថា ឧបបាតិកៈកំណើត ។

សម្រាប់​សត្វ​ឧបបាតិកៈកំណើត​នេះ គឺ​សំដៅ​ដល់​សត្វ​ដែល​កើតឡើង​ដោយ​ពុំ​អាស្រ័យ​ហេតុ ដូច​សត្វ​៣​ប្រភេទ​ខាងលើ​ឡើយ ។ សត្វ​ពួក​នេះ​វេលា​កើត​ក៏​កើតឡើង​ឯង​ៗ មាន​រូប​កាយ​ធំ​ឡើង​ដឹងក្តី​ភ្លាម​ៗ បើ​ធៀប​ទៅ​នឹង​មនុស្ស​មាន​វ័យ​ប្រហែល​មនុស្ស​អាយុ​១៦​ឆ្នាំ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ